23/04/2015 14:21 GMT+7 Email Print Like 0

"បណ្ឌិតបង្គា" ត្រឹនហូវឡុក

ក្រោយ៤០ឆ្នាំ ថ្ងៃរំដោះភាគខាងត្បូងទាំងស្រុង មជ្ឈដ្ឋានយុវវ័យនៅទីក្រុងហូជីមិញ ថ្ងៃ​នេះ​បន្ត​ជំហានឪពុក,បង រួម​កម្លាំង​ដោយ​គ្រប់​មធ្យោ​បាយ  ដើម្បី​កសាង​មាតុ​ភូមិ ទឹក​ដី។ បណ្ឌិត ត្រឹន​​ហូវ​ឡុក អ្នក​ទើប​បាន​ទទួល​កិត្តិ​នាម “ ពលរ​ដ្ឋវ័យក្មេង​គំរូទី​ក្រុងឆ្នាំ​២០១៤” នេះ​​គឺ​ជា​​បុគ្គ​ល​​គំរូ​​មួយ​​រូប។

កើត​មកក្នុងស្ថានភាពទឹកដីបា​នសន្តិភាព បងត្រឹន​ហូវ​ឡុក (កើត​ឆ្នាំ១៩៨៤) ក៏ដូច​ជាមិត្ត​ភក្តិ​ដែល​មាន​វ័យ​ស្រ​បាល​គ្នា  មាន​លក្ខណៈងាយ​ស្រួល ដើម្បី​សិក្សាបំពេញ​បំណង​ប្រាថ្នារបស់​ខ្លួន។

គ្រួសារបងឡុកនៅឡិញទ្រុង ធូឌឺក ជាខណ្ឌ​មួយនៅជាយ​ទីក្រុងហូជីមិញ ជាទី​កន្លែង​ដែល​មាន​ស្រះ​កើត​ឡើង​ពីរណ្តៅគ្រាប់​បែក ដែល​បន្សល់ទុកមក​តាំងពីសម័យ​សង្គ្រាម ដូច្នេះវ័យកុមាររបស់​បងឡុក និងមិត្តភ័ក្រ ច្រើន​តែដើរគ្រប់ច្រក​ល្ហក ដោយក្តីសប្បាយរកចាប់បង្គា ត្រី។ ជក់​ចិត្តនឹងប្រភពត្រីបង្គា ពេល​ធំដឹង​ក្តី​បាន​ឪពុក​ម្តាយ​លើកទឹកចិត្ត ពីការសិក្សាទៅតាមក្តីចំណង់ចិត្ត​របស់ខ្លួន ទើបបង​ប្រឡងចូលផ្នែកជលផល នៃ មហា​វិទ្យាល័យ​កសិ-រុក្ខានៅទីក្រុង​ហូជីមិញ។

នៅឆ្នាំ២០១០ បងឡុកបញ្ចប់​ការសិក្សាមហា​វិទ្យាល័យ ហើយ​ទទួលបានអាហារូបករណ៍​ទាំងមូល សម្រាប់​ទៅ​សិក្សានៅ​មហាវិទ្យា​ល័យ Arizona (អាមេរិក) ជំនាញ​ខាងផ្នែកអតិសុខុម​ជីវសាស្រ្ត និង​ជម្ងឺ​សាស្រ្ត​លើ​បង្គា​។ ពេល​នោះផ្នែកចិញ្ចឹមបង្គានៅវៀតណាមមានភាពអន់ខ្សោយ គ្រួសារចិញ្ចឹម​បង្គាជាច្រើន​ត្រូវខូចខាតធ្ងន់ធ្ងរ ហេតុ​តែបង្គាងាប់​ទាំង​ស្រុង គឺព្រោះត្រូវកើតជម្ងឺមួយ​ប្រភេទមានឈ្មោះហៅថា​៖ “រោគ​សញ្ញា បង្គា​អាយុ​ខ្លី​” (EMS) ឬនៅហៅ​ថា “រោគ​សញ្ញា រលួយ​ស្អុយ ថ្លើម ខួរ ធ្ងន់ធ្ងរ​លើបង្គា​ចិញ្ចឹម” (AHPNS)។

ប្រឈម​មុខនឹងស្ថាន​ភាព​នេះ បង​ឡុកមានទំនុក​ចិត្តជ្រើស​រើសនូវ​បញ្ហានេះ ធ្វើ​ជា​ប្រធាន​បទ​ស្រាវ​ជ្រាវ​ឲ្យ​និក្ខេប​បទបណ្ឌិត​របស់ខ្លួន។ ក្រោយ៣ឆ្នាំ​ស្រាវជ្រាវ មូលហេតុ​របស់ជម្ងឺ EMS/AHPNS ប​ងឡុកបានរក​ឃើញ នោះ​គឺជាបាក់​តេរីមួយ​ប្រភេទមាន​ឈ្មោះ Vibrio parahaemolyticus បង្ក​ឡើង ធ្វើ​ឲ្យ​កូន​បង្គា​ឈប់​ស៊ី​និង​ងាប់​យ៉ាង​ឆាប់​រហ័ស។

ដោយការរកឃើញដែលមានសារៈ​សំខាន់នេះ បងឡុកបាន​រកវិធីសាស្រ្ត​បង្ការប្រភេទ​ជម្ងឺនេះ ដោយ​មធ្យោ​បាយ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់​ចត់ នូវវគ្គជ្រើសរើស​បង្គា​ពូជ ធ្វើប្រព្រឹត្តិ​កម្មប្រភព​ទឹក និង​ដាក់​ផែន​ការ​តំបន់​ចិញ្ចឹម​តាម​ទិស​ដៅសុវត្ថិ​ភាព​ជីវសាស្រ្ត។ វិធានការនេះ បានអនុវត្តពិសោធន៍​មានប្រសិទ្ធ​ភាព។ សមិទ្ធិ​ផល​ស្រាវ​ជ្រាវ​នេះ មាន​អត្ថន័យយ៉ា​ងធំ​ធេង ក្នុងវិស័យវិទ្យាសាស្រ្តនិ​ងភាពជាក់ស្តែង​ឲ្យវៀតណាម​និងស​កល​លោក។

បានដឹងថា, ក្នុងឆ្នាំ២០១១-២០១២ នៅតំបន់ចិញ្ចឹម​បង្គានៅ​ខេត្តសុក្រត្រាំង បាក់​លិវ ជម្ងឺ EMS/AHPS នៅ​លើ​បង្គា​រីក​ចម្រើន​ខ្លាំង ប៉ុន្តែអ្នកចិញ្ចឹម​បង្គា​វិលវល់ នៅតែ​រកមិនឃើញ​វិធីសាស្រ្តព្យា​បាល​បង្គា។ សំណាង​ល្អ​ដោយ​បាន​វិធីសាស្រ្ត​ស្រាវ​ជ្រាវរបស់បង​ឡុក មក​ធ្វើការ​ពិសោធន៍ បាន​រួមចំណែក​ជំនះ​ជម្ងឺ​ឆ្លង​នេះ​បាន។


បណ្ឌិត ត្រឹនហូវឡុក ជាអ្នកដែលមានការរួមវិភាគទានយ៉ាងធំឲ្យផ្នែងចិញ្ចឹម បង្គារបស់វៀតណាម (ខែមករាឆ្នាំ២០១៥)”។ រូបថត៖ ឡេមិញ

បណ្ឌិត ត្រឹនហូវឡុក ត្រួតពិនិត្យមើលការរីកចម្រើនរបស់បង្គាពូជ។ រូបថត៖ ឡេមិញ

បណ្ឌិត ត្រឹនហូវឡុក ឧទេ្ទសនាមនឹងអ្នកឯកទេសបរទេសដំណើរការធ្វើប្រព្រឹត្តិកម្មជម្ងឺលើបង្គាពូជ។ រូបថត៖ ឯកសារ

បណ្ឌិត ត្រឹនហូវឡុក ណែនាំបន្តដំណើរការបែងចែកគំរូនៃជម្ងឺ លើផលិតផលគឺ បង្គាក្នុងបន្ទប់ពិសោធន៍។ រូបថត៖ ឡេមិញ

បណ្ឌិត ត្រឹនហូវឡុកនិងសមាជិករួមការងារ នៅក្នុងបន្ទប់ពិសោធន៍ជម្ងឺបង្គា។ រូបថត៖ ឡេមិញ

ត្រឹនហូវឡុកទទួលសញ្ញាបត្របណ្ឌិតនៅសាលាមហាវិទ្យាល័យ Arizona (អាមេរិក)។ រូបថត៖ ឯកសារ

បណ្ឌិត ត្រឹនហូវឡុក ក្នុងសិក្ខាសាលាអន្តរជាតិ។ រូបថត៖ ឯកសារ

ក្រោយពេលការពារជោគជ័យនិក្ខេបបទ​បណ្ឌិត ដល់ចុង​ឆ្នាំ២០១៣ បងត្រឹនហូវឡុក​ត្រឡប់មកប្រទេសវិញ និង​បំពេញការងារបង្ហាត់​បង្រៀនក្នុង​មហាវិទ្យាល័យកសិ-រុក្ខា។ តាមការស្នើ​របស់​បង សា​លា​បាន​ឲ្យ​សាង​សង់​បន្ទប់​ពិសោធន៍​មួយ ដែល​មាន​សម្ភារៈទំនើប​ជំនាញ​ស្រាវជ្រាវ​ពីបង្គា​ ត្រី។

ទោះបីទើបបានដាក់​ឲ្យប្រើប្រាស់​ជាងមួយ​ឆ្នាំ ប៉ុន្តែបន្ទប់ពិសោធន៍​នេះ ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ និង​ក្លាយ​ជា​ទី​កន្លែងមួយទាក់ទាញ​បានអ្នកស្រាវ​ជ្រាវ និងនិស្សិតមក​ធ្វើការ​ស្រាវ​ជ្រាវ។​ ក្នុងរយៈ​​ពេលមិន​ទៅ​បង្រៀន បង​ឡុក​បានចាត់​តាំងរៀបចំ​សិក្ខាសាលាធំៗ ពីកសិកម្ម ដើម្បី​ផ្តល់​នូវ​ចំណេះ​ដឹង​ពីវប្បកម្ម​ជល​ផល​ជូន​ប្រ​ជា​ជន​។

ក្នុងឆ្នាំ២០១៤ បងសហការជាមួយ​បណ្តាខេត្តស្រុកនៅ​ទូទាំង​ប្រទេស រៀប​ចំកម្ម​វិធី​ទូរទស្សន៍​ជាច្រើន​រាប់​មិន​អស់ ជាក់​ស្តែងបាន​ផ្តល់​យោបល់ និង​ឆ្លើយតបការងឿងឆ្ងល់ជូនដល់ប​ងប្អូន កសិករ​ជាច្រើន នៅ​ជុំវិញ​របរ​ចិញ្ចឹម​បង្គា។ ការសន្ទនា​របស់បង ទាក់ទាញ បង​ប្អូនកសិករចូលរួមស្តាប់​យ៉ាង​ច្រើនកុះករ​ជានិច្ច។ ដើម្បី​មាន​ប្រសិទ្ធ​ភាពជាង​នេះទៀ​ត បងឡុកបានចុះទៅ​កាន់តំបន់ចិញ្ចឹម​បង្គាដោយផ្ទាល់ ធ្វើដំណើរចុះ​ទៅរាល់ស្រះ ចិញ្ជឹម​បង្គារបស់​ប្រជាជន ដើម្បី​បង្ហាញ​ណែនាំជាក់​ច្បាស់ និង​អស់ពី​ចិត្ត។

កន្លងទៅជិតពីរឆ្នាំ បងឡុកទៅដល់ស្ទើតែគ្រប់​មូលដ្ឋាន​ទាំងអស់ នៅភាគខាង​ត្បូងរហូត​ដល់ភាគ​កណ្តាល និង​ទីកន្លែង​ដែលមាន​របរចិញ្ចឹម​បង្គារីកចម្រើន​ខ្លាំង​ដូច​ជា៖ ទីក្រុងហូជីមិញ ប៊ិញធ្វឹន ក្វាងប៊ិញ និង​ខេត្ត​នានា​នៅ​ភូមិ​ភាគតំបន់​និរតី។ មានពេលខ្លះបងទៅបំពេញ​បេសកកម្មអូសបន្លា​យរហូត​ដល់ពេញ១​ខែ, ទោះ​លំបាក​ក្តី​ចំពោះ​បង​ ក៏ប៉ុន្តែការណែនាំរបស់ខ្លួន​បានបងប្អូនកសិករ​ស្តាប់ អនុវត្ត និងទទួលបានលទ្ធផលល្អ នេះគឺ​ជា​ប្រការ​លើកទឹក​ចិត្តស្មារតី​មួយ​យ៉ាងធំ។

សាស្រ្តចារ្យរង បណ្ឌិត ង្វៀនញឺទ្រី ជាប្រ​ធានផ្នែកជលផល​នៃមហាវិទ្យាល័យកសិ-រុក្ខាវាយតម្លៃថា​៖ “គ្រូ​ឡុក​ជា​គ្រូ​បង្រៀន​វ័យក្មេង​មួយជានិច្ច​ជាកាល “ខិត​ខំអស់ពីសម្ថត​ភាព” អស់​ពីកម្លាំង​កាយ​ចិត្ត​ដែល​ជាចំ​ណូល​ចិត្ត​ផ្នែក​វិទ្យា​សាស្ត្រ, ពិសេសគឺមាន​ការរួមចំណែកនាំ​មុខ​ ក្នុងការស្រាវជ្រាវ និង​ចាត់វិធាន​ការជាក់​ស្តែង​ឲ្យផ្នែក​ចិញ្ចឹម​បង្គានៅ​ប្រទេស​យើង”។

ជាកុលបុត្រសកម្មរបស់​ទីក្រុងហូជីមិញ បងឡុកគាំទ្រជាប្រចាំនូវ​សកម្មភាពក្នុងមូលដ្ឋាន, ចូលរួមយុទ្ធនាកា​រ “រដូវ​ប្រាំង​បៃតង” យ៉ាង​អស់ពី​ចិត្តពីថ្លើម។ បងចូល​រួមថ្នាក់ហ្វឹនហ្វឺក​ឲ្យកម្មាភិបាល​ពេទ្យសត្វ​ កសិករជាច្រើ​ន នៅ​​ស្រុក​ប៊ិញ​ចាញ់​ កឹនយើ ញ៉ាបែ ពីវប្បកម្មជល​ផល។ រាល់ស​កម្មភាពរបស់​បងឡុក សុទ្ធ​តែផ្សា​រ​ភ្ជាប់​ជា​មួយ​​បង្គា ព្រោះហេតុនោះ មិត្ត​ភក្តិ មិត្ត​រួមការងារ និង​បងប្អូនកសិករ តែង​តែហៅបង​នូវឈ្មោះដ៏ជិត​ស្និទ្ធ ថា៖ “បណ្ឌិត​បង្គា”​។

ដោយបំណងចង់រួមកម្លាំង ចែករំលែករួមនឹង​បងប្អូនកសិករ, បងឡុក​តែងព្រួយ​កង្វល់ រិះរ​ក​ស្រាវ​ជ្រាវ​ធ្វើ​ម្ចាស់​វិ​​ទ្យា​សាស្រ្ត អំពីវិធីសាស្រ្តព្យាបាល​ជម្ងឺឲ្យបង្គា ចាត់​ទុក​ដូច​ជា​កូន​សោរ​ដ៏សំ​ខាន់​ជួយ​ប្រជា​ជន​ មាន​ជីវ​ភាព​រស់​នៅ​សុខ​​ដុម​​រមនា​​ ជាង​នេះ​ដោយ​ប្រក​បរបរ​ចិញ្ចឹម​​បង្គា៕

 

អត្ថបទ៖ សើនងៀ  រូបថត៖ ឡេមិញ
 

បណ្តាអត្ថបទបានផ្សាយ