28/04/2015 14:27 GMT+7 Email Print Like 0

បណ្ដាសន្និសីទរដ្ឋមន្ត្រីបំរុងសំរាប់សន្និសីទកំពូលអាស៊ានលើកទី២៦


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

សន្និសីទកំពូលអាស៊ាន​លើកទី២៦ នឹងបើកជាផ្លូវ​ការ នាថ្ងៃទី២៧ខែមេ​សាឆ្នាំ​២០១៥ នៅទី​ក្រុង Kuala Lumpur ម៉ាឡេស៊ី។ មុននោះ នា​ថ្ងៃទី២៦ខែ​មេសា​នៅទីក្រុង Kuala​ Lumpur បាន​ប្រព្រឹត្ត​ទៅសន្និសីទ​រដ្ឋ​មន្ត្រី​ការ​​បរ​ទេសអាស៊ាន (AMM) សន្និសីទ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ សន្តិសុខ​អាស៊ាន ( APSC) និង​សន្និ​សីទ​ក្រុម​ប្រឹក្សា​សម្របសម្រួលអាស៊ាន ( ACC) ដើម្បី​ត្រៀមរៀប​ចំអោយសន្និ​សីទកំពូល​អាស៊ាន​លើក​ទី​២៦​។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បាន​អញ្ជើញ​ចូល​រួម​ និង​ថ្លែង​មតិ​នៅទី​នេះ។ ស្ដីពី​ការកសាងសហគម​ន៍​អាស៊ាន​ក្នុងឆ្នាំ២០១៥ លោក Pham Binh Minh បាន​ស្នើ​អោយ​អាស៊ាន​ត្រូវ​ប្តេជ្ញា​ខ្លាំង​ក្លាជាង​ទៀត ខំប្រឹង​ប្រែង​ជាងទៀត ដើម្បី​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន​ ដោយផ្អែក​ទៅលើសរ​សរ​ស្នូល​ចំនួន​៣ និងអះអាង​ដែរ​ថា៖ វៀតណាម នឹងប្តេជ្ញា​សហការ​ជាមួយ​ប្រទេស​ជាសមា​ជិក​នានា សម្រេច​គោលដៅកសាង​សហគមន៍​អាស៊ាន ក្នុងឆ្នាំ​២០១៥ ។ ស្ដីពី​បញ្ហានៅ​សមុទ្រ​ខាង​កើត លោក Pham Binh Minh ក៏បានលើក​ច្បាស់នូវ​ការគោរព​ច្បាប់​អន្តរជាតិ ជា​ពិសេស​គឺ​អនុសញ្ញា អង្គ​ការ​សហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ អត់​ធ្មត់ មិន​ប្រើអំពើ​ហឹង្សា​ឬគំរាម​កំហែង​ប្រើ​អំពើ​ហឹង្សា និង​ស្នើអោយ​អាស៊ានត្រូវ​បង្កើន​សាមគ្គី​ភាព ឯកភាព និង​តួនាទីក្នុង​ការធានា​សន្តិ​ភាព ស្ថិរ​ភាព សន្តិ​សុខ សុវត្ថិភាព​នាវាចរណ៍នៅសមុទ្រ​ខាងកើត…លៗ៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ