05/02/2016 08:32 GMT+7 Email Print Like 0

បណ្ដាសកម្មភាពអបអរសាទរបក្ស និទាឃរដូវ២០១៦នៅតំបន់នានា


បណ្ដាសកម្មភាពអបអរសាទរបក្ស និទាឃរដូវ២០១៦នៅតំបន់នានា

នាយប់ថ្ងៃទី៣ ខែកុម្ភះ នៅទី​ក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បាន​ប្រព្រឹត្តទៅក​ម្មវិធីសម្ដែង​សិល្បះ ដោយ​ប្រធាន​បទ​៖ ជឿជាក់​ទៅលើបក្ស​ទាំងមូល​រួមមាន ​បណ្ដាបទច​ម្រៀង​ស្ងើច​សរសើរបក្សកុម្មុយនីស្ត​វៀត​ណាម ស្ងើច​សរសើរ ​លោកប្រធានហូជីមិញ ស្រុកកំណើត និងនិទាឃរដូវ។ មុននោះ នាថ្ងៃទី២ ខែកុម្ភះ នៅទី​ក្រុង​ហូជីមិញ​ក៏បាន​ ប្រព្រឹត្តទៅការតាំងពិព័រណ៌រូបភាព ៖អបអរ​សាទរនិទាឃរដូវ​ឆ្នាំវកអដ្ឋស័ក -អប​អរ​សាទរ​បក្ស​រុង​រឿង​។

​អំអរបុណ្យចូលឆ្នាំប្រពៃណី ២០១៦ នាថ្ងៃទី៣ ខែកុម្ភះ នៅទី​ក្រុង Quang Ngai​ (ភាគកណ្ដាលវៀតណាម) បានបើក​សួន​ច្បារ Ba To ដោយ​ប្រធានបទ៖ ទីក្រុង​ Quang Ngai ផ្កានិទាឃ​រដូវចម្រុះពណ៌។ សួបច្បារនេះ​នឹង​បំរើ​ប្រជាជន​មក​លេង​ទស្សនា ដល់ថ្ងៃទី១៥ខែទី១ តាម​ច័ន្ទគតិ។

​អបអរសទរ ៨៦ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម និងអបអរសាទរ​ជោគ​ជ័យ មហាសន្និ​បាត​បក្សកុម្មុយនីស្ត​វៀតណាម​នីតិកាលទី១២ នៅទីក្រុង​Thai Nguyen (ភាគខាងជើងវៀត​ណាម) បាន​ប្រព្រឹត្ត​ទៅកម្ម​វិធីសិល្បះ​ពិសេស​ ដោយប្រធានបទ៖ អបអរសាទរប្រទេសជាតិផ្លាស់ប្តូរថ្មី អបអរសាទរនិទាឃរដូវ​២០១៦។ បណ្ដាសិល្បករ សិល្ប​ការិនី បានសម្ដែងបណ្ដាបទចម្រៀងរបាំ ស្ងើច​សរសើរបក្ស លោក​ប្រធានហូជីមិញ អប​អរ​សាទរ​ប្រទេស​ជាតិ កំពុងផ្លាស់ប្តូរថ្មី​បង្កើតឡើងបរិយាកាសសប្បាយរីក​រាយ កក់ក្តៅ ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី​២០១៦​។

​ក្នុងឱកាសនេះ នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc (ភាគខាងជើងវៀត​ណាម) បាន​ប្រព្រឹត្ត​ទៅកម្ម​វិធី​៖ និទាឃ​រដូវ​ស្រុក​គំណើ​ត ដោយ​មានការចូលរួម​របស់អាណិកជនវៀតណាមរាប់រយនាក់។ នៅទីនេះ បងប្អូនអាណិក​ជន​ក៏​បាន​ចែករំលែកបទពិសោធន៍ជាច្រើន ក្នុងការគ្រប់គ្រង​ភាពជឿនលឿនអំពីវិទ្យា​សាស្ត្រ បច្ចេកទេស និងរបៀប​ធ្វើការ​ទំនើប​ផង​ដែរ​។

ក៏​ក្នុងថ្ងៃទី៣កុម្ភះ នៅខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម) បានប្រ​ព្រឹត្តទៅពិធីបុណ្យកាសែតឆ្នាំវកអដ្ឋស័ក ២០១៦ ដោយ​មានផលិត​ផលសារ​ព័ត៍មាន​ជាងមួយពាន់ ពីស្ថាប័នសារព័ត៍មាន ទស្សនវដ្តីមជ្ឈឹមនិងខេត្ត ទីក្រុង​នានា​ក្នុង​ទូទាំងប្រទេស។ ផលិតផលសារព័ត៍មាននេះ បានផ្តល់ព័រត័មានទៅ​លើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ ការពារជាតិនិង​ចំណុចវប្បធម៌លេចធ្លោនៅតំបន់នានា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ