20/10/2016 10:44 GMT+7 Email Print Like 0

បណ្ដាសកម្មភាពអបអរសាទរទិវានារីវៀតណាម (២០/តុលា)


បណ្ដាសកម្មភាពអបអរសាទរទិវានារីវៀតណាម (២០/តុលា)

នាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមនារី​វៀត​ណាម បាន​រៀបចំ​ពិធី​រំលឹក​​ខួប​អនុស្សាវរីយ៍​លើកទី៨៦​ ទិវាបង្កើតសម្ព័ន្ធ​សមាគម​នារីវៀត​ណាម និង​ប្រគល់រង្វាន់​នារីវៀត​ណាម​ ឆ្នាំ​​២០១៦ សំរាប់​សមូហភាព​ និង​បុគ្គល​ឆ្នើម។

​ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម​ លោក Nguyen Thien Nhan បាន​សង្កត់​ធ្ងន់​ទៅលើភាពពហុបែប​ ក្នុង​មុខ​របរ និងវិ​ស័យដែល​ទទួលបា​នរង្វាន់​ បាន​សរ​អោយ​ឃើញថា​៖ នារីវៀត​ណាម​កំពុង​ចូល​រួម​យ៉ាង​សកម្ម លើគ្រប់​វិស័យ នៃជីវភាព​រស់នៅ​សង្គម។ បណ្ដាការផ្តើម​គំនិត សមិទ្ធិផល ក្នុង​ការ​ស្រាវ​ជ្រាវ ពល​កម្ម របស់​បងៗស្រី បាននាំមកនូវផល​ប្រយោជន៍​ធំធេង សំរាប់ការ​អភិវឌ្ឍន៍​របស់សហគមន៍ ប្រទេស​ជាតិ និង​រួមចំណែកជំរុញសមភាពភេទ និងការរីក​ចំរើន សំរា​ប់នា​រីវៀត​ណាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ