21/11/2016 07:15 GMT+7 Email Print Like 0

បណ្ដាសកម្មភាពអបអរសទរទិវាគ្រូបង្រៀនវៀតណាម ២០វិច្ឆិកា


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅសាកសូរសុខទុក្ខ និងលើកទឹកចិត្តលោកគ្រូអ្នកគ្រូ នៅឃុំព្រៃភ្នំឆ្ងាយដាច់ស្រយាល Dak Plao

អបអរសាំទរលើកទិ៣៤ ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០វិច្ឆិកាឆ្នាំ១៩៨២-ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៦) នាព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនព​រ​ថ្នាក់ដឹកនាំ កម្មាភិបាល​និងគ្រូបង្រៀននៅសកលវិទ្យាល័យ ទីក្រុងហូជីមិញ។ថ្លែងមតិនៅទី​នេះ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានអះអាងថា៖

“​រយៈពេល៣៤ឆ្នាំបានកន្លងទៅ ថ្ងៃទី២០វិច្ចិកា ជានិច្ចការជាទិវាពិសេស ពោពេញ​មនោសញ្ជេតនា​របស់​ផ្នែក​អប់រំ និងរបស់ប្រជាជនវៀតណាមគ្រប់រូប។ ថ្ងៃនេះ​ខ្ញុំសូម​តាងនាមអោយថ្នាក់ដឹកនាំ​បក្ស រដ្ឋ ថ្លែងអំណ​រគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ​លោកគ្រូ អ្នកគ្រូនៅក្នុងទូទាំង​ប្រទេស។ រដ្ឋាភិបាល និងប្រជាជនវៀតណាមដឹងគុណ​ជានិច្ច​ ចំពោះរួមវិភាគទានមិន​ចេះហត់នឿយរបស់បណ្ដាលោកគ្រូ អ្នកគ្រូ។ ”

​មុននោះ នាថ្ងៃទី១៩​ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញ​ទៅសាកសូរសុខទុក្ខ និងលើក​ទឹកចិត្តលោក​គ្រូអ្នកគ្រូ នៅឃុំព្រៃភ្នំឆ្ងាយដាច់ស្រយាល​ Dak Plao ស្រុក Dak Glong ខេត្ត Dak Nong ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀន​ ថ្ងៃទី២០វិច្ឆិកា៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ