03/02/2016 08:36 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ឆ្នាំ​បង្កើត​បក្ស​កុម្មុយ​នីស្ត​វៀត​ណាម​


បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ឆ្នាំបង្កើតបក្សកុម្មុយនីស្តវៀតណាម

រំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ឆ្នាំបង្កើតបក្សកុម្មុយនីស្តវៀតណាម​ (ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ​១៩៣០ - ថ្ងៃទី៣ ខែ​កុម្ភះ ឆ្នាំ​២០១៦​) ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និង​ទី៣ ខែ​កុម្ភះ នៅទីក្រុង​ហូជី​មិញ បាន​ប្រព្រឹត្ត​ទៅសកម្មភាព​ជា​ច្រើន អប​អរ​សាទ​រព្រឹត្តិ​ការណ៍នេះ។ ចាប់ផ្តើមអោយសកម្មភាពទាំងនេះ គឺការតាំងពិព័រណ៌រូបភាព ដោយ​ប្រធាន​បទ​៖ អប​អរសាទ​រ​ឆ្នាំវក​អដ្ឋស័ក អបអរសាទរបក្ស​រុងរឿង នៅវិថី Dong Khoi​ ចាប់ពីថ្ងៃទី២ ខែ​កុម្ភះ ដល់ថ្ងៃទី១៣ ខែ​កុម្ភះ។ ក៏ក្នុង​ព្រឹកថ្ងៃទី២​ ខែ​កុម្ភះ បក្សភាគ​ប្លុកប្រជា​ជន​-​រដ្ឋាភិបាល-បក្សទី​ក្រុងហូជីមិញ បាន​រៀប​ចំពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៨៦​ឆ្នាំ បង្កើតបក្សកុម្មុយ​នីស្តវៀត​ណាម។

​នាយប់ថ្ងៃទី៣កុម្ភះ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំកម្មវិធី​សម្ដែងសិល្បះ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៨៦ឆ្នាំ បង្កើតបក្សកុម្មុយនីស្ត​វៀត​ណាម​ ដោយមានការចូលរួមរបស់បណ្ដាថ្នាក់ដឹកនាំ​មជ្ឈឹម ទីក្រុង និងប្រ​ជាជន​គ្រប់​ជាន់​ថ្នាក់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ