17/07/2017 10:32 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ


 បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ

ក្នុងបរិយាកាសប្រទេសទាំងមូលឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវា​យុទ្ធជន​ពលី យុទ្ធជន​ពិការ (ថ្ងៃទី​២៧ ខែកក្កដា​ ឆ្នាំ១៩៤៧-ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២​០១៧)​ នាយប់ថ្ងៃទី​១៥ ខែកក្កដា ​នៅឈាបនដ្ឋាន​វៀត​ណាម​-ឡាវ នៅស្រុក Anh So​n ខេត្ត Nghe An (ភាគក​ណ្ដាល​វៀត​ណាម​) បាន​ប្រព្រឹត្តទៅ​ពិធីអុជធូប​រំលឹកវិញ្ញាណក្ខ័ន្ឌ​ ដោយប្រធានបទ  “បទចម្រៀងវីរភាពវៀតណាម-ឡាវ”​។ ថ្លែងមតិនៅទីនេះ​ ឧបនាយក​រដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា៖

“ សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន និងអ្នកជំនាញការវៀតណាមជាច្រើន បានលាយផ្សុំជាមួយសាច់ស្រស់​ ឈាម​​ស្រស់​របស់​យុទ្ធជន​និង​ប្រជាជន​ឡាវ ​ហើយ​នេះជា​និមិត្ត​រូបដ៏​ខ្ពង់​ខ្ពស់​ ភ្លឺស្វាង ​អំពី​ចំណង​សាម្គីភាព​ពិសេស ​​សម្ព័ន្ធភាពប្រយុទ្ធ​ប្រឆាំងរវាងវៀត​ណាម​-ឡាវ ​ក្នុងប្រវត្តិសាស្ត្រ​ទំនាក់​ទំនង​រវាង​បណ្ដា​ប្រទេស​ និង​ប្រជាជាតិ​ទាំងឡាយ​លើពិភពលោក។” ក្នុងថ្ងៃ​ដដែល​ បណ្ដា​​សកម្មភាព​រំលឹកខួប​អនុស្សាវរីយ៍​លើកទី​៧០ ទិវាយុទ្ធជន​ពលី ​យុទ្ធជន​ពិការ ​ក៏បាន​ប្រព្រឹត្ត​ទៅនៅ​ខេត្ត​ Bac Giang, Gia Lai, ទីក្រុង Da Nang…លៗ ពិសេស ​នៅទីក្រុង Son La សមាគម​ពុទ្ធសាសនា​វៀត​ណាម ​ខេត្ត ​Son La (ភាគ​ខាងជើង​វៀត​ណាម​) បាន​រៀបចំ​មហាពិធី​បង្សុកូល​ ឧទ្ទឹសកុសល​ជូន​ដល់​វញ្ញាណ​ខ័ណ្ឌ​វីរយុទ្ធជន​ពលី​​។ នេះជាឱកាស​មួយដើម្បី​ជំនាន់​ក្រោយៗ​ បង្ហាញ​នូវការដឹង​គុណចំពោះយុ​ទ្ធជនបដិវត្តន៍ ដែលបាន​ពលី​ជីវិត​ ដើម្បី​​បុព្វហេតុតស៊ូប្រឆាំង រំដោះប្រទេស​ជាតិ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ