13/04/2015 11:36 GMT+7 Email Print Like 0

បណ្ដាសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញនៅកម្ពុជា

នា​ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៥ ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅ​កម្ពុជា​ សមាជិកការិយាល័យ​នយោបាយ​ លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ​ លោក Le Thanh Hai បានទៅ​ជួបសំណេះ​សំណាល​ជាមួយ​បណ្ដា​កម្មាភិបាល​ បុគ្គលិកស្ថាន​ទូត​វៀតណាមប្រចាំនៅកម្ពុជា និងប្រគល់ជូន​អំណោយ​ចំពោះ​ជនវៀតណាមនៅកម្ពុជា។នៅទីនេះ លោក Le Thanh Hai បានជូនដំណឹងអំពី​ស្ថានភាពអភិ​វឌ្ឍន៍​សេដ្ឋកិច្ច​ ​សង្គម របស់ប្រទេសជាតិនិយាយរួម និងរបស់​ទីក្រុងនិយាយដោយឡែក។ ហើយ​លោក Le Thanh Hai​ ក៏​បានវាយតំលៃខ្ពស់​ចំពោះបណ្ដាស្នាដៃដែលស្ថានទូត​វៀតណាម​ប្រចាំនៅកម្ពុជាទទួលបាន ក្នុង​រយៈ​ពេល​​កន្លងទៅ រួមចំណែកជំរុញទំនាក់​ទំនងមិត្តភាព ប្រពៃណីរវាងប្រទេសទាំង​ពីរ រវាងប្រជាជាតិទាំងពីរ ក៏​ដូច​ជា​រួមចំណែក​ចូលក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញជាមួយរាជធានីភ្នំ​ពេញក្នុងរយៈពេលកន្លងទៅ។ លោកក៏មានគោលបំណងថា៖  បងប្អូនជន​វៀត​ណាម​នៅ​កម្ពុជា​ សាមគ្គី​ភាព​ជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក ​​ ដើម្បីកសាងជីវភាពរស់នៅកាន់តែល្អប្រសើរជាង ពី១ថ្ងៃទៅ១ថ្ងៃ​ រួមចំណែក​ចូល​ក្នុងការកសាងនិង​អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕
 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ