15/07/2017 14:02 GMT+7 Email Print Like 0

បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៧) នាថ្ងៃទី១៣កក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះគ្រួសារគោលនយោបាយនិងសិស្សានុសិស្សក្រីក្រនៅស្រុក Con Dao ខេត្ត Ba Ria Vung Tau។ អនុប្រធានរដ្ឋបានលើកសរសើរបណ្ដាគណៈកម្មាធិការបក្ស រដ្ឋអំណាចតំ​បន់​ ក្នុង​ការងារអនុវត្តប្រកបដោយប្រសិទ្ធភាពគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងការងារតបស្នង​សងគុណ ធានាសុខុមាលភាពសង្គមថែទាំជីវភាពរស់នៅខាងសម្ភារះ និងស្មារតីសំរាប់គ្រួសារគោលនយោបាយ អ្នកមានគុណូបការះចំពោះបដិវត្តន៍និងកុមារនៅក្នុងតំបន់។

នាថ្ងៃដដែល នៅខេត្ត Quang Tri ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅដាក់កម្រងផ្កា អុជធូប គោរពវិញ្ញាណក្ខ័ន្ឌវីរយុទ្ធជនពលីនៅមណ្ឌលកេរ្តិ៍តំណែលកំពែងបុរាណ Quang Tri និងឈាបនដ្ឋានយុទ្ធជនពលីជាតិ Truong Son។ក្នុងឱកាសនេះដែរ ក្រុមការងារនៃ​រណៈ​សិរ្សមាតុភូមិវៀតណាមក៏បានទៅសាកសួរសុខទុក្ខ ជូនអំណោយលើកទឹកចិត្តគ្រួសារគោលនយោបាយ​​នៅខេត្ត Quang Tri ទៀតផង។


បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ

នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវីធី” អណ្ដាតភ្លើងពីបេះដូង”។ កម្មវិធីនេះបានលើកតម្កើង និងរំលឹកគុណ​បំណាច់របស់បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺ កម្មាភិបាល បុគ្គលិកឆ្នើម នៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺចំនួន៩ រួមមាន៖Duy Tien, Kim Bang, Liem Can ( ខេត្ត Ha Nam) Thuan Thanh ( ខេត្ត Bac Ninh) Lang Giang (ខេត្តBac Giang)Nho Quan (ខេត្ត Ninh Binh)  ខេត្ត Thai Binh, ខេត្ត Thanh Hoa និងខេត្ត Nghe An៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ