15/07/2017 14:03 GMT+7 Email Print Like 0

បណ្ដាមន្ត្រីកងយោធពលខេមរភូមិន្ទកម្ពុជាវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់វៀតណាម


បណ្ដាមន្ត្រីកងយោធពលខេមរភូមិន្ទកម្ពុជាវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់វៀតណាម

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តកំពងឆ្នាំ កងយោធពលខេមរភូមិន្ទបានរៀបចំពិធីបើកសម្ពោធន៍និងដាក់អោយដំណើការបណ្ដាសំណងដោយវៀតណាមផ្តល់ជំនួយ។  ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិទៀបាញ់បានវាយតំលៃខ្ពស់និងផ្ញើសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៌ថ្លៃថ្នូរបស់ក្រសួងការពារជាតិវៀតណាមសំរាប់កងកម្លាំងអាវុធហត្ថនិយាយដោយឡែក និងកងកម្លាំងប្រដាប់អាវុធ​ផ្សេងៗ ទៀតរបស់កម្ពុជា។ តាមនោះរួមចំណែកជំរុញទំនើបភាវូបនីយកម្មនិងលើកកំពស់គុណភាពប្រភពធនធានមនុស្សសំរាប់កងទ័ពកម្ពុជា ក៏ដូចជារួមចំណែករក្សាសន្តិសុខ ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

រីឯ វរសេនីយ៍ឯក Nguyen Anh Dung អនុព័ន្ធកងទ័ពប្រជាជនវៀតណាមប្រចាំនៅកម្ពុជាបានអះអាងថា៖ ការដែលក្រសួងការពារប្រទេសវៀតណាមជួយឧបត្ថម្ភកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធសំរាប់កងកម្លាំងអាវុធ ហត្ថ​កម្ពុជាបានបង្ហាញនូវចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាង​វៀត​ណាម​និងកម្ពុជា។ នេះក៏ជាសកម្មភាពជាក់ស្ដែងមួយក្នុងចំណោមសកម្មភាពអបអរសាទរឆ្នាំមិត្តភាពនិងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ