17/04/2016 11:13 GMT+7 Email Print Like 0

បណ្ដាប្រទេស G20 សន្យាជំរុញកំណើនសេដ្ឋកិច្ច


បណ្ដាប្រទេស G20 សន្យាជំរុញកំណើនសេដ្ឋកិច្ច (Image: VNA)

នាថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៦ ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបនឹង​លេច​ចេញ​ជួរ​មុខ​លើពិ​ភព​លោក (G20) បាន​ចេញផ្សាយសេចក្តីថ្លែងការណ៍រួម​ដែលអះ​អាង ​នឹង​ប្រើប្រាស់​រាល់​មធ្យោបាយ​រួមមាន​គោល​នយោបាយ​រូបីយវត្ថុ និង​ហិរញ្ញវត្ថុដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍រួមត្រូវបាននាំចេញ​បន្ទាប់​ពីកិច្ច​ប្រជុំរបស់​រដ្ឋមន្ត្រីហិរញ្ញ​វត្ថុ បណ្ដាប្រទេសជាសមាជិក  G20 នៅក្រុង​វ៉ាស៊ីន​តោន (អាមេរិក)។ សេចក្តី​ប្រកាស​បាន​ឲ្យដឹងថា៖ ប្រទេស G20 ទាំងនេះ​នឹងមាន​ប្រៀប​ដោយ​ឡែក​ដ៏ដូច​ជា មាន​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ជំរុ​ញ​ទំនុក​ទុកចិត្ត និងកំណើនសេដ្ឋកិច្ច។ ក្រៅពីនោះ G20 ក៏បានអះអាងជាថ្មីម្តងទៀត​នូវកិច្ច​សន្យា​រាំងស្កាត់​ប្រើប្រាស់​ កំរិតអាត្រាប្តូរប្រាក់និងបញ្ចុះតំលៃប្រាក់ ដើម្បីដណ្តើមប្រៀបខ្លាំងក្នុងការនាំចេញ។ ស្តីពី​រឿង​ហេតុ​ឯកសារ​ប៉ាណាម៉ា រដ្ឋមន្ត្រី​បណ្ដាប្រទេស G20 ក៏បានអំពាវនាវប្រយុទ្ធនឹងអំពើគេចពន្ធ ព្រមទាំង អះអាង​នូវ​​សារៈសំខាន់នៃការអនុវត្តការកំណត់ អំពីតម្លាភាពខាងហិរញ្ញវត្ថុប្រកបដោយ​ប្រសិទ្ធភាព និងទូលំទូលាយ ផងដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ