02/06/2015 09:59 GMT+7 Email Print Like 0

បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គស្នើរឲ្យជប៉ុនផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍

 
ស្ពាន Can Tho ឆ្លងទន្លេ Hau របស់វៀតណាម ត្រូវបានសាងសង់ដោយប្រាក់ឧបត្ថម្ភពីជប៉ុន​(រូបថត៖TTXVN)
ប្រទេសអាស៊ីអាគ្នេយ៍ទាំង៥នៅអនុតំបន់ទន្លេមេគង្គបានស្នើរឲ្យជប៉ុនបង្កើនប្រាក់ឧបត្ថម្ភឲ្យការកសាងហេដ្ឋារចនាសម្ព័ន្ធមានគុណភាពខ្ពស់នៅតំបន់នេះ។សំណើរនេះត្រូវបាននាំចេញនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៥​ នៅក្នុងកិច្ចប្រជុំ១រវាងមន្ត្រីជាន់ខ្ពស់របស់ជប៉ុននិងបណ្ដាប្រទេសកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ថៃនិង វៀតណាមនៅទីក្រុង Hamamatsu ភាគកណ្ដាលជប៉ុន។កិច្ចប្រជុំលើកនេះ គឺសំដៅត្រៀមរៀបចំឲ្យយុទ្ធសាស្ត្រថ្មី១អំពីកិច្ចសហប្រតិបតិ្តការជប៉ុន-មេគង្គ ដែលគ្រោងនឹងត្រូវបានថ្នាក់ដឹកនាំនៃភាគីទាំង២អនុម័តនៅសន្និសីទកំពូលនាថ្ងៃទី៤ ខែកក្កដាខាងមុខនេះ។ អនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Minoru Kiuchi បាន សំដែងក្ដីសង្ឃឹមថា ទំនាក់ទំនងជប៉ុន-មេគង្គនិងជប៉ុន-អាស៊ាននឹងអភិវឌ្ឍន៍ហួសកំរិតរវាងរដ្ឋាភិបាលជាមួយរដ្ឋាភិបាល ហើយឆ្ពោះទៅទំនាក់ទំនងដ៏ពហុទិសជាង ដោយមានការចូលរួមខ្លាំងក្លាថែមទៀតរបស់តំបន់ខេត្តក្រុងនានា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ