19/06/2015 10:30 GMT+7 Email Print Like 0

បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គសហប្រតិបតិ្តការអភិវឌ្ឍន៍ទេសចរណ៍

វេទិការទេសចរណ៍មេគង្គ​២០១៥​ បានបើកនាព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៥​​ នៅទីក្រុង Da Nang ភាគ​កណ្ដាល​វៀតណាម។ ក្រោមប្រធាន​បទ “ធ្វើ​អាជីវកម្ម​ល្អ ជាង​ទៀត​សក្ដានុ​ភាព​ទេស​ចរណ៍​ នៃ​អនុ​តំបន់​ទន្លេ​មេគង្គ​តាម​រយៈ​ទំនាក់​ទំនង​ដៃគូ​​ថ្មី” វេទិការ​នេះជាឱកាស​ដើម្បីប្រទេសនានា​ នៅ​ក្នុងតំបន់បើកទូលាយ​សកម្មភាព​សហ​​ប្រតិ​បតិ្តការ ចែករំ​លែកបទពិសោធន៍​អភិវឌ្ឍន៍ទេសចរណ៍​រវាងបណ្ដាប្រ​ទេសនិង​អន្តរ​ជាតិ។ ថ្លែងមតិ​នៅទី​នេះ អនុរដ្ឋ​មន្រ្តីក្រសួង​វប្បធម៌ កីឡានិងទេសចរ​ណ៍វៀតណាម​ លោក Le Khanh Hai បាន​ឲ្យដឹង​ថា តាម​រយៈ​អនុ​តំបន់ មេគង្គ​បើក វៀតណាមអាច​ផ្សារភ្ជាប់​ទេសចរណ៍ ជាមួយប្រទេសដទៃក្នុងតំបន់​តាមផ្លូវ​អាកាស​ចរណ៍ ផ្លូវ​គោក​និង​ផ្លូវទន្លេ៖


(រូបថត៖Tran Lam/Vietnamplus)

“ស្ថាប័នទេសចរណ៍ជាតិនៃ​ប្រទេសនានានៅក្នុងតំបន់ ចាំបាច់ត្រូវ​សហការ​លើក​ឡើងយន្ត​ការ គោល​នយោ​បាយ​រួម បង្ក​លក្ខណៈធ្វើដំណើរ​ងាយ​ស្រួល លើកទឹក ចិត្តអង្គ​ភាព​អាជីវកម្ម​ចូលរួម​វិនិយោគ​ក្នុងហេដ្ឋា​រចនា​សម្ព័ន្ធ​ទេសច​រណ៍ កសាង និង​ផ្សព្វផ្សាយផលិត​ផលអន្តរ​តំបន់នានា។ យើងខ្ញុំមាន​គោលបំណង​ថា នឹង​ផ្សា ភ្ជាប់​រវាង​ទីកន្លែង​ទេសចរណ៍​វៀតណាម ជាមួយទីកន្លែង​ទេសចរណ៍​ផ្សេងៗ​នៅ​ក្នុង​តំបន់ បង្កើត​ផលិត​ផល​សម្បូរបែប​និង​គួរឲ្យ​ទាក់ទាញ​ចំពោះភ្ញៀវ​ទេសចរន៍​”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ