18/11/2014 09:32 GMT+7 Email Print Like 0

បណ្ដាប្រទេសទាក់ទិនត្រូវរក្សាសន្តិភាពនិងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត


បណ្ដាប្រទេសទាក់ទិននានាត្រូវរក្សាសន្តិភាពនិងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត (Image: VOV)

នាថ្ងៃទី​១៧  ខែវិច្ឆិកា ឆ្នាំ២០១៤ សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតលើកទី ៦ ត្រូវ​បាន​រៀប​ចំឡើងនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ ក្រោមប្រធានបទ “សមុទ្រ​ខាង​កើត​៖ សហប្រតិបត្តិការដើម្បីសន្តិសុខនិងការអភិវឌ្ឍន៍ ក្នុងតំបន់” សិក្ខាសាលាលើកនេះ​គឺ​ការ​បន្ត​រាល់ការខំប្រឹងប្រែងផ្លាស់ប្តូរស្វែងយល់អំពីទស្សនៈ​វិស័យនៃមជ្ឈដ្ឋានអ្នកប្រាជ្ញ​និង​អ្នក​ពិគ្រោះ​យោបល់នៅក្នុងនិងក្រៅប្រទេសដែលយកចិត្តទុកដក់ដល់សមុទ្រខាងកើត។ សិក្ខា​សា​លា​​លើកនេះប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៧ ដល់ទី ១៨ ខែវិច្ឆិកា ដោយមានសម័យពិភាក្សាចំនួន ៧។ ថ្លែងមតិនៅពិធីបើកសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy នាយក​សា​លា​ស​ភា​បណ្ឌិត​ការទូត វៀតណាមបានវាយតំលៃថា៖ ស្ថានភាព​ដ៏ស្មុគស្មាញ​នៅ​សមុទ្រ​ខាង​កើត​បាន​បង្កើន​ ការយកចតិ្តទុកដាក់របស់សហគមន៍អន្តរជាតិថែមទៀត។ អាច​និយាយ​បាន​ថា៖ គោល​ការ​ណ៍ដោះស្រាយជំលោះដោយសន្តិវិធីនិងច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញា អ.ស.ប. ​ស្តីពី​ច្បាប់សមុទ្រឆ្នាំ ១៩៨២ គោរពសេចក្តីថ្លែងការណ៍ស្តីអំពី ការ​ប្រតិបត្តិ​សំរាប់ភាគី​នា​នា​នៅ​សមុទ្រ​ខាងកើត (DOC) និងឆ្ពោះទៅសេចក្តីថ្លែងការ ណ៍ស្តីអំពី​ការប្រតិបត្តិ​ក្នុងតំបន់​របស់​ភាគី​នា​នានៅសមុទ្រខាងកើត (COC) មិនធ្វើឲ្យ ស្ថានភាពកើតដ៏ស្មុគស្មាញថែមទៀត ជាដើម។
រីឯខ្លួនវិញ លោក Myint​​ Thu អនុប្រធាននាយកដ្ឋានទទួលបន្ទុកបញ្ហានៅអាស៊ាន​ចំណុះ​ក្រសួង​ការបរទេសមីយ៉ាន់ម៉ាបានបញ្ជាក់ថា៖ សមុទ្រខាងកើត៖ សហប្រតិ​បត្តិការ​ដើម្បី​សន្តិសិខ​និងការអភិវឌ្ឍន៍ក្នុងតំបន់” គឺ​ជាប្រធានបទសមស្របនឹងការ​រក្សាសន្តិភាពស្ថិរភាពនិង​ភាព​សម្បូរ​រុងរឿងនៅសមុទ្រខាងកើត។ លោក​ Myint Thu បានអះអាងថា៖ ក្នុងឆ្នាំធ្វើ​ជាប្រធាន​របស់​មីយ៉ាន់ម៉ា បញ្ហាលើសមុទ្រខាងកើតជានិច្ច កាលជាអទិភាពសំខាន់របស់អាស៊ាន។ ថ្នាក់​ដឹក​នាំអាស៊ានបានចេញសេចក្តីថ្លែងការ ជាច្រើន​ដែលសង្កត់​ធ្ងន់​ទៅ​លើសារៈសំខាន់​នៃ​សន្តិភាព​​ស្ថិរភាពនិងសន្តិសុខនាវាចរណ៍ក្នុងតំបន់ ក៏ដូចជា សារៈសំខាន់របស់ការប្រតិបត្តិតាម DOC សេចក្តីថ្លែងការណ៍ស្តី ពីគោលការណ៍ ៦ ខ របស់អាស៊ានក្នុងបញ្ហាលើសមុទ្រខាងកើត។ សេចក្តីថ្លែងការណ៍ ក្នុងសន្និសីទកំពូលអាស៊ានលើកទី ២៥ ​នាពេលថ្មីៗ នេះបានអះអាជា​ថ្មីម្តងទៀតនូវគោលបំណងពោលខាងលើរបស់អាស៊ានព្រមទាំងជំរុញរាល់វិធាន
ការ​ដើម្បីត្រួតពិនិត្យ ល្អថែមទៀតស្ថានភាពនៅសមុទ្រខាងកើត ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ