16/07/2017 13:13 GMT+7 Email Print Like 0

បណ្ដាគ្រួសារពិសេសនៃចំណងមិត្តភាពវៀតណាម-ឡាវ


 បណ្ដាគ្រួសារពិសេសនៃចំណងមិត្តភាពវៀតណាម-ឡាវ (cand.com.vn)

ជារៀលរាល់រសៀលថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ផ្ទះរបស់លោក Vi To Dinh អនុប្រធានសមាគមមិត្តភាពវៀតណាម-ឡាវ​នៅខេត្ត Nghe An (ភាគកណ្ដាល វៀតណាម) នៅក្រុមទី ១៦ សង្កត់ Truong Thi ទីក្រុង Vinh អ៊ូអរ ណែន​ណាន់​តាន់​តាប់និស្សិតឡាវ ដែលកំពុងរៀន​សូត្រនៅប​ណ្ដាមហាវិទ្យា​ល័យ​ក្នុង ​ទីក្រុង​មក​សាក​សួរសុខទុក្ខ​​ជា​ច្រើន​​​កុះ​ករ​។ រហូតមកដល់ពេលនោះ គ្រួសារលោក Vi To Dinh ទទួលកូនធម៌ជានិស្សិតឡាវចំនួន ៥ នាក់​ដែល​មក​ពី​ខេត្ត Xiengkhuang  និងខេត្ត Houaphanh។ លោក Vi To Dinh បានរៀបរាប់ថា៖

«មុន​ដំបូងបង្អស់គឺខ្ញុំរៀបចំបរិយាកាសជួបប្រាស្រ័យសំរាប់កូនៗដើម្បីគេ បង្កើន​ការប្រើប្រាស់​ភាសាវៀត​ណាម​របស់​ខ្លួន​។ រីឯ កូនៗនឹងឧទ្ទេសនាមដល់ យើងខ្ញុំទំនៀម​ទំលាប់​និង​វប្បធម៌​របស់ឡាវ​ហើយ​រំលឹកឡើង​វិញនូវ​ប្រពៃណី​របស់ ជីដូនជីតាមុននេះ​។ ដោយសារ ប្អូនៗភាគច្រើនជា​កូន​ចៅរបស់​អតីត​យុទ្ធជនឬ របស់​ប្រជាជន​ឡាវ​ស្នេហារ​ជាតិ ដែលមានមនោសញ្ចេតនាជាមួយវៀតណាម។
 
ក្នុងចំណោមនិស្សិត​ឡាវចំនួន ៥ នាក់ដែលកំពុងជាកូនធម៌របស់លោក Vi To Dinh មានប្អូន Nalayvan និស្សិតនៅមហាវិទ្យាល័យ​វេជ្ជាសាស្ត្រទីក្រុង Vinh។ លោក Vi To Dinh ចាត់ទុកគាត់ជាកូនពិតរបស់ខ្លួន។ លោកបានប្រគល់ជូនឲ្យ ប្អូនកង់អគ្គិសនីឧបករណ៍សិក្សានិងកុំព្យូទ័រ  laptop ដើម្បីប្អូនអាច ប្រើប្រាស់ក្នុងអំឡុង ៦ ឆ្នាំ រៀនសូត្រនៅវៀតណាម។ ប្អូន  Nalayvan បានចែក រំលែកថា៖
 
«មកដល់វៀតណាមទទួល​ បានការជួយឧបត្ថម្ភពីមនុស្សដូចឪពុកម្តាយខ្លួន ខ្ញុំមាន​អារម្មណ៍​ដូច​កំពុង​រស់​នៅស្រុក​កំណើត​ឡាវរបស់ខ្លួនដែរ។ ដូចគ្រួសារមួយ ដោយសារ ឪពុក​ម្តាយ​វៀតណាម​ជួយឧបត្ថម្ភខ្ញុំគ្រប់បែប​យ៉ាង។ ក្នុងពិធី​បុណ្យ ប្រពៃណី​របស់ឡាវដែលខ្ញុំមិនអាចវិលត្រឡប់មកប្រទេសវិញ ឪពុកម្តាយរៀបចំ សំរាប់ខ្ញុំទាំងស្រុង​។
 
ជិត ៥ ឆ្នាំអនុវត្ត​កម្មវិធីចង់សម្ព័ន្ធមេត្រីជាមួយនិស្សិតឡាវ គ្រួសារជា សមាជិកសមាគមមិត្តភាពវៀតណាម-ឡាវរាប់សិបគ្រួនៅ​ទីក្រុង Vinh បានទទួល កូនធម៌ជានិស្សិតឡាវចំនួន ១៥០ នាក់។ ជាពិសេស មានគ្រួសារបានជួ​យឧបត្ថម្ភ និស្សិតឡាវចំនួន ៣០ នាក់ដូចជា៖ គ្រួសាររបស់លោក Bac នៅសង្កាត់ Doi Cung ឬគ្រួសាររបស់លោក Vy My Son នៅសង្កាត់ Truong Thi។ នាបច្ចុប្បន្ន បណ្ដានិស្សិតដែល​បាន​បញ្ចប់​ការសិក្សា​នៅវៀត​ណាម កំពុងកាន់ដំណែងសំខាន់ៗក្នុងក្រសួងស្ថាប័ននិងរដ្ឋាភិបាលឡាវ។ ទោះបីជាស្ថិតនៅឆ្ងាយក្តី ប៉ុន្តែ ប្អូនៗ នៅរក្សា​ការទាក់ទងជាមួយឪពុកម្តាធម៌នៅទីក្រុង Vinh។ ប្អូន Sivon Bunthavi ប្រធាន​ក្រុម​និស្សិតឡាវ​នៅខេ​ត្ត Nghe An បានឲ្យដឹងថា៖
 
«ក្នុងរយៈពេលរៀនសូត្រនិងរស់នៅក្នុងគ្រួសារវៀតណាម យើងខ្ញុំសុទ្ធតែ ទទួល​បាន​ការថែ​ទាំពីចិត្ត​អស់ពី​ថ្លើម​របស់​បណ្ដាឪពុក​ម្តាយនិងបងប្អូន។ ក្នុងពេលឈឺ​ឪពុក​ម្តាយ​នាំទៅមន្ទី​ពេទ្យហើយ​ថែទាំដូចកូន​ពិតរបស់ខ្លួន។ ក្នុងពេល​ដែលយើង​ខ្ញុំជួប​ការលំបាក​ឪពុកម្តាយ​ធម៌សុទ្ធ​តែជួយ​ឧបត្ថម្ភ​ខាងសម្ភរៈ​និងស្មារតី។»
 
ជាប្រចាំឆ្នាំ ខេត្ត N​ghe An ទទួលបាននិស្សិតឡាវពី ៤០០ ដល់ ៦០០ នាក់មកដ​ល់ស​រៀន​សូត្រក្នុង​មហា​វិទ្យាល័យ​​ទីក្រុង Vinh មហាវិទ្យាល័យ​វេជ្ជាសាស្ត្រសកល​វិទ្យាល័យ​គរុកោសល្ស​ និង​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ខេត្ត ​Nghe An ។ កិច្ចសហការរវាងម​ហាវិទ្យាល័យ និងគ្រួសារឪពុ​កម្តាយធម៌ជាជនវៀតណាម បានជួយ​ឧបត្ថម្ភនិស្សិតឡាវ ជាច្រើនទទួលបានស្នាដៃល្អក្នុងការរៀនសូត្រ។ សាស្ត្រាចារ្យ បណ្ឌិត Ngo Dinh Phuong នាយក​រងម​ហាវិទ្យាល័យ​ទីក្រុង Vinh បានឲ្យដឹងថា៖
 
«ជារៀលរាល់ឆ្នាំ យើងខ្ញុំធ្វើការជាមួយសមាគមមិត្តភាពវៀតណាម-ឡាវ។ សមាជិកទាំងអស់នៃស​មាគម​ជួយ​ឧនត្ថម្ភ​យ៉ាងសកម្ម​។ ជាប្រចាំឆ្នាំ មានគ្រួសារ ចំនួនពី ២០ ដល់ ៣០ ទទួលកូនធ​ម៌ជានិស្សិតឡាវ អាស្រ័យ​ដោយ​លក្ខណៈ​ របស់គ្រួសារនិមួយៗ។»
 
ចលនាចងសម្ព័ន្ធ​មេត្រីភាពនិងទទួលកូនធម៌ជានិស្សិតឡាវ ដែលមានស្ថានភាពលំបាកនៅខេត្ត Nghe An បាន​រួមវិភាគទានល្អស្អាត ស្តីអំពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ​ ជាពិសេសក្នុងកាលៈទេសៈ ឆ្នាំ ២០១៧ វៀតណាមនិងឡាវរំលឹក​ខួបអនុស្សាវរីយ៍លើកទី ៥៥ ឆ្នាំទិវាបង្កើត​ទំនាក់ទំនង​ការទូត ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ