25/10/2015 10:05 GMT+7 Email Print Like 0

បណ្ដអ្នកបដិវត្តន៍អ៊ីតាលីលើកដម្កើងតួនាទីរបស់បក្សកម្មុយនីស្តវៀតណាម


លោក Cesare Procaccini

ឆ្លើយសម្ភាសន៍​អ្នកយកព័ត៍មាន នៃទីភ្នាក់ងារសារព័ត៍មាន នៅទីក្រុងRome អ៊ីតាលី នាថ្ងៃទី២៣ខែតុលាឆ្នាំ២០១៥ អគ្គ​លេខា​បក្ស កម្មុយនីស្តអ៊ីតាលី លោក  Cesare Procaccini​ បាន​អះអាង​ថា៖ បក្សកម្មុយ​នីស្ត​វៀត​ណាម ជា​គំរូមួយ​ចំពោះចលនាបដិវត្តន៍​អន្តរជាតិ។ លោក  Cesare Procaccini បានសង្កត់ធ្ងន់​ថា៖ ការដឹក​នាំ​ត្រឹម​ត្រូវ​របស់​បក្ស​កម្មុយនីស្តវៀត​ណាម បានបង្កើតរបត់សំខាន់ អំពីសេដ្ឋកិច្ច នយោបាយ សង្គម​និង​កិច្ចការ​បរទេស​របស់​វៀត​ណាម​។ នេះជាកត្តាសំខាន់ដើម្បីវៀតណាមទទួល​បាន​ជោគជ័យ​ដូច​នាបច្ចុប្បន្ន។

លោក  Cesare Procaccini ក៏បានសម្ដែង​គោលបំណងថា៖ ក្នុងមហាសន្និបាត​បក្សកម្មុយ​នីស្ត​វៀត​ណាម នាពេល​ខាង​មុខ​នេះ នឹងជ្រើសរើស​បានថ្នាក់ដឹកនាំរបស់​ខ្លួន អនុវត្តជោគជ័យ​បុព្វហេតុផ្លាស់ប្តូរថ្មី លើក​កំពស់​តួនា​ទី​ សក្ដានុភាពរបស់បក្សកម្មុយនីស្តវៀតណាម និយាយដោយឡែក​និងវៀតណាមនិយាយរួម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ