18/10/2015 10:31 GMT+7 Email Print Like 0

បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគ្របដណ្តប់ជំនួបកំពូលរវាងកូរ៉េខាងត្បូងនិងអាមេរិក

នៅជំនួបកំពូល​ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧តុលា រវាងប្រធានា​ធិបតីអាមេរិក លោក Barack Obama ជា​មួយ​​សមភាគីកូរ៉េ​ខាងត្បូង លោកស្រី Park Geun-Hye ដែលកំពុងមាន​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​អាមេរិក​ភាគី​ ទាំងពីរ​បានផ្តោតទៅ​លើការចាប់ផ្តើម​ឡើងវិញដំណើរ​ការចរចា​៦ភាគី ស្តី​ពី​បញ្ហានុយ​ក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ ដែល​បានកកស្ទះតាំងពីឆ្នាំ២០០៨​មក។ ថ្លែងមតិ នៅសន្និ​សីទការ​សែតរួម លោក Obama បាន​ប្រកាស​ថា វ៉ាស៊ីនតោន នឹង​ឈាន​ទៅតុចរ​ចា​ភ្លាម​មួយរំពេច ខណៈដែ​​ល​ព្យុង​យ៉ាង​ចង់​មាន​ជំនួប​សន្ទនា​ត្រឹម​ត្រូវ ស្តី​ពីការ​លុបបំបាត់កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន។ រីឯខ្លួនវិញ លោកស្រី Park Geun –hye បាន​ឲ្យ​ដឹងថា ក្រៅ​ពីប្រធាន​បទនុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េ ថ្នាក់ដឹកនាំទាំង ពីររូបក៏បាន​ពិភាក្សា​លើវិធាន​ការ​បង្កើន ​ទំនាក់​ទំនង​សម្ព័ន្ធ​ភាព​កូរ៉េខាងត្បូង និងអាមេរិក បញ្ហាតំបន់និង​អន្តរជាតិមួយ​ចំនួនទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ