13/09/2017 10:13 GMT+7 Email Print Like 0

បង្អែមគ្រាប់ឈូក - រសជាតិអាហារក្រុងហាណូយ

រដូវ​ប្រាំង​ជា​រដូវ​ពោរពេញទៅ​ដោយ​​សម្រស់ស្រស់​​ឆើតឆាយ​​ សម្រាប់ក្រុង​​ហា​ណូយ​។ ហើយ​ក៏ជា​រដូវ​ផ្កា​ឈូក​រីក​ក្រោម​កម្តៅ​ថ្ងៃខែ​ប្រាំង អាហារ​ពិសា​របស់​អ្នក​ក្រុង​ហាណូយ​ ដែល​មិន​អាច​ខ្វះនូវមុខ​​​​បង្អែម​គ្រាប់​​ឈូក​​មាន​​រសជាតិ​ផ្អែម​ត្រជាក់​ពិសេស​ដោយ​ឡែក​។​

គ្រាន់តែ​ជា​បង្អែម​សាមញ្ញ​បាន​លក់​​​ក្នុង​ហាង​តូច​តាច ស្ថិត​នៅ​ច្រក​​​ចង្អៀត​នៃ​​ទី​ប្រជុំជន​​បុរាណ​ហាណូយ​ បង្អែម​​គ្រាប់​ឈូកនៅតែ​​ផ្សារភ្ជាប់ជាមួយ​​អនុស្សាវរីយ៍​​​​កុមារភាព នៃ​ប្អូនៗនៅក្រុង​​​ហាណូយ​​។ ប្រហែល​ហេតុ​នោះ ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែមាន ​បង្អែម​​គ្រប់​ប្រភេទ​បាន​​ធ្វើ​​ឡើង​​​ដូច​ជា៖ បង្អែម​ថៃ​​ បង្អែម​ខុក​បាច (Khuc Bach) ...។ល។ ប៉ុន្តែ​បង្អែម​គ្រាប់​ឈូក​នៅតែ​រក្សាបានទីតាំង​ឈរដោយ​​ឡែក​​ ចំពោះ​មនុស្ស​គ្រប់​គ្នា។​
 
តាម​លោក​យា​យ ង្វៀន​ធី​ថើម​ (Nguyen Thi Thom) ម្ចាស់​ហាង​បង្អែម​គ្រាប់​ឈូក​ជាង​៤០​ឆ្នាំ នៅ​ផ្លូវ​ក្វាង​ថាញ​ (Quan Thanh) ក្រុង​ហាណូយ​ វត្ថុធាតុ​ដើម​សម្រាប់​ធ្វើ​បង្អែមគ្រាប់​ឈូក​ គឺងាយរក​ណាស់​។ គ្រាប់​ឈូក​ស្ងួត​ឆ្ងាញ់​ដែល​ជ្រើស​មក​ពី​បឹង​ឈូក​ល្បី​​ថា​ឆ្ងាញ់ នឹង​បាន​យកទៅ​ត្រាំ​ទឹក​ឲ្យ​ទន់​។ បន្ទាប់​ពី​នោះ បក​​សម្បកចេញ​ ​ រួច​យកទៅ​ចម្អឹន​រហូត​ដល់​ទន់​ជ្រាយ​។ ជាមួយ​របៀប​ច្នៃ​ចម្អឹន​ដ៏​ប៉ិន​ប្រសប់ ​នៃអ្នក​ចម្អឹន​ចំណាស់​នៅក្រុង​​ហាណូយ​ ការ​រួម​ប្រាស្រ័យ​រវាង​រសជាតិ​ផ្អែម​ត្រជាក់​នៃ​ស្ករ​ ជាមួយ​វត្ថុធាតុ​ផ្សំ​ដូចជា​ សណ្តែក​ខៀវ​ ចាហួយ​ខ្មៅ​ និង​គជ់​ម្សៅ​​សម្រប់​ជាមួយ​រសជាតិ​​​ទ្លាន់​នៃ​គ្រាប់​ឈូក​ ច្នៃ​បង្កើតជា​​​បង្អែមគ្រាប់​​ឈូក​ផ្អែមឆ្ងាញ់​​ចាប់​ចិត្ត​​​។



 នៅ​ខែ​សីហា​ជារៀង​រាល់ឆ្នាំ​ នេះជា​ដំណាក់​កាល​សមស្រប​ដើម្បី ប្រមូល​ផល​ផ្លែ​ឈូក​។​

 
បន្ទាប់ពីឈូក​ ចេញ​ផ្កា​រីកហើយ​​ស្រពោន​រុះរោយ​ទៅ​​វិញ បន្សល់​ទុក​​ បណ្តូល​។ ក្រោយ​​មួយ​រយៈពេល​ បណ្តូល​ក្លាយ​​ជា​ផ្លែ​បង្កើត​គ្រាប់​
គ្រាប់ប្រើប្រាស់​​​សម្រាប់​ច្នៃ​ជា​អាហារ​គ្រប់​មុខ​ និង​ប្រើ​ធ្វើជា​ឱសថ​។


 ផ្លែ​ឈូក​បាន​ប្រមូល​ផល​យក​គ្រាប់។

 គ្រាប់​​ឈូក​ប្រើ​សម្រាប់​ច្នៃ​ធ្វើ​ជា​បង្អែម​។​

 
ហាង​​បង្អែម​លោក​យាយ​ថើម​ (Thom) នៅ​លេខ​១៤៦ ផ្លូវ​ក្វាង​ថាញ​ (Quan Thanh) ក្រុង​ហាណូយ​
ជា​ទីកន្លែង​លក់​បង្អែម​គ្រាប់ឈូក​ជិត​ស្និទ្ធ​​របស់​អ្នក​ក្រុង​ហាណូយ​។​


 
បង្អែម​គ្រាប់​ឈូក​មិនត្រឹម​តែ​ជា​បង្អែម​ត្រជាក់​ បរិសុទ្ធ​ ហើយ​វា​នៅ​មាន​គុណប្រយោជន៍​​សម្រាប់​សុខភាព​ដូច​សម្រានលក់​ បន្ធូ​រ​​កម្តៅ​ប្រាណ​។​

ក្រោម​​កម្តៅ​ថ្ងៃ​នៃ​រដូវ​ប្រាំង​ បង្អែម​គ្រាប់​ឈូក​តែង​មាន​កម្លាំង​ទាក់​ទាញ​ពិសេស​ចំពោះ​​មនុស្ស​គ្រប់គ្នា​ ដោយ​មាន​រសជាតិ​អាហារពិសេស​ដោយ​ឡែក​​​របស់​អ្នកក្រុង​ហាណូយ​។​ ទោះបី​ មាន​ពណ៌មិនល្អ​​ មិន​លំបាក​តុបតែង តែ​ដោយ​មានភាព​សាមញ្ញ​ ស្រស់ស្រាយ​នេះ ធ្វើឲ្យ​នរណា​ក៏ចូល​ចិត្ត​ ដោយសារ​​យល់​ឃើញស​ភាព​សាមញ្ញ​បរិសុទ្ធរបស់បង្អែមនេះ​​។​
 
បង្អែម​គ្រាប់​ឈូក​គ្រាន់តែ​ជា​អាហារ​ឆ្ងាញ់​សាមញ្ញ​ មាន​​លក្ខណៈ​បរិសុទ្ធ​ពិសេស ​នៅ​ក្នុង​សិល្បៈ​អាហារ​ តែវា​នៅ​មាន​គុណប្រយោជន៍​ល្អ​សម្រាប់​សុខភាព​​ដូចជា៖ សម្រាន្ត​លក់ បន្ធូរ​កម្តៅ​ប្រាណ បំប៉ន​សុខភាព​រាង​កាយ...។ល។
 
នេះ​បាន​ប្រៀប​ដូច​ជា​​អាហារ​ត្រជាក់​ រំសាយ​កម្តៅ​​អផ្សុក​ ហើយ​​ក៏ជា​អាហារមួយ​​ក្នុង​ចំណោម​អាហារ​ឆ្ងាញ់ ​រួម​ចំណែក​​​ឧទ្ទេសនាម​​លក្ខណៈ​ស្អាត​ប្រពៃ នៃ​​ម្ហូប​អាហារ​ក្រុង​ហាណូយ​  ចំពោះ​ភ្ញៀវទេសចរណ៍​ក្នុង​និង​ក្រៅ​ប្រទេស​៕​

អត្ថបទ៖ ង៉ឹន​ហា   រូបថត៖ តឹត​សើន
 

បណ្តាអត្ថបទបានផ្សាយ