19/06/2015 10:30 GMT+7 Email Print Like 0

បង្ហាញមុខក្រុមប្រឹក្សាទទួលបន្ទុកការចងក្រងសព្វានុក្រមវៀតណាម

ក្រុមប្រឹក្សា​ទទួលបន្ទុក​ការចង​ក្រងសព្វានុ​ក្រម​វៀតណាម រួមមាន​សមាជិក១៦​រូប ដោយឧបនា​យករដ្ឋមន្រ្តី​លោក Vu Duc Dam ធ្វើប្រ​ធាន។ មានអ្នក​វិទ្យាសាស្ត្រចំនួន២ពាន់​នាក់ ចូលរួមចង​ក្រងសព្វានុ​ក្រុមនេះដែល​រួមមាន​៣៦ក្បាល​ មានគ្រប់ផ្នែក​ស្ដីពីវិទ្យាសាស្ត្រ​សង្គម វិទ្យាសាស្ត្រធម្ម​ជាតិ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ការពារ​ជាតិ​ជា​ដើម។ ថ្លែង​មតិ​នៅពិធីបង្ហាញមុខ​ក្រុមប្រឹក្សាទទួល បន្ទុក​ការចង​ក្រង​សព្វានុក្រម​វៀតណាម​ នាព្រឹកថ្ងៃទី១៨ ខែមិថុនា​ឆ្នាំ​២០១៥​ លោក​ឧប​នាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់​ថា៖


ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្លែងមតិនៅពិធីនេះ

“នេះ​គឺជាលើក​ដំបូងវៀតណាម​រៀបចំអនុវ​ត្តសព្វានុក្រម​ថ្នាក់ជាតិ​ របស់ប្រជាជាតិ១​ដែលជា​និច្ច​កាល​មោទ​នាភាព​អំពី​ខឿន​អ​រិយ​​ធម៌រាប់​ពាន់​ឆ្នាំ។ សព្វានុ​ក្រម​វៀត​ណាម ត្រូវ​ជាចំណេះដឹង​សារវ័ន្ត១ ស្ដីពីវៀត​ណាម ជាពិ​សេស​គឺចំណេះ​ដឹង​ប្រើ ប្រាស់​សំរាប់​ប្រទេសជាតិ និងត្រឹមត្រូវតាម​ទស្សនៈ​របស់ Lenin និង​សតិអារម្មណ៍​ហូជីមិញ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ