01/06/2017 10:54 GMT+7 Email Print Like 0

បង្គាក្រឡុកអំបិលតីនិញ (Tay Ninh)

រសជាតិប្រៃ ហិរ​និង​ស្រួយ​​រួម​នឹង​​រសជាតិឈ្ងុយឆ្ងាញ់ពីគ្រឿង​សមុទ្រ​​​​បានបង្កើត​ឱជារសដ៏​អស្ចារ្យ​ដែល​ធ្វើ​អ្នក​ពិសាជក់មាត់​ នៅ​ពេល​ពិសា​បង្គា​ក្រឡុក​អំបិលតីនិញ (Tay Ninh)

ទោះ​បី​គ្រឿងទេសសំខាន់​បំផុងក្នុងរបៀបធ្វើ​មុខ​ម្ហូបនេះគឺ​អំបិល​តីនិញ (Tay Ninh) ក៏​ដោយ ប៉ុន្តែ​មុខ​ម្ហូប​នេះ​បាន​ច្នៃប្រឌិត​ដោយ​ចុង​ភៅ​​រស់​នៅទីក្រុង​សាយហ្គន (Sai Gon) ។ ភាព​ងាយ​ស្រួល​​ក្នុង​​របៀប​ធ្វើ​និងការ​តុបតែង​ធ្វើ​ឲ្យមុខម្ហូប​បង្គា​ក្រឡុក​អំបិលនេះ​​​មានរសជាតិ​ពិសេស​នៃតំបន់​ខាង​ត្បូង ​កាន់តែ​ពេញនិយម​និង​បាន​លក់​នៅ​បណ្តា​ហាង​ធម្មតា​រហូតដល់​ភោជនីយដ្ឋាន​ដ៏ឆើត​ឆាយ​ក្នុងទីក្រុង​ហូជីមិញ (Ho Chi Minh) ក៏ដូចជា​​ក្នុង​បណ្តា​តំបន់ជុំវិញ​ទីក្រុង​នេះ។

តាម​លោក ង្វៀន​ថាញ​ឡើយ (Nguyen Thanh Loi)  មេ​ចុង​ភៅ​នៅ​ភោជនីយដ្ឋាន​សង់ងឹ (Song Ngu) ស្ថិត​នៅ​ខណ្ឌទី ១ ក្រៅពីបង្គាគឺ​គ្រឿង​ផ្សំ​ស្នូល មុខម្ហូបនេះ​បាន​ប្រើប្រាស់គ្រឿង​ផ្សំ​និង​គ្រឿង​ទេស​ផ្សេង​ទៀតដូចជា៖ អំបិល​តីនិញ បង្គាក្រៀម ម្ទេសស្ងួត ម្សៅ​បំពង ម្សៅស្រូវ​សាលី ស៊ុបមាន់ ស្ករ ប៊ីចេងនិង​ប្រេង​ឆា។


បង្គាស្រស់គឺជាជម្រើសអាទិភាពបំផុត។

បង្គាលាងឲ្យស្អាតនិងបកសំបក ប៉ន្តែទុកសំបកនៅផ្នែកក្បាលនិងកន្ទុយ។

គ្រឿងទេសសំខាន់បំផុតគឺអំបិលតីនិញ (Tay Ninh)។

ចង្កាក់ដោតបង្គានិងយកទៅចៀន បន្ទាប់ពីប្រឡាក់ម្សៅបំពង។

ដាក់អំបិលតីនិញ (Tay Ninh) ចូលនិងក្រឡុក នៅពេលបង្គានៅក្តៅបន្ទាប់ពីចៀន។

បង្គាក្រឡុកអំបិលតីនិញ (Tay Ninh)។

បង្គា​លាង​ឲ្យស្អាត​និង​បក​​សំបក​ ប៉ុន្តែ​ទុក​​សំបក​នៅ​ផ្នែក​ក្បាល​និង​កន្ទុយ បន្ទាប់​ពី​​ប្រើ​ចង្កាក់​ដោត​បង្គា​​។ ​យើង​ប្រឡាក់​ម្សៅស្រូវ​សាលី​និង​បញ្ជូល​ក្នុង​ស៊ុបមាន់​ដែល​បានវាយឲ្យ​បែក​ក្រឡុក ដើម្បី​​ជាប់​នឹង​ម្សៅ​ ហើយ​ដំណាក់​កាល​ចុង​ក្រោយបង្អស់​គឺ​ប្រឡាក់​ម្សៅខ្សាយ។

បញ្ចូល​បង្គា​​ក្នុង​ខ្ទះ​ប្រេង​ឆានិង​ចៀនបំពង​ឲ្យឡើង​ពណ៌លឿង​ ហើយលើកឡើង​និង​ទុក​ឲ្យ​សម្រក់​ប្រេងឆាឲ្យអស់។ បង្គាក្រៀម កិន​ឲ្យម៉ដ្ឋ​លាយនឹងអំបិល​តីនិញ (Tay Ninh) ម្ទេស​ស្ងួត ស្ករនិង​ប៊ីចេង តាម​អត្រា​ចំណូល​ចិត្តរបស់ខ្លួន។ បន្ទប់​ពី​រោយលើ​បង្គា​ដែល​បាន​ចៀន​ឲ្យ​ស្រួយ ហើយ​ក្រឡុក​ ដើម្បី​បង្គាជ្រាប​​គ្រឿង​ទេស។
 
ទោះបី​របៀប​ធ្វើ​មិន​ពិបាក​ក៏ដោយ ប៉ុន្តែ​មុខ​ម្ហូប​បង្គាក្រឡុក​​អំបិល​តីនិញ (Tay Ninh) ពិត​ជា​ឆ្ងុយ​ខ្លាំងណាស់។ នេះ​មិនត្រឹម​តែ​​ម្ហូប​ពិសេស​ដែល​​​​ធ្វើ​ក្នុង​ពិធី​ជប់​លៀង​​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​គឺ​ម្ហូប​​​ពិសាជាមួយ​​បាយ​ក្នុង​គ្រួសារនិមួយ./.

 អនុវត្តន៍៖ ង្វៀនឡឹន


បណ្តាអត្ថបទបានផ្សាយ