05/10/2015 10:32 GMT+7 Email Print Like 0

បង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម – គុយបា

លោកប្រធានរដ្ឋទ្រឿងតឹនសាងទើបបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបាប្រកប​ដោយ​ជោគជ័យ ដែលរួមចំណែកបង្កើនទំនាក់ទំនងសាមគ្គីភាពបងប្អូននិងកិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។

ទស្សនកិច្ចលើកនេះបានប្រព្រឹត្តិទៅក្នុងបរិបទបប្រទេសគុយបាកំពុងមានជំហានអភិវឌ្ឍន៍យ៉ាងសកម្មទាំងខាង​ផ្ទៃក្នុងនិងខាងការទូត ទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ។

ក្នុងទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចរចារពិភាក្សាអំពីការបន្តដឹកនាំ ដើម្បីលើកកម្ពស់យ៉ាងប្រសិទ្ធភាពគម្រោងសហប្រតិបត្តិការខាងកសិកម្មនិងជលផលកំពុង នឹងអនុវត្តន៍ក្នុងរយៈពេលខាងឆាប់​ៗនេះ បង្កលក្ខណៈងាយស្រួលសំរាប់អាជីវកម្មនៃប្រទេសទាំងពីរ ដើរចូលទីផ្សារក៏ដូចជាអនុវត្តន៍បណ្តាគម្រោងការនិងវិនិយោគលើវិស័យឧស្មនប្រេង កសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ផលិតសំភារៈសំណង់ ផលិតផលប្រើប្រាស់ ស្រាវជ្រាវនិងផលិត software បរិក្ខាទូរគមនាគមន៍...ពិនិត្យសមត្ថភាពបង្កើតយន្តការសមស្រប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ សាកស្បង ផលិតបណ្តាថ្នាំឳសថគឺជាប្រៀបខ្លាំងនៃប្រទេសនិមួយៗ និងបណ្តាប្រភេទផលិតផលក្នុងវិស័យសុខាភិបាលជំនាន់ថ្មី បន្តយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវប្បធម៌ កីឡា អប់រំ-បណ្តុះបណ្តាល។


ពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋ ទ្រឿងតឹនសាងត្រូវបានរៀបចំយ៉ាងមហោឡារិកនៅវិមានបដិវត្តន៍នៅរដ្ឋធានី Habana ។ រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបា
Raul Castro។ រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារ។
រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបា Raul Castro ជូនគ្រឿងឥស្សរិយយស Jose Marticho ដល់លោកប្រធានរដ្ឋទ្រឿងតឹនសាង។ រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ជួបពិភាក្សាការងារជាមួយលោកប្រធានរដ្ឋសភាគុយបា Esteban Lazo។
រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

 លោកប្រធានរដ្ឋ ទ្រឿងតឹនសាង អញ្ជើញមកដាក់កម្រងផ្កានៅរូបសំណាកវិរៈបុរស ប្រជាជាតិ Jose Marti។
រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកប្រធានរដ្ឋ ទ្រឿងតឹនសាង អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងវេទិការអាជីវកម្មវៀតណាម -គុយបា។
រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋទ្រឿងតឹនសាងអញ្ជើញមកទស្សនាសាលាបឋមសិក្សា ដែលបានដាក់ឈ្មោះលោកប្រធានហូជីមិញ។ រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋទ្រឿងតឹនសាងសួរសុខទុក្ខក្រុមកសិករដែលដាំស្រូវនៅខេត្ត Matanzas គុយបា។
រូបថត៖ ង្វៀនខាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អំពីកិច្ចសហប្រតិបត្តិពហុភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងថា ប្រទេសទាំងពីរនឹងបង្កើនការសហការ កិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភទៅវិញទៅមកនៅបណ្តាអង្គការអន្តរជាតិនិងវេទិការពុហភាគី ដើម្បីការពារផលប្រយោជន៍ត្រឹមត្រូវ លើកកម្ពស់កិត្យានុភាពនិងទីតាំងរបស់ប្រទេសនិមួយៗ ព្រមទាំងរួមចំណែកក្នុងការតស៊ូរួមដោយសន្តិភាព ស្ថេរភាពនិងសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។ ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលរួមគ្នាយកចិត្តទុកដាក់ ភាគីទាំងពីរបានបញ្ជាក់គោលជំហរដោះស្រាយបណ្តាជម្លោះអធិបតេយ្យភាពដោយវិធានការសន្តិភាព ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។

ក្នុងឳកាសនេះ លោកប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបា បានជូនគ្រឿងឥស្សរិយយស Jose Marti - គ្រឿងឥស្សរិយយសខ្ពង់ខ្ពស់បំផុតរបស់បក្សនិងរដ្ឋគុយបាដល់អ្នកដឹកនាំនិង ឥស្សរជនជាន់ខ្ពស់បរទេស  - ដល់លោកប្រធានរដ្ឋទ្រឿងតឹនសាង./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ