28/11/2014 15:23 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម-ហុងគ្រី


ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅហុងគ្រី (VOV)

ស្ថិតនៅអឺរ៉ុបកណ្ដាល GDP របស់ហុងគ្រីទទួលបានប្រមាណ១៩៧ពាន់​លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចំណូល ជា មធ្យមលើមនុស្សម្នាក់ជិត២មឺន​ដុល្លារ​អាមេរិក។ តាំងពីប៉ុន្មានឆ្នាំក្នុងទស្សវត្សទៅ ៦០ ហុងគ្រីបានស្វែងរករបៀប​សេរី​ភាពខឿនសេដ្ឋកិច្ចនិងតាំងពីឆ្នាំ១៩៩០បានផ្ទេរប្តូរទាំងស្រុងទៅខឿនសេដ្ឋកិច្ចទីផ្សារ។​ តាំងពីឆ្នាំ១៩៩៧ ខឿន សេដ្ឋកិច្ចបានអភិវឌ្ឍន៍យ៉ាងស្ថិរភាព GDP មានកំណើនពី៤ដល់​៥%ក្នុងមួយឆ្នាំ។ ស្ដីពីកិច្ចការបរទេសនាបច្ចុប្បន្ន ហុងគ្រីបានអាទិភាព​សមាហរណកម្មស៊ីជម្រៅក្នុងសហភាពអឺរ៉ុប ពង្រឹងទំនាក់ទំនងជាមួយប្រទេស​ជិតខាងដំ បន់ ជំ រុញទំនាក់ទំនងដៃគូប្រពៃណីនៅអាស៊ី-អាគ្នេយ៍ ក្នុងនោះវៀត​ណាម​ជាអាទិភាពជួរមុខមួយ។ ហុងគ្រីក៏យក ចិត្ត ទុក ដាក់ដល់ការអភិវឌ្ឍន៍​ទំនាក់​ទំនងជាមួយបណ្ដាប្រទេសទ្វីបអាស៊ី ពិសេសគឺបណ្ដាខឿនសេដ្ឋកិច្ច​ទើប​នឹងលេចចេញ ចាត់ទុកការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម​ដើរតួនាទីសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របើក​ចេញ​ទៅ​បូព៌ារបស់ខ្លួន។ កម្រាស់ប្រពៃណីទំនាក់ទំនងសហប្រតិបត្តិការក្នុងអំឡុង៦ទសវត្សកន្លងមកទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណីនិងសហប្រតិបត្តិការលើច្រើនវិស័យវៀតណាម-ហុងគ្រីមានកម្រាស់ប្រវត្តិសាស្ត្រជិត៦៥ឆ្នាំ។​ ហុង​គ្រី​បាន​លៃទុកឲ្យវៀត​ណាមការគាំទ្រនិងជួយឧបត្ថម្ភដ៏ថ្លៃថ្លាក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ។ ក្នុងចលនា វៀតណាមយើងខ្ញុំនៅក្បែរមិត្ត ហុងគ្រីបានរៀបចំការបរិច្ឆាក​ឈាមនិងរៃអង្គាសសម្ភារៈជាច្រើនលើកសំរាប់វៀត​ណាម​។ បន្ទាប់ពីហុងគ្រី​ផ្លាស់ប្តូររបបនយោបាយក្នុងប៉ុន្មានឆ្នាំដើមទសវត្សទី៩០​ទោះបីជាទំនាក់ទំនង​រវាងប្រទេស​ទាំង​​ពីរ​បានថយចុះក្តី ប៉ុន្តែចាប់ពីឆ្នាំ១៩៩២ ទំនាក់ទំនងមិត្តភាព​និងសហប្រតិបត្តិការប្រពៃណីបានស្ដារឡើងវិញ។​

ច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការ​អភិវឌ្ឍន៍សកម្ម តំលៃពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៣ទទួលបាន១៤៨​លាន​ដុល្លារ​អាមេរិក។ គិតមកដល់ខែសីហាឆ្នាំ២០១៤ តំលៃពាណិជ្ជកម្មទ្វេភាគី​ទទួលបាន១១៣,៥ លានដុល្លារអាមេរិក។ នាបច្ចុប្បន្នហុងគ្រីមានគំរោងការ FDI ចំនួន១២នៅ​មានប្រសិទ្ធភាពនៅវៀតណាម​ដោយ​​មាន​ចំនួន​ទុនចុះបញ្ជីគឺ​៤៧,៣ លានដុល្លារអាមេរិក។ ក្នុងនោះលេចធ្លោគឺគំរោងការក្រុមហ៊ុនចំកាត់ Crest Asia វៀតណាមដែលបានបង្កើតនាឆ្នាំ២០០៨ដោយមានចំនួនទុន​វិនិយោគ​ប្រមាណ៤០លានដុល្លារអាមេរិក។​

ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហុងគ្រីចាត់ទុកវៀតណាមជាដៃគូ​អាទិភាពក្នុងគោលនយោបាយ​ជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​ជាផ្លូវការ (ODA) របស់ខ្លួន​តាំងពីឆ្នាំ២០០៤មក កម្មវិធី ODA បានចាប់ផ្ដើមបានអនុវត្តជាមួយគំរោងការ​ចិញ្ចឹម​​ត្រីទឹកសាបនិងគណៈប្រតិភូវៀតណាមមួយចំនួនទៅហុងគ្រីផ្លាស់ប្តូរបទ​ពិសោធន៍។​ ប្រភពទុនសន្យា ODA របស់​ហុងគ្រីសំរាប់វៀតណាមបានកើនឡើង​ជា​បន្តបន្ទាប់តាមបណ្ដាឆ្នាំ។ ប្រទេសទាំងពីរក៏​បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀងអំពីសហប្រតិបត្តិការវប្បធម៍នាខែមិនាឆ្នាំ២០១៣ដើម្បីបង្កើតមូលដ្ឋាន​បង្កើនកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នេះ។ អប់រំបណ្ដុះបណ្ដាលជាវិស័យ​សហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះហុងគ្រី​បាន​​វាយ​តំ​លៃខ្ពស់និងបង្កលក្ខណៈសំរាប់សហគមន៍ជនវៀតណាមនៅហុងគ្រីសម្រប​ខ្លួននៅប្រទេសសាម៉ី។ នា​បច្ចុប្បន្ន​សហគមន៍ជនវៀតណាមនៅហុងគ្រីមាន​ប្រមាណ៤ពាន់នាក់។​ដំណើរទស្សនកិច្ច​បង្កើតកំលាំងចលករជំរុញ​ទំ​នាក់​ទំនងរវាងវៀតណាម-ហុងគ្រីឆ្លងផុតពីរាល់ការសាកល្បង​ទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម-​ហុងគ្រី​ក្នុង​ប៉ុន្មានឆ្នាំកន្លងមកបានអភិវឌ្ឍន៍ដ៏ល្អប្រសើរ ពិសេសគឺទំនាក់ទំនងនយោបាយតាមរយៈការផ្លាស់ប្តូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់។​ នាពេលថ្មីៗនេះគឺ​ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅ​ហុង​គ្រី​។

ដំណើរទស្សនកិច្ចបានបើកចេញឱកាសសហប្រតិបត្តិការជា​ច្រើន​សំរាប់ប្រទេសទាំងពីរ។​ ក្នុងគោលនយោបាយ​ឆ្ពោះ​ទៅ​បុព៌ារបស់ខ្លួន ហុងគ្រី​បាន​វាយតំលៃខ្ពស់និងយកចិត្តទុកដាក់ជាពិសេសបង្កើនទំនាក់ទំនងជាមួយ​វៀតណាម។ ដំណើរ
ទស្សន​កិច្ចនៅវៀតណាមលើកនេះរបស់ប្រធានាធិបតី Ader Janos ត្រូវបានសង្ឃឹមនឹងជំរុញការអនុវត្តប្រកប​ដោយ​​ប្រសិទ្ធភាពបណ្ដា​គំរោងការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​លើកទឹកចិត្តអង្គភាពអាជីវកម្ម​នៃប្រទេសទាំងពីរស្វែងយល់សក្ដានុភាពតម្រូវការរបស់គ្នានិងផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់ដែលយកចិត្តទុក ដាក់ដូចគ្នា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ