13/02/2017 23:04 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងពិសេសវៀតណាម –ឡាវ

ក្នុង​រយៈពេល​ ២ ថ្ងៃ៖ ថ្ងៃទី ៧ ដល់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ សម័យ​ប្រជុំ​លើកទី ៣៩ អន្តររដ្ឋាភិបាល​វៀតណាម - ឡាវ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធានីហាណូយ ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក ​និង​លោក​នាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ។ សម័យប្រជុំ​នេះ​គឺជា​ឳកាស​ដែល​ប្រទេសទាំងពីរ​​ពង្រឹង​និង​បង្កើន​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាពពិសេស​និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ បញ្ចេញ​យន្តការ​​ថ្មីនូវ​ការ​សម្របសម្រួល​ជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ពេល​រយៈឆាប់ៗ ខាងមុខនេះ។

នេះ​គឺ​ជា​លើកដំបូង​ នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ​សហអធិបតី​សម័យ​ប្រជុំ​គណៈកម្មាការ​អន្តររដ្ឋាភិបាលស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីវៀតណាម-ឡាវ បង្ហាញ​ប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹក​នាំនៃប្រទេសទាំងពីរ​ក្នុង​ការ​អនុវត្តន៍​ផែន​ការ​សហប្រតិបត្តិការ​ឆ្នាំ២០១៧ប្រកបដោយ​ប្រសិទ្ធភាព​។ អញ្ជើញ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​​រួមមាន៖ តំណាងឲ្យថ្នាក់​ដឹក​នាំ​នៃ​ក្រសួង ផ្នែក តំបន់​របស់​ប្រទេសទាំងពីរវៀតណាម-ឡាវ​ចំនួន ៣០។

​ក្នុង​សម័យ​ប្រជុំ​នេះ ភាគី​ទាំងពីរ​បាន​វាយ​តំលៃ​ខ្ពស់​លទ្ធផល​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ។ ក្នុង​ឆ្នាំ២០១៦ ភាគីទាំងពីរ​បាន​អនុវត្តន៍​យ៉ាង​ប្រសិទ្ធភាព​បណ្តា​កិច្ច​ព្រមព្រៀង​ជាន់​ខ្ពស់​និង​កិច្ច​ព្រមព្រៀង​រវាង​បណ្តា​ក្រសួង ផ្នែក តំបន់។ ជាពិសេស កិច្ច​សហប្រតិបត្តិការ​​នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ -សង្គម ទំនាក់ទំនង​រវាង​ប្រជាជន​នៃប្រទេសទាំងពីរ​កាន់តែ​បង្កើន​និង​អភិវឌ្ឍន៍ស៊ីជំរៅ ហើយវិស័យ​អប់រំ​​​​ត្រូវបាន​ជំរុញ​យ៉ាង​ខ្លាំង​ក្លា។ នាសព្វ​ថ្ងៃនេះ សិស្ស​និង​និសិ្សត​ឡាវ​កំពុង​រៀនសូត្រ​នៅ​ប្រហទេស​វៀតណាម​ចំនួន ១៤.០០០ នាក់។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អញ្ជើញជាសហអធិបតី
ក្នុងសម័យប្រជុំលើកទី ៣៩ នៃគណៈកម្មាការអន្តររដ្ឋាភិបាលវៀតណាម -ឡាវ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម 
\
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ជាមួយតំណាង
នៃប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
\
ទិដ្ឋភាពសម័យប្រជុំ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក អញ្ជើញថ្លែងសន្ទរកថាក្នុងសម័យប្រជុំនេះ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អញ្ជើញថ្លែងសន្ទរកថាក្នុងសម័យប្រជុំនេះ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
បង្កើតក្រុមហ៊ុនសាជីវកម្មវិនិយោគគម្រោងកសាងខ្សែបញ្ជូនអគ្គីសនី ៥០០ KV ឡាវ -វៀតណាម។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អញ្ជើញចូលរួម
ក្នុងសន្និសីទកាសែត។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ទទួលសិទ្ធិតំណាំងឲ្យលោកប្រធានរដ្ឋ ដើម្បីជូនគ្រឿងឥស្សរិយយសឯករាជ្យ
លេខពីរ និងគ្រឿងឥស្សរិយយសឯករាជ្យលេខបីដល់ថ្នាក់ដឹកនាំឡាវ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith ជូនគ្រឿងឥស្សរិយយស លេខបីដល់លោករដ្ឋមន្ត្រី
ក្រសួងផែនការនិងវិនិយោគ យឿងជីយុង (Duong Chi Dung)។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុង​សម័យ​ប្រជុំ​នេះ ភាគីទាំងពីរ​បាន​បញ្ចេញ​យន្តការ​ថ្មី​ក្នុង​ការ​សម្របសម្រួល​ទំនាក់ទំនង​សហប្រតិបត្តិការ​នៃប្រទេសទាំងពីរ។ បណ្តា​សហគ្រាសរបស់​ប្រទេស​វៀតណាម​បាន​វិនិយោគ​ចូល​ប្រទេសឡាវ​​ក្នុង​គម្រោង​ជាង ៤០០ ដែល​មាន​ដើមទុន​ប្រមាណ ៣,៧ ពាន់​លាន​ដុល្លារអាមេរិក។

ក្នុង​ឆ្នាំ២០១៧ ភាគីទាំងពីរ​បាន​ឯកភាពនូវ​ការអនុវត្តន៍​យ៉ាង​ល្អ​ការ​បញ្ជា​របស់​ការិយាល័យ​នៃ​ប្រទេសទាំង​ពីរ ជំរុញ​ទំនាក់ទំនង​នយោបាយ - ការទូត - សន្តិសុខ- ការពារជាតិ - វិនិយោគ ពាណិជ្ជកម្ម បើកទូលាយ​កិច្ច​សហប្រតិបត្តិការ​​បណ្តុះបណ្តាល​ប្រភពធនធានមនុស្ស វិនិយោគ​បណ្តា​គម្រោង​គមនាគមន៍ដែល​តភ្ជាប់​នឹង​ប្រទេសទាំងពីរ កិច្ច​សហប្រតិបត្តិការ​គ្រប់​គ្រង​ក្នុង​ការ​ប្រើប្រាស់​ប្រភពទឹក​និង​បណ្តា​ប្រភព​ធនធាន​ធម្មជាតិ​ប្រកបដោយ​ស្ថេរភាព...

ប្តេជ្ញាចិត្ត​រៀបចំ​យ៉ាង​ល្អ​“ឆ្នាំសាមគ្គី​វៀតណាម-ឡាវ ឆ្នាំ២០១៧” ​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ ៥៥ ឆ្នាំ​នៃ​ថ្ងៃបង្កើត​ទំនាក់ទំនង​ការទូត​និង​ ៤០ ឆ្នាំ​នៃ​ថ្ងៃចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ។ ដោយសារ​ស្មារតី​ជឿ​ជាក់​ទៅ​វិញ​ទៅ​មក ប្រទេសទាំងពីរ​បាន​គាំទ្រ​និង​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ស្នាល​ក្នុង​បណ្តា​អង្គការ វេទិការ​អន្តរជាតិ​និង​ក្នុងតំបន់។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ។
រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ
Thongloun Sisoulith។ រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

បន្ទាប់ពី​សម័យ​ប្រជុំនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក ​និង​លោក​នាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​នូវ​កិច្ចសហប្រតិបត្តិកា​រ​​​ចំនួន ៤៖ កិច្ច​ព្រម​ព្រៀង​ស្តីពី​ផែនការ​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​វៀតណាម​និង​រដ្ឋាភិបាល​ឡាវ ឆ្នាំ២០១៧ កំណត់ ហេតុនៅ​សម័យ​ប្រជុំ​លើកទី ៣៩ គណៈកម្មការ​អន្តររដ្ឋាភិបាល​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​រដ្ឋាភិបាល​វៀតណាម​និង​រដ្ឋាភិបាល​ឡាវ ផែនការ​សហប្រតិបត្តិការ​ឆ្នាំ២០១៧​រវាង​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​​វៀតណាម​និង​ក្រសួង​​អប់​រំ​និងកីឡា​ឡាវ កិច្ច​ព្រម​ព្រៀង​​បង្កើត​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​គម្រោងកសាង​ខ្សែបញ្ជូន​អគ្គីសនី ៥០០ kV វៀតណាម -ឡាវ./.



ក្នុង​ឆ្នាំ២០១៦ ភាគី​ទាំងពីរ​បាន​ផ្លាស់​ប្តូរ​គណៈប្រតិភូចំនួន ៣៥០ ក្នុងនោះ​មាន​គណៈប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី​​និង​គណៈ​ប្រតិភូ​​ជាន់​ខ្ពស់​ជាង។ បច្ចុប្បន្ននេះ ដើមទុន​វិនិយោគ​របស់​សហគ្រាស​វៀតណាម​នៅ​ឡាវ​​ទទួល​បានជិត​ ៥,១ ពាន់​លាន​ដុល្លារអាមេរិក ហើយជាប់លំដាប់​លេខ​ ៣ ក្នុង​បណ្តា​ប្រទេស​វិនិយោគ​ចូល​ប្រទេស​ឡាវ។ តំលៃពាណិជ្ជកម្ម​ទ្វេភាគី​ក្នុ​ងឆ្នាំ ២០១៦ ទទួល​បាន ៨០១ លាន​ដុល្លារអាមេរិក ក្នុងនោះ​ប្រទេស​វៀតណាម​នាំចេញ​ទៅ​ប្រទេសឡាវ​​បាន ៤៥៩ លាន​ដុល្លារអាមេរិក​ រីឯប្រទេសឡាវ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​បាន ៣៤២ លាន​ដុល្លារអាមេរិក។ នា​សព្វថ្ងៃនេះ សិស្សនិស្សិត ឡាវ​កំពុងរៀនសូត្រ​នៅ​ប្រទេស​វៀតណាម​​ចំនួន ១៤.០០០ នាក់​ ក្នុង​នោះ​​​សិស្សនិស្សិតរៀនតាម​កិច្ច​ព្រម​ព្រៀង​ចំនួន ៣.៤០០ នាក់។

 

 

ទីភ្នាក់ងារសារព័ត៌មាន /កាសែត​រូបភាព​វៀតណាម

បណ្តាអត្ថបទបានផ្សាយ