26/02/2017 13:48 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងពិសេសរវាងប្រទេសវៀតណាម - សហព័ន្ធរុស្ស៊ី

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) Valentina Ivanovna Matvienko បានឲ្យដឹងថា៖ "រុស្ស៊ីនឹងធ្វើគ្រប់យ៉ាងដើម្បីអភិវឌ្ឍន៍និងបើកទូលាយទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងប្រទេស វៀត ណាមកាន់តែស៊ីជ្រៅថែមទៀត"។

ដំណើរទស្សនកិច្ចជាផ្លូវការលើកនេះ (តាំងពីថ្ងៃ២០ ដល់ ថ្ងៃ២២ ខែកុម្ភៈ) របស់លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) Valentina Ivanovna Matvienko ត្រូវបានចាត់ទុកដូចជាឳកាសបង្កើតកម្លាំងចលករថ្មី រួមចំណែកក្នុងការពង្រឹងនិងធ្វើកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -សហព័ន្ធរុស្ស៊ី ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាវិស័យ ដែលមានសក្តានុពលជាច្រើនដូចជា៖ សន្តិសុខ - ការពារ​ជាតិ អប់រំ -បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល ប្រេងឥន្ធន...

ក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Valentina Ivanovna Matvienko បានឲ្យដឹងថា៖ រុស្ស៊ីបានយកចិត្តទុកដាក់លើកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សហព័ន្ធរុស្ស៊ីក៏យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ផងដែរ។


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ទទួលស្វាគមន៍
លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី Valentina Ivanovna Matvienko ។
រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបនិងពិភាក្សាការងារជាមួយ
លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី Valentina Ivanovna Matvienko។
រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និង លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី
Valentina Ivanovna Matvienko អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកាសែត បន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់។
រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និង លោកស្រីប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី
Valentina Ivanovna Matvienko អញ្ជើញជាសហអធិបតីក្នុងកិច្ចសន្ទនាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិកា
រវាងបណ្តាតំបន់នៃប្រទេសវៀតណាម - សហព័ន្ធរុស្ស៊ី។
រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ដូច្នេះ ក្នុ​ងឳកាស​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​ខិតខំ​ប្រឹង​ប្រែង​លើក​​តំលៃ​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរទទួល​​បាន​ ១០ ពាន់​លាន​ដុល្លារអាមេរិក​ ក្នុង​ឆ្នាំ២០២០។ ក្រៅពីនោះ ស្ថាប័ននីតិបញ្ញត្តិ​របស់​ប្រទេស​វៀត​ណាម​​និង​សហព័ន្ធរុស្ស៊ី​នឹង​គាំទ្រ​យ៉ាង​សកម្ម​និង​បង្កលក្ខណៈងាយស្រួល​ថែមទៀត​ ដើម្បីជំរុញ​និង​បើកទូ​លាយ​​កិច្ច​សហប្រតបត្តិការ​វិនិយោគ ជាពិសេស​គឹក្នុង​វិស័យ​ថាមពល ឧស្ម័ន​ប្រេង​ឥន្ធន កសិកម្ម ឧស្សហកម្ម ទេសចរណ៍ ព្រមទាំង​នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្តន៍​បណ្តាកិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ។

ក្នុង​វិស័យ​អប់រំ លោកស្រី Valentina Ivanovna Matvienko បាន​និយាយឲ្យ​ដឹង​ថា៖ នេះ​គឺ​ជា​វិស័យ​សហប្រតបត្តិការ​​​ជា​ប្រសិទ្ធិភាព​រវាង​ប្រទេសទាំងពីរ​ ហើយ​សហព័ន្ធរុស្ស៊ី​កំពុង​បន្ត​បង្កើនបរិមាណអាហារូបករណ៍​​របស់​រដ្ឋ​សំរាប់​និស្សិត​វៀតណាម។

វិស័យ​សំខាន់​មួយទៀតគឺ​ជាកិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​តំបន់​នៃ​សហព័ន្ធរុស្ស៊ី​ និង​ប្រទេស​វៀតណាម។ តាម​លោក​ស្រី​ប្រធាន​ក្រុម​ប្រឹក្សា​សហព័ន្ធរុស្ស៊ី Valentina Ivanovna Matvienko នា​បច្ចុប្បន្ននេះ​ បណ្តា​តំបន់​នៃសហព័ន្ធរុស្ស៊ីបាន​បង្កើត​ទំនាក់ទំនង​ជាមួយ​បណ្តា​តំបន់​​នៃ​ប្រទេស​​វៀតណាម។ ហេតុ​នេះ​ហើយ លោកស្រី Valentina Ivanovna Matvienko បាន​ស្នើ​អង្គការ​​​តំណាង​រដ្ឋសភា​របស់​ប្រទេសទាំងពីរ​​វិភាគ​ឲ្យមានប្រសិទ្ធភាពនៃកិច្ច​សហប្រតិបត្តិការ​​រវាង​បណ្តា​តំបន់ ចាប់ពី​នោះ​នឹងចេញ​សេចក្តីរាយការណ៍​រួម​អំពី​បញ្ហានេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​​លើកនេះ លោកស្រី​ប្រធាន​ក្រុម​ប្រឹក្សាសហព័ន្ធរុស្ស៊ី
 Valentina Ivanovna Matvienko ក៏​បាន​ជួប​សវនាការជាមួយ លោក​អគ្គលេខាបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) លោក​ប្រធាន​រដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang) និង​លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)​។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកស្រីប្រធាន
ក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី Valentina Ivanovna Matvienko ។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកស្រីប្រធាន
ក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី Valentina Ivanovna Matvienko ។
រូបថត៖ ញ៉ានសាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកស្រី
ប្រធានក្រុមប្រឹក្សាសហព័ន្ធរស្ស៊ី Valentina Ivanovna Matvienko ។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុងជំនួបសវនាការជាមួយ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong)  លោកស្រី ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Valentina Ivanovna បានសង្កត់ធ្ងន់ថា៖ “សហព័ន្ធរុស្ស៊ីនឹងធ្វើគ្រប់យ៉ាង ដើម្បីអភិវឌ្ឍន៍និងបើកទូលាយទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងប្រទេសវៀតណាម កាន់តែស៊ីជម្រៅថែមទៀត"។

ក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) តាមព័ត៌មានលើគេហទំព័ររបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានផ្សព្វផ្សាយ៖ លោកស្រី Valentina Ivanovna បានអះអាង “ប្រទេសយើងទាំងពីរជឿជាក់ជាដាច់ខាតនិងប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់លាស់។ យើ់ងខ្ញុំបានពេញចិត្តដោយការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ីនិងប្រទេសវៀតណាម រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ឌកម្មនិងមនុស្សធម៌”.../.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែត​រូបភាពវៀតណាម.


 

បណ្តាអត្ថបទបានផ្សាយ