06/10/2016 09:58 GMT+7 Email Print Like 0

បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន


បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន Hiroshi Fukada មកជំរាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នាយក​រដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូត Hiroshi Fukada ក្នុងការជំរុញទំនាក់ទំនងវៀតណាម-ជប៉ុនលើច្រើនវិស័យ។

ឯកអគ្គរដ្ឋទូត Hiroshi Fukada បានចាត់ទុកថា៖ក្នុងសភាពការណ៍រួមនៅ​ក្នុងតំ​បន់​និងពិភពលោក ជប៉ុននិងវៀតណាមត្រូវរឹតបណ្តឹងថែមទៀតទំនាក់ទំ​នងសហប្រ​តិបត្តិការដើម្បីសន្តិភាព និងភាពសម្បូររុង​រឿង​ របស់​ប្រជាជននៃ​ប្រទេសទាំងពីរ ​ក៏ដូច​ជាក្នុងតំបន់និងពិភពលោក។ ឯកអគ្គរដ្ឋទូត Hiroshi Fukada ក៏បានអោយ​ដឹង​ថា៖​ ជប៉ុន​នឹងបន្តរួមវិភាគទានច្រើនថែមទៀតក្នុងដំ​ណើការអភិវឌ្ឍន៍របស់វៀតណាម តាម​រយៈ​ការបង្កើនទុន ODA សំរាប់វៀតណាម ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍នានា។

ក៏ក្នុងរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួប​សន្ទ​នា​ជាមួយ​លោក Toshiro Mutoh ប្រធានគណៈកម្មាធិការពិគ្រោះ​យោបល់រៀបចំ​រចនា​សម្ព័ន្ធ​អង្គ​ភាពអាជីវកម្មរដ្ឋនិងធនាគាររបស់ស្ថាប័ន​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ