01/06/2015 09:38 GMT+7 Email Print Like 0

បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអាល់ហ្សេរី


បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអាល់ហ្សេរី (VNP)
នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអាល់ហ្សេរី (APS) និងកាសែតប្រចាំថ្ងៃ El Moudjahid បានជូនដំណឹងអំពីដំណើរទស្សនកិច្ចជា​ផ្លូវការ​នៅប្រទេសនេះរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Tan Dung ចាប់ពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី២មិថុនា។ បណ្ដាកាសែតពោលខាងលើបាន​ឲ្យ​​ដឹងថា ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​វាយតំលៃជាទូទៅទំនាក់ទំនងទ្វេភាគី តាមរយៈនោះពង្រឹងទំនាក់ទំនងមិត្តភាព​ជាប្រពៃណីរវាងប្រទេសទាំងពីរលើច្រើនវិស័យពិ​សេស​គឺក្នុងវិស័យសេដ្ឋកិច្ច។ ក្នុងឱកាសនេះដែរ កាសែតប្រចាំថ្ងៃ Horizon បានស្ងើចសសើរការអភិវឌ្ឍន៍នៃ​ខឿនសេដ្ឋកិច្ចវៀតណាម។ ​កាសែតនេះបានដកស្រង់របាយការណ៍របស់ធនាគារ​ពិភពលោក (WB) ព្យាករណ៍​កំណើន GDP របស់វៀតណាមនឹងទទួលបាន៦%​ក្នុងឆ្នាំនេះនិងកើនឡើង៦,២%នាឆ្នាំ២០១៦៕
 
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ