01/04/2015 14:49 GMT+7 Email Print Like 0

បង្កើនថែមទៀតទំនាក់ទំនងរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយគណៈ​បក្សសង្គ​មនិយមឯ​កភាពវេណេហ្ស៊ុយ​អេឡា


អនុប្រធាននិងជាអគ្គលេខា ធិការនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Vu Trong Kim (ខាងស្ដាំ) និងអនុប្រធានPSUVលោកDario Vivas (​រូបថត៖TTXVN)

នាព្រឹកថ្ងៃទី៣១​ខែមិនាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ អនុប្រធាន​និងជាអគ្គ​លេខា ធិការ​នៃគណៈ​កម្មាធិកា​រមជ្ឈឹម​រណសិរ្សមាតុភូមិវៀត​ណាម លោក Vu Trong Kim បាន ទទួល​ជួប​សន្ទនា​ជាមួយ​គណៈ​ប្រតិភូ ​នៃ​គណៈ​បក្ស​សង្គមនិយម​ឯកភាព​វេណេហ្ស៊ុយអេឡា(PSUV) ដឹកនាំដោយលោកអនុប្រធាន Dario Vivas ក្នុង​ឱកាស​​មកកាន់​វៀត​ណាម ចូលរួមមហាសន្និបាត IPU ១៣២។ នៅទីនេះ លោក Vu Trong Kim បានអះអាង នូវ​ការ​ប្ដេជ្ញាបង្កើនទំនាក់​ទំនងច្រើន​វិស័យ រវាងរណសិរ្សមាតុភូមិ​វៀតណាមជាមួយ PSUV ក៏ដូច​ជាអង្គការ​នយោ​បាយ សង្គម​ផ្សេងៗរបស់វេណេ​ហ្ស៊ុយអេឡា។ លោក Dario Vivas ក៏បានសង្កត់​ធ្ងន់​ទៅលើ​សារ​សំខាន់​នៃ​កិច្ច​សហ​ប្រតិបតិ្តការ រវាងបក្សទាំង២​រដ្ឋទាំង២ និងប្រជាជននៃប្រទេសទាំង២ ព្រមទាំង​ចាត់ទុកថា រាល់​សមិទ្ធិ​ដែល​វៀត​ណាម ទទួលបានជានិច្ចកាលលើកទឹកចិត្ត​វេណេហ្ស៊ុយអេឡា នៅលើផ្លូវអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ