31/03/2017 10:18 GMT+7 Email Print Like 0

បង្កើនចំណងមិត្តភាពប្រជាជនវៀតណាមនិងអាមេរិក


បង្កើនចំណងមិត្តភាពប្រជាជនវៀតណាមនិងអាមេរិក

នារសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អនុប្រធានសមាគម​វៀត​ណាម - អាមេរិក លោក Bui The Giang បានជួបសន្ទនា ជាមួយគណៈ​ប្រតិភូ​​អង្គការ Peace Trees Viet Nam ( PTVN - អាមេរិក) ដឹកនាំ​ដោយ​លោក​ Robert Stokes អតីត​នាយកប្រតិបត្តិ​​ អង្គការនេះ​ក្នុងឱកាស​មក​​បំពេញ​​ទស្សន​​កិច្ច​នៅវៀត​ណាម ចាប់ពី​ថ្ងៃទី​១៧ ដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧។ អបអរសាទ​​រ​​ដំណើរទស្សនកិច្ច នៅវៀតណាម របស់​គណៈ​ប្រតិភូ​អង្គការ Peace Trees Viet Nam​ ក្នុងកិច្ច​ការ​ដោះស្រាយ​ បញ្ហាគ្រាប់​មីន​គំរោង​ការណ៍​កែលំ​អប​រិស្ថាន និង​សហគមន៍​ ជួយឧបត្ថម្ភជន​រងគ្រោះ ដោយ​គ្រាប់មីន​នៅវៀត​ណាម ក្នុងរយៈ​ពេល​កន្ល​ង​ទៅ។​ សកម្មភាព​ទាំងនេះ​​របស់​អង្គ​ការ Peace Trees Viet Nam​ បាន​រួមចំណែកពូនជ្រុំ​អោយចំណង​មិត្តភាព រវាងប្រជាជន​វៀត​ណាម​​​និង​អាមេរិក​។ រីឯ លោក Robert Stokes​ ​ប្រធានគណៈប្រតិភូ បានអោយ​ដឹងថា៖ គោលដៅ​របស់​ដំណើរ​ទស្សន​​កិច្ចលើកនេះ គឺស្វែងយល់​ប​ន្ថែម​អំពីស្ថាន​ភាព​ជាក់ស្ដែង នៅ​វៀត​ណាម និងពិនិត្យមើលគំរោងការណ៍ ដែល Peace Trees Viet Nam កំពុង​អនុវត្ត​នៅវៀតណាម សំដៅរួមចំណែក​បង្កើន​ការយល់​ដឹង​ទំនាក់​ទំនង​មិត្ត​ភាព រវាងប្រជាជនអាមេរិកនិងវៀតណាម៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ