28/10/2014 09:15 GMT+7 Email Print Like 0

បង្កើនចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងចិន


បង្កើនចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងចិន (thanhnien.com.vn)

ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូសម្ព័ន្ធបណ្ដាអង្គការ​មិត្តភាព​វៀត​ណាម​​ដឹកនាំ ​ដោយ ​លោក​ Don Tuan Phong អនុប្រធាន និងជា​អគ្គលេខាធិការ​បាន​ទៅ​បំ​ពេញ​​ទស្សនកិច្ច នៅចិនតាមសេចក្តីអញ្ចើញរបស់​ លោក Li Zhaoxing អតីតរដ្ឋមន្ត្រី​ក្រសួង​ការ ​បរទេស​និងជាប្រធានសមាគម​ទំនាក់​ទំនង​មិត្តភាពអន្តរជាតិចិន។​ នៅបណ្ដាជំនួបសន្ទនា ភាគី​ទាំង​​ពីរបានផ្លាស់ប្តូរអំពីវិធានការបង្កើន​ថែម​ទៀតទំនាក់ទំនង​ជួបប្រាស្រ័យ​ សហប្រតិបត្តិការ​សំដៅបង្កើនចំណង​មិត្តភាព ​និងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងរយៈពេល​បំ​ពេញ​​ទស្សនកិច្ចនៅក្រុងប៉េកាំង គណៈប្រតិភូបានជួបធ្វើការជាមួយសមាគមមិត្តភាព​កិច្ចការ​បរទេស​​ប្រជាជនចិនទៀតផង៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ