08/12/2016 10:06 GMT+7 Email Print Like 0

បង្កើនកំណើនកសិកម្មដោយនិរន្តរភាពនិងបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ


បង្កើនកំណើនកសិកម្មដោយនិរន្តរភាពនិងបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន​បទវៀតណាមបានរៀបចំសន្និសីទពេញអង្គ ដោយប្រធានបទ៖” កម្មវិធីជួយ​ឧបត្ថម្ភអន្តរជាតិ (ISG) ឆ្នាំ ២០១៦”។ អង្គសន្និសទីបានវាយ​តំលៃឡើងវិញ​នូវ​លទ្ធផល ឧបសគ្គនិងបទពិសោធន៍នានា ក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ក្នុងរយៈពេលកន្លងទៅ​នៅវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានអោយ​ដឹងថា៖         

“ ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុទាមទារអោយមានក្រុមដំណោះស្រាយ​ ដែលក្នុងនោះបណ្ដាដំណោះស្រាយត្រូវមានលក្ខណះតភ្ជាប់ជាមួយគ្នា​រវាងបណ្ដាតំបន់។ ស្ដីអំពីដំណោះស្រាយរួម​ យើងមិនគ្រាន់តែយកចិត្តទុកដាក់​ចំពោះដំណោះស្រាយអំពីការរៀបចំផលិតកម្មឡើងវិញប៉ុណ្ណោះទេ ថែមទាំង​ជំ​រុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងរៀបចំកម្មវិធីផលិតកម្មឡើងវិញ ​ធានាអភិវឌ្ឍន៍និរន្តរភាព៕​”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ