04/11/2014 16:06 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាដៃគូអឺរ៉ុប

ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែតុលាកន្លងទៅ នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បាន​បំ​ពេញ​ទស្សន​កិច្ច​​​ជា​ផ្លូវ​ការ នៅព្រះរាជាណាចក្របែលហ្ស៊ិក សហភាពអឺរុប (EU) សាធារណ​រដ្ឋ​សហព័ន្ធ​អា​លឺ្ល​ម៉ង​​ ចូលរួម​សន្និ​សីទកំពូលអាស៊ី - អឺរុបលើកទី១០ (ASEM 10) នៅមីឡង់ (អ៊ីតាលី) និង ទស្សន កិច្ចបុរីវ៉ាទីកង់។ 

ទស្សនកិច្ចលើកនេះប្រកបដោយជោគជ័យល្អប្រសើរ បើកចេញ​បណ្តាឱកាស​នូវ​កិច្ចសហ​ប្រតិបត្តិ​​ការ ​និងអភិវឌ្ឍថ្មីរវាងវៀតណាម និងបណ្តាដៃគូនៅអឺរុប។​
  
ជំហានថ្មីក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ វៀតណាម-បែលហ្ស៊ិក

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង គឺជាភ្ញៀវថ្នាក់រដ្ឋដំបូងរបស់នាយករដ្ឋមន្ត្រីបែលហ្ស៊ិកថ្មី Charles Michel នេះជាសកម្មភាពការទូតដំបូងរបស់រាជរដ្ឋាភិបាលសហរដ្ឋបែលហ្ស៊ិក ដោយ​នាយក​រដ្ឋ​មន្ត្រី ​Charles Michel ជាប្រមុខ និងប្រពឹត្តទៅក្រោយមួយថ្ងៃ ចាប់ពីលោក Charles Michel ធ្វើ​ប្រណិធាន​ និងទទួលតំណែង។

នៅក្នុងបណ្តាកិច្ចសន្ទនា ជំនួបសវនាការ និងការជំនួប នាយករដ្ឋមន្ត្រីង្វៀនតឹនយុង រួម​នឹង​បណ្តា​អ្នកដឹកនាំរបស់បែលហ្ស៊ិក បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម បង្ក​លក្ខណៈ​​ងាយស្រួល ដើម្បីឲ្យសហគ្រាសនៃប្រទេសទាំងពីរជួបគ្នា និងតភ្ជាប់​​បណ្តា​វិស័យ​អាទិភាពដូចជា  កំពង់ផែសមុទ្រ ​ សេវាកម្មភ័ស្តុភាយោធា  គមនាគមន៍ដឹកជញ្ជូន បច្ចេកវិទ្យា​​​បៃតង បច្ចេកវិទ្យាខ្ពស់ អាកាសចរ - អវកាស។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសបែលហ្ស៊ិកសង្កត់ធ្ងន តួ​នា​ទី​សំ​ខាន់​​របស់សន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាព សេរីភាពផ្លូវដែនសមុទ្រ និងដែនអាកាស នៅ​សមុទ្រខាងកើត ដោះស្រាយបណ្តាជំលោះដោយសន្តិវិធី មិនប្រើប្រាស់កម្លាំង​ ឬ គំរាម​កំ​ហែង​ប្រើប្រាស់កម្លាំង លើមូលដ្ឋានច្បាប់អន្តរជាតិ និង​អនុសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ​អំ​ពី​​ច្បាប់សមុទ្រ១៩៨២ ក៏ដូចជាការអនុវត្តយ៉ាងគ្រប់គ្រាន់ និង​ប្រសិទ្ធភាព​នូវ​សេចក្តី​​ប្រកាស​ពី​ការ​ប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)  និង​ការចាំបាច់​ឆាប់​ទទួល​​​បាន​ក្រម​
សីល​ធម៌​មួយរបស់ភាគីនានា នៅសមុទ្រខាងកើត (COC)។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង គឺជាភ្ញៀវថ្នាក់រដ្ឋដំបូងរបស់នាយករដ្ឋមន្ត្រីបែលហ្ស៊ិកថ្មី Charles Michel។ រូបថត៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងនាយករដ្ឋមន្ត្រី Charles Michel មើលផ្ទាល់ភ្នែក ពិធីចុះហត្ថលេខា លើអនុសញ្ញាអំពីកិច្ចសហប្រតិបត្តិការ ជំរុញវិនិយោគ លើគម្រោងតំបន់ឧស្សាហកម្មកំពង់ផែ នៅចក្រទ្វារអន្តរជាតិហាយផុង។ រូបថត៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

វៀតណាម - EUនឹងឆាប់ចុះហត្ថលេខលើ សន្ធិសញ្ញាអំពីពាណិជ្ជកម្មសេរី 

ក្នុងក្របខណ្ឌបំពេញទស្សនកិច្ចសហភាពអឺរុប នាយករដ្ឋមន្ត្រីង្វៀនតឹនយុង បានជួប​សន្ទនា​ជាមួយ​ប្រធានគណៈកម្មាធិការអឺរុប (EC) Manuel Barroso ជួបប្រធាន ក្រុមប្រឹក្សាអឺរុប Herman​ Van Rompuy... EUសន្យា នឹងឆាប់សម្រេចការអនុម័តនូវកិច្ចព្រមព្រៀងគោលអំពី​ដៃគូ​​ និងកិច្ចសហប្រតិបត្តិការលើគ្រប់ទ្រង់ទ្រាយ (PCA) ជាមួយវៀតណាម ក្នុងឆ្នាំ២០១៥ អះអាង​ការ​សន្យា ស្តីពីការផ្តល់ជំនួយឲ្យវៀតណាម ចំនួន ៤០០លានអឺរ៉ូ ក្នុងដំណាក់កាល ២០១៤ - ២០២០។

លេចធ្លោគឺថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចេញសេចក្តី​ប្រកាស​រួម​ស្តីពី​ទិសដៅបញ្ចប់​ការ​ចរចារ​ សន្ធិសញ្ញាពាណិជ្ជកម្មវៀតណាម - EU (EVFTA) សង្កត់ធ្ងន់​បំណង​កសាង​សន្ធិសញ្ញា​ទំ​នើប​​ គ្រប់ទ្រង់ទ្រាយ តុល្យភាពមួយ និងខិតខំប្រឹងប្រែងចុះហត្ថលេខា នៅ​ប៉ុន្មាន​ខែ​​ខាង​មុខ​នេះ​។

លោកប្រធាន Manuel Barroso អះអាងថា EC និងបណ្តាសមាជិករបស់ EU នឹង​សហការ​យ៉ាង​ស្និទ្ធ​ស្នាល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងវៀតណាម - EU សង្កត់ធ្ងន់​បំណង​បង្កើន​ថែម​ទៀត​នូវទំនាក់ទំនងអាស៊ាន (ASEAN) ASEAN – EU វាយតំលៃខ្ពស់ការ​រួមចំណែក​របស់​វៀត​ណាម​ក្នុងតំបន់ និងសន្យាគាំទ្រតួនាទីស្នូលរបស់ ASEAN ក្នុងរចនាសម្ព័ន្ធ​សន្តិសុខ​តំបន់​កំ​ពុង​​កកើត។

ប្រធាន EC អះអាងឡើងវិញ គោលជំហររបស់ EU ៖ គាំទ្រការដោះស្រាយជម្លោះ ដោយ​សន្តិវិធី ​លើមូលដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ អំពាវនាវភាគីពាក់ព័ន្ធ មិនអនុវត្ត​បណ្តា​សកម្មភាព​ជា​ឯកតោ​ភាគី​ ដែលប៉ះពាល់ដល់សន្តិភាព  ស្ថេរភាពក្នុងតំបន់  អនុវត្តយ៉ាង​គ្រប់គ្រាន់​សេចក្តី​ប្រកាស​ពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត  (DOC) និងឆាប់សម្រេច​បាន​ក្រម​សីល​ធម៌​មួយរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។


ប្រធាន EC José Manuel Barrosoទទួលនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ជាមួយប្រធាន EC José Manuel Barroso មើលផ្ទាល់ភ្នែក ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងអំពីការផ្តល់ជំនួយ ៤០០ លានអឺរ៉ូប របស់គណៈកម្មាធិការអឺរុប ទៅដល់វៀតណាម ក្នុងដំណាក់កាល ២០១៤-២០២០។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ជួបសវនាការជាមួយ ប្រធានក្រុមប្រឹក្សាអឺរុប Herman Van Rompuy ។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង ជួបសវនាការជាមួយ ប្រធានសភាអឺរុប Martin Schulz។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លើកទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់ ឡើងដល់កម្ពស់ថ្មី

នៅអាល្លឺម៉ង់ នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង បានជួបសវនាការជាមួយ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Angela Merkel។ អ្នកដឹកនាំទាំងពីរ សំដែងការពេញចិត្តអំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និង ប្រសិទ្ធភាព នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ ក្នុងការអនុវត្ត បណ្តា ខ្លឹម​សារ​ ក្នុងផែនការសកម្មយុទ្ធសាស្ត្រ ប្រកបដោយជោគជ័យ។អាល្លឺម៉ង់អះអាង បន្ត​គាំទ្រ​វៀត​ណាម​បង្កើនទំនាក់ទំនងលើគ្រប់ទ្រង់ទ្រាយ ជាមួយសហភាពអឺរុប (EU) ជំរុញ EU ឆាប់​បញ្ចប់​​​ការចរចារ ចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មសេរីវៀតណាម - EU និងទទួល​ស្គាល់​​​​វៀតណាម មានបទបញ្ញត្តិសេដ្ឋកិច្ចទីផ្សារ ចំនៅពេលសម្រេចការចរចារ អបអរសារទ​សេចក្តី​ប្រកាសរួមរវាងនាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងប្រធានគណៈកម្មាធិការអឺរុប Manuel Barroso​ អំពីទិសដៅបញ្ចប់ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម- EU។

អំពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Angela Merkel  អះអាង អាល្លឺម៉​ង់​គាំទ្រ​គោល​ជំហររបស់វៀតណាម ដោះស្រាយបណ្តាជម្លោះដោយសន្តិវិធី លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ អនុសញ្ញារបស់អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ សេចក្តី​ប្រកាស​ពី​ការ​ប្រពឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចាត់ទុកជាមធ្យោបាយ ដើម្បី​ដោះ​ស្រាយ​​​បណ្តាភាពខុសគ្នា ។

 

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Angela Merkel អធិបតីពិធីបដិសណ្ឋារកិច្ចទទួល នាយករដ្ឋមន្ត្រីង្វៀនតឹនយុង។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបសវនាការជាមួយ ប្រធានាធិបតីអាល្លឺម៉ង់ Joachim Gauck។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ថ្លែងមតិអំពីប្រធានបទ “សាកល្បងសន្តិសុខ នយោបាយ ការទូត ជាមួយអាស៊ី” នៅទីស្នាក់ការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់។
រូបថត៖ ​ឌឹកតាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ទស្សនាសារមន្ទីរ Mercedes។ រូបថត៖ ឌឹកតាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងជោគជ័យរបស់ ASEM 10

បណ្តាចំណុចក្តៅក្នុងតំបន់កាន់តែតានតឹងជាង។ ទំនុកទុកចិត្តរវាងបណ្តាប្រទេស ត្រូវ​បាន​ថយ​ចុះ​។ បណ្តាប្រទេសល្មម និងតូចកំពុងឈរមុខ ការសាកល្បងធំអំពីសន្តិសុខ និងអភិវឌ្ឍ។ តំរូវ​ការ​​អំពីកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសន្តិសុខ សន្តិភាព ស្ថេរភាព​កំ​ពុង​ក្លាយ​ជា​ភាព​បន្ទាន់​ជាង​​ពេលណាទាំងអស់។

ចូលរួមសន្និសីទ ASEM 10 នៅទីក្រុងមីឡង់នៃអ៊ីតាលី នាយករដ្ឋមន្ត្រីង្វៀនតឹនយុង បាន​មាន​សន្ទរកថា​សំខាន់ៗ នៅបណ្តាកិច្ចប្រជុំ។ នៅកិច្ចប្រជុំអំពី “បង្កើនសន្ទនា​ និង​កិច្ចសហ​ប្រតិបត្តិការ​​​​អាស៊ី - អឺរុប និងអនាគត ASEM” នាយករដ្ឋមន្ត្រីង្វៀនតឹនយុងសង្កត់ធ្ងន់ ក្នុងឆ្នាំ២០១៤​ អស្ថេរភាពនយោបាយ  វិវាទក្នុងតំបន់  និងបណ្តាសកម្មភាពភេរវកម្ម និងជម្លោះទឹកដី វិវឌ្ឍន៍​​យ៉ាងស្មុគស្មាញ និង មានទ្រង់ទ្រាយបើកទូលាយ។

ដើម្បីរក្សាសន្តិភាព ជាក់ស្តែងបានបញ្ជាក់ ត្រូវការព្យាយាមកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ -ការ​ជឿ​ជាក់គ្នាទៅវិញទៅមក ប្រកបដោយរឹងមាំ យូរអង្វែង - លើ​មូលដ្ឋានធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ និងច្បាប់អន្តរជាតិ គោរពឯករាជ្យ បូរណភាពទឹកដីគ្នា ដោះស្រាយជម្លោះ ដោយ​​​សន្តិវិធី កិច្ចសហប្រតិបត្តិការយ៉ាងសមភាព មានផលប្រយោជន៍រួម គោរព​គ្នា​ទៅ​មក​ទៅ​វិញ​ និងបង្កើនសន្ទនាអំពីភាពខុសគ្នា មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង។

នាយករដ្ឋមន្ត្រីបានស្នើ ASEM ត្រូវបន្តលើកកម្ពស់តួនាទី និង​រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​បណ្តា​យន្តការ​សន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អន្តរតំបន់ និងទូទាំងសកល បង្កើន​បណ្តា​វិធានការ​ការទូតបង្ការ រួមចំណែកបង្កើតរចនាសម្ព័ន្ធសន្តិសុខរឹងមាំ តម្លាភាព មាន​លទ្ធភាព​ឆ្លើយ​តបនឹងបំរែបំរួលរបស់ស្ថានភាព និងធានាផលប្រយោធន៍របស់ប្រទេសទាំងអស់។

 

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងប្រធាននៃគណៈប្រតិភូនានា ថតរូប​ទុក​ជាអនុស្សាវរីយ៍​ក្នុង​ពិធី​បើក​សន្និសីទ​កំពូលអាស៊ី -អឺរុប លើកទី១៩ (ASEM 10) នៅមីឡង់ (អ៊ីតាលី)។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅក្រៅសន្និសីទ ASEM 10។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបនាយករដ្ឋមន្ត្រីចិន លីខាក់គឿង នៅក្រៅសន្និសីទ ASEM 10។
រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi នៅក្រៅសន្និសីទ ASEM 10។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបប្រធានាធិបតីបារាំង Francois Hollandeនៅក្រៅសន្និសីទ ASEM។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង អញ្ជើញមកទស្សនាមូលដ្ឋានឧស្សាហកម្មការពារជាតិ Alenia Aermacchi របស់អ៊ីតាលី ។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

បង្កើនទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់

វ៉ាទីកង់ គឺជាកន្លែងឈប់ចុងក្រោយរបស់នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ក្នុង​ដំណើរ​ទស្សនកិច្ច​និង​បំពេញការងារ នៅអឺរុបលើកនេះ។ សម្តេចប៉ាប Francis សារទទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ង្វៀនតឹនយុង ចាត់ទុកនេះគឺជាឱកាសល្អ ដើម្បី​ភាគីទាំងពីរបង្កើន​ការយល់ដឹង​គ្នាទៅវិញ​ទៅមក តាមរយៈនេះជំរុញទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់​កាន់តែ​ល្អប្រសើរ​ថែម​ទៀត។

ភាគីទាំងពីរវាយតំលៃទំនាក់ទំនងវៀតណាម និងបុរីវ៉ាទីកង់ បានមានបណ្តា​ជំហាន​អភិវឌ្ឍ​យ៉ាង​សកម្ម សម្តែងឡើងតាមរយៈបណ្តាជំនួបរបស់ថ្នាក់ខ្ពស់ ការរៀបចំ​និង​អនុវត្ត​កិច្ច​ព្រមព្រៀង​ប្រកបដោយប្រសិទ្ធភាព នៅបណ្តាកិច្ចប្រជុំក្រុមការងារចំរុះ ក៏ដូច​ជាសកម្មភាព​របស់​​បេសកជនអនិវាសរបស់បុរីវ៉ាទីកង់ នៅវៀតណាម។

សម្តេចប៉ាប Francis អះអាងបុរីវ៉ាទីកង់ តែងមានគោលការណ៍អភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ ជាមួយ​វៀតណាម បន្តគាំទ្រសាសនាកាតូលិកវៀតណាម រួមចំណែកយ៉ាងសកម្ម ក្នុងដំណើរ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៃវៀតណាម។

សម្តេចប៉ាប Francis សង្កត់ធ្ងន់ ត្រូវអនុវត្តដោយល្អប្រសើរថែមទៀត ទិសដៅ “រស់តាម​ឱវាទ​ព្រះ​ក្នុងចិត្តជនជាតិ” “អ្នកកាន់សាសនាកាតូលិកល្អ ត្រូវជាប្រជាជនល្អ” “អ្នក​កាន់សាសនា​កាតូលិក​នៅវៀតណាម ត្រូវរួមដំណើរជាមួយជនជាតិវៀតណាមកសាងប្រទេសជាតិសំបូរណ៍ សុភមង្គល អ្នកកាន់សាសនាកាតូលិកវៀតណាម ជាអ្នកស្រឡាញ់ជាតិ។”

សម្តេចប៉ាប ក៏សំដែងការព្រួយបារម្មណ៍អំពីស្ថានភាពតានតឹង នៅសមុទ្រខាងកើត និងអះអាង​បំ​ណង​ប្រាថ្នា រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាព សន្តិសុខនៅក្នុងតំបន់ និង​លើ​ពិភព​លោក។

តំណាងបុរីវ៉ាទីកង់ ទទួលនាយករដ្ឋមន្ត្រីង្វៀនតឹនយុង នៅអាកាសយានដ្ឋានយោធា Ciampino នៅ រដ្ឋធានី Rome( អ៊ីតាលី) ។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបសវនាការសម្តេចប៉ាប Francis។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងបណ្តាសមាជិកក្នុងគណៈប្រតិភូវៀតណាម ថតរូបជាមួយសម្តេចប៉ាប Francis ក្រោយជំនួបសវនាការ នៅវិមានសម្តេចប៉ាប។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបនឹងសន្ទនាជាមួយនាយករដ្ឋមន្ត្រីវ៉ាទីកង់ Cardinal Pietro Parolin។ រូបថត៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

អាចនិយាយថា លទ្ធផលនៃទស្សនកិច្ចព្រះរាជាណាចក្របែលហ្ស៊ិក សហភាពអឺរុប អាល្លឺម៉ង់ ចូល​រួម​សន្និសីទកំពូល ASEM 10 និងទស្សនកិច្ចបុរីវ៉ាទីកង់របស់​នាយក​រដ្ឋ​មន្ត្រី​ង្វៀន​តឹន​យុង​លើក​​នេះ នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាងវៀតណាម និងបណ្តាដៃគូស៊ីជំរៅ កាន់តែជាក់ស្តែង ប្រសិទ្ធភាព រួម​ចំ​ណែក​យ៉ាង​សកម្ម ក្នុងសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និង​លើ​ពិភព​លោក​៕

អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម។

បណ្តាអត្ថបទបានផ្សាយ