06/04/2017 09:37 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សវៀតណាមនិងកម្ពុជា

នាថ្ងៃទី ៤​ ខែមិនា ឆ្នាំ២០១៧ អនុប្រធានគណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​លោកស្រី Truong Thi Ngoc Anh បានអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងានៅកម្ពុជា។ ​នៅជំនួបសន្ទនាជាមួយអគ្គលេខាធិការ​ស្ដីទី​នៃក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញែមវ៉ាលី ភាគីទាំងពីរ​បានពិភាក្សាស្ដីអំពីការវៀបចំសន្និសីទប្រធានរណសិរ្សនៃប្រទេសទាំង ៣ វៀតណាម ឡាវ កម្ពុជា ដែលនឹងគ្រោងប្រព្រឹត្តិទៅ​នៅទីក្រុង​ហា​ណូយ​​នាខែកក្កដាខាងមុខ និងសន្និសីទកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព វៀតណាម កម្ពុជា ដែលនឹងគ្រោងប្រព្រឹត្តិទៅ​ នៅកម្ពុជា​នាខែកក្កដាឬ​សីហាខាងមុខ​ដែរ។ ​ភាគីទាំងពីរបានឯកភាពវាយតម្លៃបន្ទាប់ពីបីឆ្នាំ អនុវត្តន៍​កម្មវិធីសហប្រតិបត្តិការ​រវាងរណសិរ្សនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ដែលបានចុះហត្ថលេខានាឆ្នាំ២០១៣ និងអនុស្សារណៈស្ដីអំពី​ការកសាង​ខ្សែព្រំដែនសន្តិភាពមិត្តភាពវៀតណាម  កម្ពុជា រវាង​មាតុ​ប្រទេស​ទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ ២០១៤ ។ ភាគីទាំងពីរ​បានអះអាងថា ឆ្នាំ ២០១៧នេះ មានអត្ថន័យពិសេសសំខាន់គឺជាឆ្នាំ រំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត ។ ដូច្នេះ អង្គការរណសិរ្ស នៃ​​ប្រទេសទាំងពីរប្ដេជ្ញាចិត្តនឹងអនុវត្តយ៉ាងល្អនូវសន្និសីទ​ប្រធានរណសិរ្សនៃ​ប្រទេស​ទាំង ៣ វៀតណាម ឡាវ កម្ពុជា នៅទីក្រុងហាណូយ និងសន្និសីទ​កសាងខ្សែព្រំដែនសន្តិភាពមិត្តភាពវៀតណាម កម្ពុជានៅកម្ពុជា​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ