10/11/2015 09:43 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាមនិងហុងគ្រី


បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាមនិងហុងគ្រី (VOV)

ទទួលសេចក្តី​អញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធានរដ្ឋសភា​ហុងគ្រី លោក Kover Laszlo បាន​ចាប់ផ្ដើម​ដំណើរទស្សន​កិច្ចជាផ្លូវការ នៅវៀតណាម​ចាប់ពីថ្ងៃទី៨ដល់១៣ខែវិច្ឆិកាឆ្នាំ២០១៥។ នា​ព្រឹក​ថ្ងៃទី៩ខែវិច្ឆិកា បន្ទាប់​ពីពិធីទទួល​ជាផ្លូវការ​ប្រធាន​រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង​ប្រធាន​រដ្ឋ​សភាហុង​គ្រីលោក Kover Laszlo បានដំណើរ​ការចរចារ។

​ប្រធានរដ្ឋសភា Nguyen Sinh Hung ជឿជាក់ថា ដំណើរទស្សនកិច្ចនឹងបង្កើត​របត់​ថ្មី​ក្នុង​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​ រវាងស្ថាប័ននិតិបញ្ញត្តិនិងប្រជាជននៃប្រទេសទាំង​ពីរ​។ វៀត​ណាម​ជានិច្ច​កាល​ចាត់​ទុក​ហុង​គ្រី​ជាមិត្ត​ភក្តិ​ជឿ​ទុក​ចិត្ត​ក្នុង​សហភាពអឺរ៉ុប (EU)។ វៀតណាមត្រៀម​ខ្លួនជាស្រេច​ជាស្ពានតភ្ជាប់​ជំរុញ​ទំនាក់​ទំនង​ផ្លាស់​ប្តូរ​កិច្ច​សហ​ប្រតិបត្តិ​ការ រវាងហុងគ្រីនិងដំបន់អាស៊ី-អាគ្នេយ៍(អាស៊ាន) ទន្ទឹម​នឹង​នោះ​ចង់​ឲ្យ​ហុង​គ្រីជា​ស្ពាន​តភ្ជាប់​រវាង​វៀត​ណាម​និង​សហភាពអឺរ៉ុប (EU)។

        រីឯប្រធានរដ្ឋសភាហុងគ្រីលោក Kover Laszlo បានវាយតំលៃខ្ពស់សកម្មភាព​ផ្លាស់​ប្តូរ ​គណៈ​ប្រតិភូ​ត្រូវ​បាន​រក្សា​ជាប្រចាំ​ រវាងប្រទេសទាំងពីរ ពិសេសគឺលទ្ធផល​ល្អប្រ​សើរ​ ពីការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​រវាង​រដ្ឋសភា​វៀត​ណាម និង​ហុងគ្រីដែលបានចុះហត្ថលេខានាឆ្នាំ២០០៩ នាំទំនាក់​ទំនង​នៃប្រទេសទាំងពីរ​រដ្ឋ​សភា​ទាំង​ពីរ​ឡើង​កំពស់ថ្មី។ អះអាងនូវអាទិភាពកិច្ច​ការបរទេសរបស់​ហុងគ្រីឆ្ពោះ​ទៅទិសខាង​កើត ក្នុង​នោះ​មាន​វៀត​ណាម​ផង ដើម្បីតភ្ជាប់ដៃគូសេដ្ឋកិច្ច​ថ្មី​ បន្ទាប់ពី​វិបត្តិហិរញ្ញវត្ថុនៅទ្វីបអឺរ៉ុប។

​ក្នុងឱកាសនេះ ក្រោមការធ្វើក្សិណសាក្សីរបស់​ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រធាន​រដ្ឋសភា​ហុងគ្រី Kover Laszlo បានប្រគល់​គ្រឿងឥស្សារិយយស​ ដោយប្រធានាធិបតីហុងគ្រីជូនសាស្ត្រចារ្ស Vu Khieu ជាជន​វៀត​ណាម​ម្នាក់​ក្នុង ​ចំណោមជនវៀតណាមដើមដំបូងទៅ​រៀន​សូត្រ ស្រាវជ្រាវនិងធ្វើការនៅហុងគ្រីតាំង​ពីឆ្នាំ១៩៥៩មក​។


នាយប់ថ្ងៃដដែលប្រធានរដ្ឋសភា Nguyen Sinh Hung បានធ្វើជាអធិបតីពិធី​ជប់លៀង​ស្វាគមន៍​ប្រធាន​រដ្ឋ​សភា​ហុង​គ្រី​ Kover Laszlo និងសមាជិក​ក្នុងគណៈប្រតិភូ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ