07/07/2017 09:45 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ខាងជំនឿសាសនានិងសុខាភិបាលឥណ្ឌា-វៀតណាម



បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ខាងជំនឿសាសនានិងសុខាភិបាលឥណ្ឌា-វៀតណាម

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងសន្និសីទជំរុញទេសចរណ៍ឥណ្ឌាទាក់ទាញទឹកចិត្ត លោកស្រី Smita Pant អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានអោយដឹងថា៖ បន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ឥណ្ឌានិងវៀតណាម ក្នុងនោះជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទេសចរណ៍ជំនឿសាសនានិងសុខាភិបាលរវាងប្រទេសទាំងពីរ។ លោកស្រីក៏បានអោយដឹងថា៖ក្នុងឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ឥណ្ឌាចំ​នួន​៨៥​ ពាន់នាក់បានមកទស្សនាវៀតណាមនិងភ្ញៀវទេសចរណ៍វៀតណាមចមនួន ២ ម៉ឺននាក់ទៅទស្សនាឥណ្ឌា។ ដូច្នេះ ក្នុងសភាពការណ៍ដែលទមនាក់ទំនងទ្វេភាគីវៀតណាមនិងឥណ្ឌាកំពុងអភិវឌ្ឍន៍ខ្លាំងក្លា​ រដ្ឋាភិបាលឥណ្ឌានឹងបន្តអនុវត្តគំរោងការណ៍ឧទ្ទេសនាមអំពីទេសចរណ៍ជំនឿសាសនា ទេសចរណ៍សុខាភិបាល​រវាងប្រទេសទាំងពីរនិងជួយឧបត្ថម្ភ Visa ទេសចរណ៍ឥណ្ឌាក្នុងរយៈពេលខ្លីសំរាប់ភ្ញៀវទេសចរ​វៀត​ណាមផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ