19/07/2017 09:58 GMT+7 Email Print Like 0

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់និងប្រទេសហូឡង់ ហើយអញ្ជើញចូលរួមក្នុងសន្និសីទកំពូល G ២០៖
បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសស្ថិតនៅភាគខាងលិចនៃទ្វីបអឺរ៉ុប និងលើកកំពស់ការទីតាំងរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិ។

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​​និង​ធ្វើការ​នៅ​សាធារណរដ្ឋសហព័ន្ធ​​អាល្លឺម៉ង់និងអញ្ជើញ​ចូល​រួម​ក្នុងសន្និសីទកំពូល​ G ២០ ហើយ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​និង​ធ្វើ​ការ​នៅប្រទេស​ហូឡង់​ ចាប់ពីថ្ងៃទី៥ ដល់​ថ្ងៃទី១១ ខែកក្កដា កន្លង​​ទៅ។ ភាព​ជោគ​ជ័យ​នៃ​​ទស្សនកិច្ច​លើកនេះ​បានបង្ហាញ​យ៉ាង​ច្បាស់លាស់​​ តាម​រយៈ​បណ្តា​កិច្ច​ព្រម​ព្រៀង​សំខាន់ៗ ដែល​វៀតណាមបាន​ចុះហត្ថលេខា​​ជាមួយ​អាល្លឺម៉ង់​ និង​ហូឡង់ ថែមទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការទីតាំង​របស់​វៀតណាម​ត្រូវបាន​លើកកំពស់​លើ​ឆាក​អន្តរជាតិផង​​ដែរ។ ជាពិសេស​ ​ប្រទេសវៀតណាមដើរតួនាទី​គឺ​ប្រទេស​ម្ចាស់​ផ្ទះ​របស់​ APEC ២០១៧ នៅ​ពេល​​​ចូលរួម​ក្នុងសន្និសីទកំពូល​ G ២០។

បង្កើន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​ហូឡង់
​ទស្សនកិច្ច​នេះ​នៅ​​ប្រទេស​អឺល្លឺម៉ង់​របស់​លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ទទួល​លទ្ធផល​ដ៏សកម្ម ជំរុញ​ទំនាក់ទំនង​​មិត្តភាព​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ជាពិសេសគឺ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ... ក្នុងឱកាស​នេះ ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​ចំនួន ៣៦ ដែល​មាន​តំលៃ​ប្រហែល ៤ ពាន់​លាន​ដុល្លារអាមេរិក។ ក្នុ​ងជំនួប​ជាមួយ លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ ភាគីទាំង​ពី​រ​ក៏​បាន​ឯកភាព​​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​​មាន​សក្កានុពល​ជា​ច្រើនសំរាប់​កិច្ច​សហប្រតិបត្តិការ និង​គប្បី​សហការ​ជំរុញ​និង​បង្កើត​ឱកាស​​សំរាប់​សហគ្រាស​នៃ​ប្រទេសទាំងពីរ​​ជួប​ជុំ​និង​ផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយគ្នា។


លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារជាមួយ
លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតីអាល្លឺម៉ង់
Frank-Walter Steinmeier ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកស្រី Malu Dreyer ប្រធានក្រុម
ប្រឹក្សាសហព័ន្ធ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបនិងធ្វើការជាមួយបណ្តាសហគ្រាសធំៗ
របស់ប្រទេសអាល្លឺម៉ង់។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​នៅប្រទេស​ហូឡង់ ក្នុងកិច្ច​ពិភាក្សា​ជាមួយ លោក​នាយក​រដ្ឋ​មន្ត្រី​ហូឡង់ Mark Rutte នាយករដ្ឋមន្ត្រី​នៃ​ប្រទេសទាំងពីរ​បាន​​​វាយតំលៃ​ខ្ពស់​នូវទំនាក់ទំនង​ទ្វាភាគី​ក្នុង​​រយៈពេល​ថ្មីៗនេះ ជាពិសេស​គឺ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ ៥ វិស័យអាទិភាព​ រួមមាន៖ការបន្សំ​នឹង​បំរែបំរួល​អាកាស​ធាតុ និងគ្រប់​គ្រង​ទឹក កសិកម្ម ប្រេងឧស្ម័ន កំពុង​ផែសមុទ្រ​ សេវាកម្ម​ ដែល​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​​ជំរុញ​ក្នុង​រយៈពេល​កន្លង​ទៅ ជាពិសេសគឺការ​អនុវត្តន៍​កិច្ច​ព្រម​ព្រៀង​ដៃគូ​យុទ្ធសាស្ត្រ​ស្តីពី​​​ការ​បន្សំ​នឹង​បំរែបំរួលអាកាសធាតុ​និង​គ្រប់គ្រង​ប្រភពទឹក (បាន​ចុះ​ហត្ថលេខា​ នា​ឆ្នាំ២០១០) និង​កិច្ច​ព្រម​ព្រៀង​ដៃគូយុទ្ធសាស្ត្រស្តីពី​ការអភិវឌ្ឍន៍​កសិកម្ម​ប្រកបដោយ​ចីរភាព​និង​សន្តិសុខ​ល្បៀងអាហារ​ (បាន​ចុះ​ហត្ថលេខា​ នា​ឆ្នាំ២០១៤)។

ប្រទេស​ទាំងពី​បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​ប្រើប្រាស់​​ដោយ​បច្ចេកវិទ្យា​ខ្ពស់​​និង​ចីរភាព សុវត្ថិភាព​ស្បៀង​អាហារ លើកកម្ពស់​​​​គុណភាព​សាច់ពាហនៈ ស្រាវ​ជ្រាវ​បណ្តាពូជ​ដំណាំ​ដើម្បី​សមស្រប​នឹង​​បំរែបំរួល ​អាកាសធាតុ ក្នុងឱកាស​នេះ ភាគីទាំងពីរ​បាន​ចុះ ហត្ថលេខា​​លើកិច្ច​ព្រមព្រៀង​ចំនួន ១១ ដែល​មាន​ តម្លៃ​​ប្រហែល ៧០០ លាន​ដុល្លារអាមេរិក។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបនិងពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីហូឡង់
Mark Rutte។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខារវាងកងកម្លាំងប៉ូលិសការពារសមុទ្រវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន
ផលិតនាវា Damen ស្តីពី ៦ គម្រោងផលិតនាវាប៉ូលិសការពារសមុទ្រ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte
និងក្រុមធនាគារពិភពលោក បានចុះហត្ថលេខាលើអនុស្សារណៈស្តីពីការគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារ
នៅប្រទេសវៀតណាម។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយាជួបសវនាការជាមួយ លោកស្រីប្រធានព្រឹទ្ធសភា
Ankie Broekers – Knol (ខាងស្តាំ) និងលោកស្រីអនុប្រធានសភាជាន់ទាប Khadija Arib ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់បណ្តាឯកសារ
សហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបលោក Philipp Roesler នាយកប្រតិបត្តិ
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចំណាប់​អារម្មណ៍​របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ APEC ២០១៧ នៅ​សន្និសីទកំពូល G ២០ 
​ក្នុងសន្និសីទកំពូល G ២០ បាន​ប្រព្រឹត្តិនៅ​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អញ្ជើញ​ថ្លែង​សន្ទរកថា​ស្តីពីការ អភិវឌ្ឍន៍​​យ៉ាង​ចីរភាព​ បំរែបំរួល​អាកាសធាតុ​និង​ថាមពល។ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) បាន​លើកឡើង​សារ​សំខាន់​​នូវ​តួនាទី​សំខាន់​នៃ​​ការបង្កើន​កិច្ច​សហប្រតិបត្តិការ​​បន្សំ​នឹង​បំរែបំរួលអាកាស​ធាតុ។
 
លោកនាយករដ្ឋមន្ត្រី​​បាន​លើកឡើង​យ៉ាង​ច្បាស់លាស់ ​​ក្នុង​នាម​​ម្ចាស់​ផ្ទះ​វេទិកា​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​អាស៊ី - ប៉ាស៊ីហ្វិក APEC ២០១៧ ប្រទេស​វៀតណាម​​ជំរុញ​​​បណ្តា​​ប្រធានបទ​អាទិភាព​​ក្នុង​របៀបវារៈ​ APEC ២០១៧ នោះគឺ​ការអភិវឌ្ឍន៍​យ៉ាង​ចីរភាព ​ការ​បន្សំ​នឹង​បំរែបំរួល​អាកាសធាតុ​និង​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព សហការជាមួយ​បណ្តា​សមាជិក APEC ជំរុញ​ការផ្លាស់ប្តូរ​និង​បណ្តា​យន្តការ ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​​នូវការអភិវឌ្ឍន៍​ចីរភាព គ្របដណ្តប់​ទាំង​សេដ្ឋកិច្ច សង្គមកិច្ច​និង​ហិរញ្ញវត្ថុ។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងបណ្តាប្រធានគណៈប្រតិភូ អញ្ជើញចូលរួមក្នុង
សន្និសីទកំពូល G ២០ ដែលរៀបចំនៅប្រទេសអាល្លឺម៉ង់។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងថ្នាក់ដឹកនាំនៃបណ្តាប្រទេស G ២០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើកទី៣
ក្រោមប្រធានបទ៖ ទំនាក់ទំនងដៃកូជាមួយអាហ្វ្រិក អន្តោប្រវេសន៍និងសុខាភិបាល។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកអគ្គលេខាបក្ស
និងជាប្រធានរដ្ឋ Xi Jinpingក្រៅពីសន្និសីទកំពូល G ២០។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួប លោកប្រធានាធិបតីអាមេរិក Donald Trump
ក្រៅពីសន្និសីទកំពូល G ២០។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឥណ្ឌា
Narendra Modi ក្រៅពីសន្និសីទកំពូល G ២០។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង
Moon Jae-in ក្រៅពីសន្និសីទកំពូល G ២០។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី
Malcolm Turnbullក្រៅពីសន្និសីទកំពូល G ២០។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញ​ថ្លែង​សន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​លើកទី៤ ស្តីពី​ឌីជីថលភាវូបនីយកម្ម ផ្តល់​សិទ្ធិឲ្យ​ស្ត្រី​និង​ការងារ។ នៅទីនេះ លោកនាយក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) បាន​ចែករំលែកបទពិសោធន៍​​ជាច្រើន​របស់​ប្រទេស​វៀតណាម ក៏​ដូចជា​ផែនការ​ជំរុញ​យ៉ាង​អាទិភាព​របស់ ២០១៧ បង្កើត​ការងារជាច្រើន​ជាង អភិវឌ្ឍន៍​យ៉ាង​ព្រមៗគ្នា ចីរភាព​ មិន​ត្រឹម​តែ​ក្នុង​តំបន់​អាស៊ី - ប៉ាស៊ីហ្វិក​តែ​ប៉ុណ្ណោះ ថែមទាំង​លើពិភពលោក​ទៀតផង។

​ក្រៅ​សន្និសីទនេះ លោក​នាយក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) បាន​ជួបពិភាក្សា​ទ្វេភាគី​ ជួប​សវនាការ​ជាមួយ​ថ្នាក់​ដឹកនាំនៃ​បណ្តា​ប្រទេស​​ ដូចជា៖ លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ លោក​ប្រធានរដ្ឋ Xi Jinping លោក​ប្រធានាធិបតីអាមេរិក Donald Trump លោក​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi.../.

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ