05/07/2017 10:12 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារបរិស្ថានរវាង Can Tho និងខេត្ត Nagasaki (ជប៉ុន)


បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារបរិស្ថានរវាង Can Tho និងខេត្ត Nagasaki (ជប៉ុន)

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) ថ្នាក់ដឹក នាំ គណៈកម្មាធិការប្រជាជន​ទីក្រុង Can Tho បានមានជំនួបធ្វើការជាមួយគណៈ ប្រតិភូ  សមាគមមិត្តភាពខេត្ត Nagasaki (ជប៉ុន) -វៀតណាមស្ដីអំពីការជំរុញខ្លាំងវិនិយោគ កិច្ចសហប្រតិបត្តិការ ជួបប្រាស្រ័យរវាងបណ្ដាតំបន់នៃប្រទេស ទាំងពីរ។
នៅទីនេះ លោកTruong Quang Hoai Nam អនុប្រធានគណៈ កម្មាធិការប្រជាជន ទីក្រុង Can Tho បានអោយដឹងថា៖ ទីក្រុងយកចិត្តទុកដាក់ជាច្រើនចំពោះបញ្ហាបរិស្ថាន។  Can Tho មានគោលបំណងថា៖នាពេលអនាគតនឹងមានបន្ថែមប្រភពទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការសំរាប់វៀតណាម (ODA) របស់ជប៉ុន ដើម្បីកសាងបន្ថែមរោងចក្រសំអាតទឹកកាក់សំណល់ នៅក្នុងតំបន់។  លោក Truong Quang Hoai Nam ក៏មានគោល​បំណង​ថា៖ Can Tho និង Nagasaki នឹងជំរុញកិច្ចសហប្រតិបត្តិការ នាពេលខាងមុខនេះ។ រីឯ  លោក Tsutomu Tomioka សមាជិកសភាជប៉ុន អតីតរដ្ឋមន្ត្រី ក្រសួង អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន និងជាប្រធាន សមាគមមិត្តភាព Nagasaki - វៀតណាមបានអោយដឹងថា៖ Can Tho អាចកសាងកម្មវិធីបណ្ដុះបណ្ដាលកម្មាភិបាលគ្រប់គ្រងបរិស្ថាន ការពារបរិស្ថាន បំរើជីវភាពរស់នៅសំរាប់ប្រជាជនប្រកបដោយល្អប្រសើរថែមទៀត ដោយប្រើប្រាស់ប្រភពទុនកម្ចី ODA ពីរដ្ឋាភិបាលជប៉ុនដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ