17/03/2017 10:22 GMT+7 Email Print Like 0

បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិពង្រឹងទំនុកទុកចិត្ត និងកិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យវៀត​ណាម-ឡាវ​

 
បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ពង្រឹងទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ

ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ​២០១៧ លោ​ឧត្តមសេនីយ៍ទោ Phan Van Giang អគ្គសេនាធិការ ​និង​ជាអនុរដ្ឋមន្ត្រីក្រសួង​ការពារប្រទេសវៀតណាម​បានដឹក​​នាំ​គណៈ​ប្រតិ​ភូជាន់ខ្ពស់​កងទ័ព​ប្រជាជន​វៀត​ណាម​ អញ្ជើញ​​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅឡា​វ តាមសេចក្ដី​អញ្ជើញរបស់​ឧត្តមសេនីទោ Suvone Leuangbounmy អនុរដ្ឋមន្ត្រី​ក្រ​សួង​​ការពារ​​ជា​តិ​ឡាវ​។
 
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច​លើកនេះ នាថ្ងៃទី១៥ ខែមិនា ឆ្នាំ​២០១៧ នាយក​រដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith មាន​ជួបសន្ទនាជាមួយគណៈ​ប្រតិភូ។ ​នៅទី​នេះ​ នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​អះអា​ង​ថា​៖​ រដ្ឋាភិបាល​ឡាវ និង​បុគ្គល​នាយក​រដ្ឋមន្ត្រី ​នឹ​ង​បង្កគ្រ​ប់​ល​​ក្ខណៈ​ដើម្បី​កងទ័ព​នៃប្រទេស​ ទាំង​ពីរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ប្រកប​ដោយ​ប្រសិទ្ធភាព លើ​គ្រប់វិស័យ។ រីឯ ​ឧត្តម​សេនីយ៍ទោ Phan Van Giang​ បាន​សង្កត់ធ្ងន់​ថា៖ ​កងទ័ព​​ប្រជាជន​វៀតណាម​នឹង​បន្តសហ​ប្រតិបត្តិការ​ជិត​ស្និទ្ធ និង​ប្រសិទ្ធភាព​ជាមួយ កងទ័ព​ប្រជាជន​ឡាវ រួម​ចំណែក​ជំរុញថែម​ទៀត ទំនាក់​ទំនង​ពិសេស រវាងប្រជា​ជាតិ​​ទាំង​ពីរ។ នាថ្ងៃនេះ​ដែរ​គណៈប្រតិភូកង​ទ័ព​ប្រជាជន​វៀត​ណាម​ ក៏មាន​​ជំនួប​សន្ទនា​ ជាមួយ​ឧត្តមសេនីយ៍​ទោ Chansamone Chanylath រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឡាវ​ផង​ដែរ​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ