27/06/2015 09:50 GMT+7 Email Print Like 0

បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈច្រកទ្វារព័ត៌មានទេសចរណ៍វៀតណាម


បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍តាមរយៈច្រកទ្វារព័ត៌មានទេសចរណ៍វៀតណាម (laodong.com)

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៥ នៅក្រុងហាណូយ ប្រធាន​អគ្គនាយ​កដ្ឋាន​ទេសចរណ៍ (ក្រសួង​វប្បធម៍​កីឡា​និង​ទេសចរណ៍​) Nguyen Van Tuan និង​អគ្គនាយក​ក្រុមហ៊ុន​ទូរគមនា​គមន៍ Mobifone Cao Duy Hai បាន​ចុះហត្ថ​លេខា​​លើកិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ។ តាមរយៈកិច្ចសហប្រតិបត្តិការ​នេះ ភាគីទាំងពីរ​ជួយឧបត្ថម្ភគ្នា​ពង្រីក​សក្ដានុភាព​ឧត្តមភាព​របស់ភាគីទាំង​ពីរ រួមគ្នា​អភិវឌ្ឍន៍​បង្កើនការ​ទាក់​ទាញ​ភ្ញៀវទេសចរណ៍​អន្តរជាតិ ​មកដល់​វៀត​ណាម​ ជំរុញ​ទេសចរណ៍ក្នុងប្រទេសផលិតផល​ជាក់ស្ដែង ដែលអគ្គនាយកដ្ឋានទេសចរណ៍​ និង mobifone សហ​ការកសាង​លើកនេះ គឺ​ច្រកទ្វារព័ត៌មានទេសចរណ៍ Halo វៀតណាម អស័យដ្ឋានគឺ mplace.vn។ ច្រក​​ទ្វា​ព័ត៌មាន​​នេះ​បាន​ផ្គត់ផ្គង់​​ព័ត៌មាន​​សេវាកម្ម កន្លែងមក​ទេសចរណ៍​ម្ហូបអាហារ​​សណ្ឋាគារ​​ជាដើម។ នាពេល​អនាគត​ភ្ញៀវ​ទេសចរណ៍​អាចចុះ​ឈ្មោះ Onlines រាល់​សេវាកម្ម​ទេសចរណ៍​តាមរយៈ Halo វៀត​ណាម។ អគ្គ​នាយកដ្ឋាន​ទេសចរណ៍​បានផ្គត់ផ្គង់​ព័ត៌មាន អំពីទេសចរណ៍វៀតណាមសំរាប់ Halo វៀតណាម សំរាប់ភ្ញៀវទេសចរណ៍​ប្រើ​ប្រាស់​​សេវាកម្ម​របស់ Mobifone សំដៅផ្សព្វផ្សាយ​សំរាប់ទេសចរណ៍ ក្នុងប្រទេស​ឧទ្ទេសនាម​ទេសភាព​ទឹកដី​មនុស្ស​​វៀត​ណាម​៕
 

តាមVOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ