25/06/2015 10:16 GMT+7 Email Print Like 0

បង្កើនការតភ្ជាប់ស្ថាប័នឯកទេសកិច្ចការបរទេសប្រជាជនជាមួយស្ថាប័នតំណាងវៀតណាម​នៅឯបរទេស


បង្កើនការតភ្ជាប់ស្ថាប័នឯកទេសកិច្ចការបរទេសប្រជាជនជាមួយស្ថាប័នតំណាងវៀតណាមនៅឯបរទេស (VNP)

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៥ នៅក្រុង​ហាណូយ សម្ព័ន្ធ​បណ្ដាអង្គការ​មិត្ត​ភាព​វៀតណាម​បាន​ជួបសន្ទនា​ជាមួយ​គណៈប្រតិភូឯក​អគ្គរដ្ឋទូត​ប្រធានស្ថាប័ន​ដំណាង​វៀតណាម នៅឯបរទេសអាណត្តិ២០១៥-២០១៨។ នៅទី​នេះប្រធាន​សម្ព័ន្ធ​បណ្ដា​អង្គការ​មិត្តភាព​វៀតណាម Vu Xuan Hong បានជឿជាក់ថា ក្នុង​អាណត្តិបេសកកម្ម​នា​ពេល​ខាងមុខរបស់ខ្លួន​ បណ្ដាឯកអគ្គរដ្ឋទូតប្រធាន​ស្ថាប័នដំណាង​វៀតណាម ​នៅ​ឯបរទេស​នឹង​មាន​សកម្មភាព​​ជំរុញទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិកា​ររវាងវៀត​ណាម ជាមួយប្រទេស​នានា រួម​ចំណែក​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុងកិច្ចការ​ការទូត​និយាយរួម កិច្ចការ​បរទេសប្រជាជន​និយាយ ដោយឡែក។ លោក Vu Xuan Hong​ បានស្នើ​បណ្ដាឯកអគ្គរដ្ឋទូត​ប្រធានស្ថាប័នដំណាង​វៀតណាម នៅឯបរទេសយក​ចិត្តទុក​ដាក់​សហការ​ជាមួយ​សម្ព័ន្ធ បណ្ដាអង្គការមិត្តភាពវៀតណាម ក្នុងកិច្ចការ​សន្តិភាព​សាមគ្គីភាព​មិត្តភាព​សហប្រតិបត្តិ​ការ​ប្រជាជន​និងកិច្ចការ​ក្រៅរដ្ឋាភិ​បាល​បរទេស ​ក៏ដូច​ជារួម​ចំណែក​ពង្រឹងបើក​ទូលាយ​បណ្ដាញ​មិត្តភក្តិ ​អង្គការ​អន្តរជាតិ​​គាំទ្រវៀត​ណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ