25/10/2015 10:06 GMT+7 Email Print Like 0

បង្កើនការជួបប្រាស្រ័យសហប្រតិបត្តិការរវាងយុវវ័យខេត្តទាំងពីរ Kon Tum និងរតនៈគិរី


បង្កើនការជួបប្រាស្រ័យសហប្រតិបត្តិការរវាងយុវវ័យខេត្តទាំងពីរ Kon Tum និងរតនៈគិរី (baobinhphuoc.com.vn)

នាថ្ងៃទី២២​ខែតុលាឆ្នាំ២០១៥ នៅទីក្រុង Kon Tum បាន​ប្រព្រឹត្តទៅពិធីជួបប្រាស្រ័យ រវាងសម្ព័ន្ធយុវជន​ខេត្ត Kon Tum (វៀត​ណាម) និងសម្ព័ន្ធសមាគម​យុវជន​ខេត្ត​រតនៈគិរី(កម្ពុជា)។ នេះជាសកម្មភាពសំដៅ​រឹតបន្តឹង​ទំនាក់​ទំនង​ប្រពៃណី​មិត្ត​ភាពជួយឧបត្ថម្ភ​គ្នាអ​ភិវឌ្ឍន៍ នៃយុវវ័យដំបន់ទាំងពីរ។ នៅពិធីជួប​ប្រាស្រ័យ​នោះ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​អំពីស្ថាន​ភាព​សកម្មភាព​ចលនា យុវជន​ក៏ដូច​ជាការសាក​ល្បង​ដែល​បាន​ដាក់​ចេញ​ចំពោះ​យុវវ័​យ​នៃដំបន់​នីមួយៗ​។​ លើ​មូលដ្ឋានភាពប្រហាក់ប្រហែល ភាគីទាំងពីរបានចែក​រំលែកបទពិសោធន៍ ក្នុងការ​រក្សា​អភិវឌ្ឍន៍​ចលនា​យុវជន​ស្ម័គ្រ​ចិត្ត យុវជនឈាន​ទៅមុខអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ