18/08/2016 10:34 GMT+7 Email Print Like 0

បង្កើនការងារចលនាជនជាតិភាគតិចចូលរូមកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌សង្គម


ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Maiថ្លែងមតិនៅក្នុងសន្និសិទ

អស់រយៈពេល៥ឆ្នាំអនុវត្តកម្មវិធីសម្របសម្រួលការងារនោះ គណៈ​កម្មាធិការ ចលនា​ប្រជាជន​មជ្ឈឹម​និង​គណៈកម្មាធិការ​ជនជាតិ បានរួមសហការក្នុង​ការងារ​បញ្ជាណែនាំ ឲ្យអង្គភាពផ្សព្វផ្សាយ ចលនាស្ថាប័ននានា ជា​ពិសេស​គឺប្រព័ន្ធនយោបាយ​ នៅតំបន់ជនជាតិ ភាគតិចអនុវត្តល្អនូវសារាចរ សេចក្តីសម្រេចនិង​គោល​នយោបាយ​របស់​បក្សនិង​រដ្ឋស្តីពីការ​ងារជនជាតិ។ ថ្លែងមតិក្នុង​សន្និសិទបូកសរុបរយៈពេល៥ឆ្នាំ​អនុវត្ត​កម្ម​វិធី​សម្រប​សម្រួល ការងារចលនាក្នុងជនជាតិភាគតិច​ (ដំណាក់កាល២០១១-២០១៥) ដែល​បានប្រព្រឹត្ត​ទៅនា ព្រឹកថ្ងៃ​ទី១៧ ខែសីហា ឆ្នាំ២០១៦ នៅទី​ក្រុងហា​ណូយ  ប្រធាន​គណៈ​កម្មាធិការចលនា​ប្រជាជន​មជ្ឈឹម​លោក​ស្រី Truong Thi Mai បានស្នើ​ឲ្យគណៈកម្មាធិការ​នេះ និងគ្រប់ស្ងាប័នពាក់ព័ន្ធរឹតបន្តឹង​កិច្ចសហ​ប្រតិបត្តិ​ការ ក្នុង​ការចលនាជនជាតិភាគតិចឲ្យ​ចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍​សេដ្ឋកិច្ច វប្បធម៌ សង្គម និងពង្រីក​ស្មារតី​សាមគ្គីជនជាតិ​ឲ្យផ្សាភ្ជាប់ ជាមួយចលនា​ស្នេហាជាតិ​នៅតំបន់នីមួយៗ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ