22/06/2017 10:44 GMT+7 Email Print Like 0

បង្កើនការងារកម្មាភិបាលនារីនិងកម្មាភិបាលជនជាតិភាគតិច


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងសិក្ខាសាលា (រូបថតៈ VOV) 

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០១៧ នៅវិមានរដ្ឋ សភាបានប្រព្រឹត្ត​ទៅសិក្ខា​សាលា ស្តីពី​បង្កើន​ការងារ​កម្មាភិបាល​នារី និងកម្មាភិបាលជនជាតិភាគតិច។ ​អញ្ជើញថ្លែង​​មតិសន្និដ្ឋាន​ នៅសិក្ខាសាលានេះ ប្រធាន​រដ្ឋសភាវៀ​ត​ណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុក​ថា សិក្ខាសាលានេះ​មា​នអត្ថន័យពិសេស​ក្នុង​សភាព​ដែល ប្រទេ​សជាតិកំពុងឈានចូល​ដំណាក់​កាលអភិវឌ្ឍន៍ថ្មី ដែលចាំបាច់ត្រូវផ្លាស់​ប្តូរនូវ សកម្មភាព​របស់​ប្រព័ន្ធ​​នយោបាយជាពិ​សេស គឺការងារកម្មាភិបាល​។ ប្រធានរដ្ឋ​សភា លោក​ស្រី Nguyen Thi Kim Ngan ក៏បាន​ចាត់ទុ​កថា ការងារកម្មាភិបា​លនារី កម្មាភិបាល​ជនជាតិភា​គតិច ជាភារកិច្ចរបស់ប្រព័ន្ធនយោ​​បាយ របស់​សង្គមទាំងមូល តាមនោះគណៈកម្មាធិកា​របក្សគ្រប់ជាន់ថ្នាក់ គប្បីជ្រួតជ្រៀបនូវទ​ស្សនៈ គោលដៅ សមភាពភេទ និង​មានសកម្មភាពល្អ ស្តីពីការបណ្តុះបណ្តាល​ ប្រើប្រាស់​និងជ្រើស រើសអ្នក​ដែលមា​នសមត្ថភាព​គ្រប់គ្រាន់ ចូ​លរួមក្នុងគណៈកម្មាធិការបក្ស ។ លោកស្រី N​guyen Thi Kim Ngan បានស្នើឲ្យស្ថា​ប័នបក្សនានា រដ្ឋសភា រដ្ឋាភិបាល និង​ក្រសួងស្ថាប័ននានា បង្កើនការងារ​ត្រួតពិនិត្យ​ ឃ្លាំមើលការអនុវត្តគោលនយោ​បាយ​ សេចក្តី​សម្រេចចិត្ត​​របស់បក្ស រដ្ឋអំពីការងារកម្មា​ភិបាលនារី កម្មាភិបាលជន ជាតិភាគតិច​ ដើម្បីដាក់សំណើ កោត​សរសើរសម្រាប់​កន្លែងអនុវត្តល្អ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ