07/12/2016 10:16 GMT+7 Email Print Like 0

បង្កើតបន្ថែមឱកាសសម្រាប់ជនក្រីក្រនិងមនុស្សដែលមានប្រាក់ចំណូលទាបនៅតែមានផ្ទះស្នាក់នៅ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីប្រជុំជន
Dang Xa ស្រុក Gia Lam ក្រុងហា ណូយ

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីប្រជុំជន Dang Xa ស្រុក Gia Lam ក្រុងហាណូយសំដៅស្វែងយល់នូវស្ថានភាពនិងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជននៅទីនេះ ព្រមទាំងជួបធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចអំពីរូបសណ្ឋាននេះ បន្ទាប់ពី​រយៈ​ពេលដែលទីប្រជុំជននេះបានបើកឲ្យដំណើរការ។ នៅទីនេះ លោក Nguyen  Xuan Phuc បានអះអាងថា នាពេល​ខាងមុខ រដ្ឋាភិបាលនឹងខំប្រឹងប្រែងអនុវត្តដ៏ទូលាយនូវរូបសណ្ឋានផ្ទះសង្គមដូចជានៅទីប្រជុំជន Dang Xa នេះ ដើម្បីបង្កើតបន្ថែមឱកាសសម្រាប់ជនក្រីក្រ ជនមានចំណូលទាបស្ថិរភាពនិងលើកកំពស់ជីវភាពរស់​នៅ​។ នាយករដ្ឋមន្ត្រីបានវាយតម្លៃថា នេះជារូបសណ្ឋានល្អ អាចនាំចេញនៅក្នុងសន្និសីទទូទាំងប្រទេសស្តីពីផ្ទះសង្គមដែលបានរៀបចំឡើងនាថ្ងៃទី៧ធ្នូ ដើម្បីពីរូបសណ្ឋាននេះនឹងដកចេញបទពិសោធនិងរីកសាយភាយលើទូទាំង​ប្រទេស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ