10/11/2015 09:43 GMT+7 Email Print Like 0

បង្កើតគណៈកម្មាធិការអាស៊ាននៅក្រុង La Hay ហូឡង់


បង្កើតគណៈកម្មាធិការអាស៊ាននៅក្រុង La Hay ហូឡង់ (VNP)

នាថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៥​ ដោយទទួលបានការឯកភាពរបស់រដ្ឋមន្ត្រីការបរទេស​ប្រទេស​អាស៊ាន​នានា លើ​មូល​ដ្ឋាន​សំបុត្រ​យល់ព្រម​ នៃអគ្គលេខាធិការអាស៊ាន​ លោក Le Luong Minh និងការកំណត់​ទាក់​ទិន​នានា របស់​អាស៊ាន​គណៈកម្មាធិ​ការ​អាស៊ានប្រចាំ នៅក្រុង La Hay (ACTH) បានបង្កើតនិងដាក់ឲ្យដំណើរ​ការ។ ស្ថានទូត​វៀត​ណាម​ប្រចាំនៅ​ ព្រះរាជាណាចក្រហូឡង់បានធ្វើជា​អធិបតីសម័យ​ប្រជុំលើកទី១។ នៅ​សម័យ​ប្រជុំ​នេះ​បណ្ដា​សមាជិក​អាស៊ាន បានឯកភាពគោលដៅ​និង​សកម្មភាពនៃ​គណៈ​កម្មា​ធិការ ​សំដៅ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​លើក​កំពស់​រូបភាព​អាស៊ាន នៅហូឡង់ក៏​ដូចជា​បង្កើនចំណងមិត្តភាព រវាងអាស៊ាននិង​ហូឡង់។ ឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ ​នៅហូឡង់លោក Nguyen Van Doan ត្រូវបានជ្រើសតាំង​ ជាប្រធានប្តូរវេណដំបូងនៃ​គណៈកម្មាធិការ​អាស៊ាន​ប្រចាំ នៅក្រុង La Hay៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ