06/02/2016 12:17 GMT+7 Email Print Like 0

បង្កើតគណៈកម្មាធិការចំរុះសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគវៀតណាម- ម៉ិកស៊ិក

នាថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅខាងក្រៅពិធី​ចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀង ដៃគូរ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ាស៊ី​ហ្វិក​ (TPP) នៅក្រុង Auckland ប្រទេស នូវែល​ហ្សេឡង់ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang និង​រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោក Ildefonso Guajardo Villarreal បានចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​បង្កើត​គណៈកម្មាធិ​ការ​ចំរុះ ថ្នាក់ក្រ​សួង ទទួលបន្ទុក​ការងារសហប្រតិបត្តិការសេ​ដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគរ​វាងវៀត​ណាម​ ជាមួយ​ម៉ិកស៊ិក។ គណៈកម្មាធិការនេះដោយរដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើសហអធីបតី​នឹងក្លាយ​ទៅជាយន្តការ​ផ្លាស់​ប្តូរ និង​សម្របសម្រួលសកម្មភាពសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ។

​ក៏ក្នុងថ្ងៃទី៤ ខែ​កុម្ភៈនេះ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម​វៀតណាម បានប្រកាស​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ទាំងស្រុងជា៣ភាសា រួម​មានភាសាអង់គ្លេស ភាសាបារាំងនិងភាសាអេស្ប៉ាញ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ