03/06/2017 11:48 GMT+7 Email Print Like 0

បង្កើតកម្លាំងចលករសំរាប់ទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍ល្អប្រសើរ


បង្កើតកម្លាំងចលករសំរាប់ទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍ល្អប្រសើរ

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាថ្នាក់ដឹកនាំដើមដំបូងនៅអាស៊ីអាគ្នេយ៍ទៅបំពេញទស្សនកិច្ចនៅអាមេរិកក្នុងអាណត្តិប្រធានាធិបតីអាមេរិក លោក Donald Trump។ នេះជាព្រឹត្តិការណ៍ពិសេស បង្កើនកម្លាំងជំរុញទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
លទ្ធផលលេចធ្លោជាច្រើន
ជោគជ័យលេចធ្លោបំផុត ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នោះគឺភាគីទាំងពីរបានសន្យារក្សា និងអភិវឌ្ឍន៍ទំនាក់ទំនង និងទទួលបានក្របខ័ណ្ឌថ្មីស្ដីអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-អាមេរិក នាពេលខាងមុខនេះ។

អំពីនយោបាយ - កាទូត ភាគីទាំងពីរបានសន្យារក្សាកម្លាំងអភិវឌ្ឍន៍ទំនាក់ទំនង បង្កើនការកសាងទំនុកទុកចិត្តនិងស្វែងរកក្របខ័ណ្ឌកម្លាំងចលករថ្មីសំរាប់កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក។ អំពីសេដ្ឋកិច្ចភាគីទាំងពីរបានចុះហត្ថលេខាលើគំរោងការណ៍សហប្រតិបត្តិការជាច្រើនដោយមានតំលៃរាប់ពាន់លានដុល្លារ​អាមេរិក។ ប្រការសំខាន់ជាងនោះទៅទៀត នោះគឺភាគីទាំងពីរទទួលបានការយោគយល់រួម ដើម្បីឆ្ពោះ​ទៅក្របខ័ណ្ឌថ្មីសំរាប់កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយសំរាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិយោគ​ ដោយមានគោលការណ៍សមភាពភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។ នៅក្នុងជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Donald Trump អ្នកប្រមុខសេតវិមានបាន​អះអាងថា៖ខឿនសេដ្ឋកិច្ចវៀតណាមនិងអាមេរិក មានចរិតលក្ខណះបំពេញបន្ថែមអោយគ្នាទៅវិញទៅ​មក​ ឆ្ពោះទៅអនាគតពាណិជ្ជកម្មតុល្យភាព សមស្រប និងមានផលប្រយោជន៍ដូចគ្នា។ ក្នុងវិស័យសន្តិសុខ​ ការពារជាតិភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យចារកម្ម ជួយសង្គ្រោះ…លៗ


បង្កើតកម្លាំងចលករសំរាប់ទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍ល្អប្រសើរ

បណ្ដាចំណុចថ្មីក្នុងសេចក្ដីថ្លែងការណ៍រួមវៀតណាម-អាមេរិក
លទ្ធផលនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ត្រូវ​បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍រួម រវាងប្រទេសទាំងពីរ។ សេចក្ដីថ្លែងការណ៍នេះបានបង្ហាញគ្រប់គ្រាន់​គោលបំណងរបស់ភាគីទាំងពីរ ស្ដិអំពីខ្លឹមសារផ្លាស់ប្តូរជាក់ស្ដែង បង្ហាញនូវសមភាព គោរពគ្នាទៅវិញទៅ​មក ហើយជាពិសេសក្នុងសេចក្ដីថ្លែងការណ៍រួមវៀតណាម-អាមេរិកលើកនេះ មានចំណុចថ្មីជាច្រើន​ ដូច​ជា​៖ កិច្ចសហប្រតិបត្តិការអំពីចារកម្ម បទល្មើសសន្តិសុខបណ្ដាញអ៊ីនធឺណែត ឬទំនាក់ទំនងអាមេរិក-អាស៊ាន។

មុនដំណើរបំពេញទស្សនកិច្ចលើកនេះ មានទស្សនះមួយចំនួនថា៖គោលនយោបាយកិច្ចការបរទេស ជាពិសេសគឺចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វីក របស់រដ្ឋអំណាចថ្មីអាមេរិក មិនទាន់ច្បាស់លាស់ទេ។ ប៉ុន្តែ ដោយមានលទ្ធផលដំណើរបំពេញទស្សនកិច្ចនេះបានសរអោយឃើញថា៖អាមេរិកយកចិត្តទុកដាក់ជាច្រើនចំពោះតំ​បន់​​អាស៊ី-ប៉ាស៊ីហ្វីកដែលក្នុងនោះវៀតណាមជាដៃគូដើរតួនាទីកាន់តែសំខាន់ ក្នុងយុទ្ធសាស្ត្ររបស់អាមេរិកចំ​ពោះ​តំបន់នេះដែរ។

សារលិខិតរបស់វៀតណាមតាមរយៈដំណើរបំពេញទស្សនកិច្ចលើកនេះ
អាចអះអាងបានថា៖ដំណើរទស្សនកិច្ចនៅអាមេរិករបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានខ្លឹម​សារ​ជាច្រើន។ ដំបូងបង្អស់វៀតណាមជាដៃគូទំនុកទុកចិត្តកំពុងអភិវឌ្ឍន៍ សកម្មដែលមានគោលបំណងធ្វើអោយភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ រក្សាទំនាក់ទំនងជាមួយអាមេរិក។ តាមរយៈជំនួបសន្ទនាជាមួយអាជីវករ នាយករដ្ឋមន្ត្រីបានអះអាងថា៖វៀតណាមកំពុងផ្លាស់ប្តូរថ្មី បើកទ្វារ និងមានការប្តេជ្ញាចិត្តកែលំអបរិយាកាសវិនិយោគអាជីវកម្ម។ ចំពោះអ្នកប្រាជ្ញ បញ្ញាវ័ន្ត និងប្រជាជនអាមេរិក នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមជាទីមកដល់ប្រកបដោយសុវត្ថិភាព​ ប្រជាជន​វៀត​ណាម​ស្និទ្ធស្នាល ប្រទេសវៀតណាមសកម្ម បើកទូលាយរូសរាយរាក់ទាក់ចំពោះភ្ញៀវ។ ភាគីទាំងពីរបន្តជំរុញខ្លាំងការងារផ្លាស់ប្តូរប្រជាជនរួមចំណែកជំរុញទំ​នាក់​ទំនងរវាងប្រទេសទាំងពីរ។

ចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស នាយករដ្ឋមន្ត្រីបានអះអាងជាថ្មីម្តងទៀតថា៖គោលនយោ បាយ​មុនក៏ដូចជាក្រោយរបស់បក្សរដ្ឋគឺចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេស ជាផ្នែកមួយមិនអាចកាត់​ផ្តាច់ចេញពីប្រទេសវៀតណាម ហើយអំពាវនាវអោយប្រជាជនរួមដៃកសាងស្រុកកំណើតសម្បូររុង​រឿង​។​ និងសារលិខិតសំខាន់មួយទៀតដែលវៀតណាមចង់ផ្ញើជូនសហគមន៍អន្តរជាតិ​ នោះ​គឺ​ទំ​នាក់​ទំ​នង​វៀត​ណាម​-អាមេរិក អភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរនិងរួមចំណែកយ៉ាងសកម្មចំពោះការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក​ ដែល​ក្នុងនោះមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ