26/11/2014 15:11 GMT+7 Email Print Like 0

បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលប្រគៀកស្មារជាមួយបណ្ដាមិត្តឡាវ


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone

បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលប្រគៀកស្មារ​ជាមួយបណ្ដាមិត្តឡាវ។ នេះគឺ​ជា​ការ​អះ​អាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅក្នុង​ជំនួប​សម្ដែង​ការ​គួរ​សម​​អគ្គលេខាបក្ស​ និងជាប្រធានរដ្ឋឡាវ លោក Choummaly Sayasone នារសៀលថ្ងៃទី២៥ ​ខែ​វិច្ឆិកា ឆ្នាំ ២០១៤ ​ក្នុងក្របខ័ណ្ឌកម្មវិធីចូលរួមសន្និសីទកំពូល លើកទី៨ របស់ប្រទេសទាំងបី​​កម្ពុជា​-ឡាវ-វៀតណាម ​ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព​នឹង​សកម្ម​បញ្ជាណែនាំគ្រប់ក្រសួងស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ បន្ត​រួម​សហការ​យ៉ាង​ស្អិតរ​មួត​ជាមួយគ្នា អនុវត្តល្អរាល់ការព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងលទ្ធផល​នៃ​សម័យ​ប្រជុំ​លើកទី៣៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម -  ឡាវ ។ ភាគីទាំង​ពីរ​ក៏​ត្រូវ​ជំ​រុញ​ខ្លាំងដំណើការ​អនុវត្ត​បណ្ដាសំណង់ គំរោងការណ៍ ប្រើទុនជំនួយអភិវឌ្ឍន៍ បង្កើនកិច្ច​សហ​ប្រតិបត្តិ​ការ​វប្បធម៌ អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា…លៗ

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung មាន​ជំនួប​សន្ទនា​ជា​មួយ​សហគមន៍​ជន​វៀត​ណាម និងបណ្ដាកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅឡាវ ទទួលជួប​សន្ទនា​ជា​មួយ​សម្ព័ន្ធសមាគមបណ្ដាវិនិយោគិនវៀតណាមនៅឡាវ និងទៅទស្សនាមណ្ឌលសេដ្ឋកិច្ច​ផ្ដាច់មុខ Long Thanh - វៀងច័ន្ទ។ នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung និង​គណៈប្រតិភូវៀតណាមបានចាកចេញពីទីក្រុងវៀងច័ន្ទ បញ្ចប់ដំណើរទស្សនកិច្ច ចូល​រួម​សន្និសីទ​កំពូលលើកទី៨ របស់ប្រទេសទាំង៣ ​ឡាវ-កម្ពុជា-វៀតណាម​ដើម្បី​អភិវឌ្ឍន៍​តំ​បន់​ត្រី​កោណ​ប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ