15/04/2015 14:52 GMT+7 Email Print Like 0

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំគ្រួសារ​ក្រី ក្រ

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំគ្រួសារ​ក្រីក្រ មានជីវភាពរស់នៅលំបាក។នេះគឺជាការ​អះ​​អាងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅសន្និសីទបូកសរុបចលនា”បុណ្យចូល​ឆ្នាំថ្មី​ដើម្បី​ជន​ក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំនៅនិទាឃរដូវឆ្នាំ២០១៥” ដែលប្រព្រឹត្តទៅនាព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយ។លោកប្រធានរដ្ឋមានគោលបំណងថា ការងារសប្បុរស​ធម៌​ មនុស្ស​ធម៌​នឹង​បាន​បន្តលាតត្រដាងអនុវត្តប្រកប ដោយប្រសិទ្ធភាពនិងជោគជ័យថែមទៀត។

“បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គម ថែទាំជនក្រីក្រ ជនមានជីវភាពរស់នៅលំបាក។នេះគឺជា ភារកិច្ចយូរអង្វែងនិងខ្ពង់ខ្ពស់ដែលត្រូវការលើក​ទឹក​ចិត្ត​ ទាក់ទាញការចូលរួមយ៉ាង សកម្មរបស់សង្គមទាំងមូល។ខ្ញុំអំពាវនាវឲ្យបណ្ដាអង្គារ បុគ្គល អង្គភាព​អាជីវកម្ម​​នៅក្នុង និងក្រៅប្រទេស សកម្មជួយជ្រោមជ្រែងសកម្មភាពមនុស្សធម៌នានាដើម្បី ជួយឧបត្ថម្ភជន​ក្រីក្រ​ ជនមានជីវភាពរស់នៅលំបាកឈានទៅមុខក្នុងជីវភាពរស់នៅ។” 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីមមែសប្តស័ក២០១៥កន្លងទៅ សមាគម កាកបាទ​ក្រហម​វៀតណាម​បាន​ចលនានិងប្រគល់អំណោយជិត២លានចំណែកដោយ មានតំលៃសរុបចំនួន៧២០ពាន់លាន​ដុង​ជូន​ជន​ក្រី​ក្រ​ ជនមានជីវភាពរស់នៅលំបាកនៅទូទាំងប្រទេស៕ 

 
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ