25/10/2016 16:23 GMT+7 Email Print Like 0

នំមូរនៅខេត្តថាញ់ហ័រ ( Thanh Hoa)

ខេត្ត​ថាញ់​ហ័រ (Thanh Hoa) ត្រូវបាន​នាំដី​ល្បប់ដោយ​ទន្លេ​ម៉ា (Ma) ខឿន​​កសិកម្ម​បាន​មាន​ការ​រីកចំរើន​យ៉ាង​ខ្លាំង​ក្លា​តាំង​ពី​សម័យ​វប្បធម៌ដុង​សើន (Dong Son) ២០០០​ឆ្នាំមុន ដូច្នេះ​ប្រជាជន​បាន​កែច្នៃ​មុខ​ម្ហូប​ជា​ច្រើន​ ដែល​ធ្វើ​ពី​អង្ករ។ នំ​មូរ​គឺជា​មុខ​ម្ហូប​មួយ ដែល​​មាន​ការរួម​ផ្សំ​រវាង​ភាព​ល្អិតល្អន់របស់​ដីមេឃ​និង​ភាព​ប៉ិន​ប្រសប់​របស់​ប្រជាជន​​រស់​នៅ​ដែនដីសណ្តរ​ទន្លេ​ម៉ា (Ma)

គ្រឿង​ផ្សំ​ក្នុង​កម្មវិធី​ធ្វើ​នំ​មូរនេះ​គឺ​អង្ករ។ អង្ករ​ត្រូវបាន​​ជ្រើសរើស​ពី​តំបន់​ដាំ​​ស្រូវ​ដ៏​ល្បីឈ្មោះ​​ក្នុងខេត្ត​ថាញ់​ហ័រ (Thanh Hoa) ដូចជា៖ វិញ​ឡុក (Vinh Loc) អៀន​ឌីញ (Yen Dinh) ធៀវ​ហ័រ​ (Thieu Hoa) និង​ហ័ង​ហ័រ (Hoang Hoa) គ្រាប់​អង្ករមូល ស្មើ​គ្នា​និង​​ឈ្ងុយ​ឆ្ងាញ់ពិសេស។ អង្ករ​ត្រាំ​ក្នុងរយៈពេលពី​ ៥ ដល់ ៨ ម៉ោង ហើយ​​ចាក់​ក្នុងត្បាល់​កិន​ថ្ម តាម​ការ​បង្វិលនិមួយៗ កិនចេញម្សៅ​​ពណ៌​សនិង​ម៉ដ្ត។ ​ម្សៅនេះ​​ត្រូវបានផ្អាប់ទុក​ក្នុងរយៈមួយ​រាត្រីនិង​ឡើងជាតិ​ជូរ​​សមស្រប​នឹង​មុខ​ម្ហូប​នំមូរ។
 
​ម្សៅ​ពណ៌ស​ត្រូវបានចាក់ក្រាល​យ៉ាង​ឆាប់​រហ័ស​លើ​ក្រណាត់​ស្តើង​មួយស្រទាប់ ដែលដាក់​នៅ​លើ​ឆ្នាំង​ទឹកពុះមួយ នំ​​មូរ​ចំអិនដោយចំហាយទឹក។ ភាព​ប៉ិប​ប្រសប់​របស់​អ្នក​ធ្វើ​នំមូរ​ នំ​ត្រូវថ្លាឈ្វេង ​ស្តើង ប៉ុន្តែស្វិត​និងទន់​ យើង​មិន​ស្មាន​បានទេ។ ​ស្រទាប់​ម្សៅ​ត្រូវបានចាក់​ក្រាល​ស្តើង​និង​រលើប ហើយត្រូវបាន​មូរ​យ៉ាង​ឆាប់​រហ័សនិង​បាន​ស្រាវ​ដោយ​បំពង​ឬស្សី ក្រាល​លើ​ថាស​និង​ដាក់​ស្នូល ហើយ​មូរ​។


គ្រឿងផ្សំនៃមុខម្ហូបនំមូរថាញ់ហ័រ (Thanh Hoa) រួមមាន៖ បង្គា សាច់ជ្រូកបីជាន់ ខ្ទឹមក្រហមចៀន
ដែលធ្វើជាស្នូលនំនិងម្សៅកិនដើម្បីធ្វើជាសំបកនំ។


ស្នូលនំរួមមានសាច់ជ្រូកត្រូវបានសាច់ជ្រូកកិន និងបង្គាបកសំបក ត្រូវបានចៀនជាមួយទឹកត្រី។

សំបកនំមូរត្រូវបានកម្រាលយ៉ាងស្តើងនិងម៉ដ្ឋ។

បន្ទាប់ពីស្នូលត្រូវបានដាក់ក្នុងសំបកនំ។

មុខម្ហូបនំមូររបស់ខេត្តថាញ់ហ័រ (ThanhHoa)។

ស្នូលនំរួមមាន​បង្គា សាច់​ជ្រូក​បីជាន់​ត្រូវ​បាន​ជញ្ច្រាំរួម​ផ្សំ​និង​​ខ្ទឹម​ក្រហម​ចៀនគ្រប​ដណ្តប់​ខាងលើ។ ជាពិសេស ស្នូល​នៃនំ​មូរ​របស់​ខេត្ត​ថាញ់​ហ័រ ត្រូវ​ធ្វើ​ពីបង្គា​​រស់​នៅ​ទន្លេម៉ា ដែល​មាន​រសជាតិ​​ឈ្ងុយឆ្ងាញ់​បំផុត។ នំ​មូរ​ដាក់​ក្នុង​ចានទាប ​​​ដាក់ពី​ខាង​លើ​នំ​​​​ខ្ទឹម​ក្រហម​ចៀន​និង​​ជីវ៉ាន់​ស៊ុយ។ គ្រប់​ពណ៌​និង​គ្រប់​រសជាតិ​ ដែល​ប្រមូល​ក្នុង​មុខ​ម្ហូប​មួយ ដូចជា​​ខេត្ត​ថាញ់​ហ័រ (Thanh Hoa) គឺជា​ទីកន្លែង​​​សម្បូរធនធាន​ធម្មជាតិ​និង​វប្បធម៌។

នំ​មូរ​ថាញ់​ហ័រ​​ពិសានៅពេល​ក្តៅ ដូច្នេះ​ទឹក​ជ្រលក់​​អាច​ទុក​ឲ្យត្រជាក់។ ទឹក​ត្រីសុទ្ធធ្វើ​ពី​ត្រី​ដែល​បាន​ប្រមាញ់​នៅ​ដែនសមុទ្រ​​នៃ​ខេត្ត​ថាញ់​ហ័រ​ ហើយរួម​ផ្សំ​នឹង​​ក្រូច​ឆ្មា ម្រេច ម្ទេស ដែល​​មាន​ឲ្យទឹក​ជ្រលក់​​មាន​ពណ៌ ។ ភ្ញៀវ​អាច​ពិសារ​​នំមូរ​ជាមួយ​សាច់​ជ្រូក​អាំង​ ឬ​ចំណិតប៉ាតេ​ដែល​វេចខ្ចប់ជាដុំ​តូច។
 
​មុខ​ម្ហូប​នំមូរ​នៅ​ខេត្ត​ថាញ់ហ័រ​ត្រូវបាន​កត់​​ត្រា​​ក្នុង​បញ្ជី​មុខ​ម្ហូប​​មូរ​ដ៏​ល្បី​ល្បាញ​នៅ​ទូទាំង​ប្រទេស​វៀតណាម./.

អនុវត្តន៍៖ ត្រឹន​ថា​ញ់យ៉ាង


បណ្តាអត្ថបទបានផ្សាយ