11/04/2017 10:23 GMT+7 Email Print Like 0

នំពងត្រី - នំអ្នកបួស​នៃ​ថ្ងៃបុណ្យ​អាហារល្អ​ក្នុង​សតិអារម្មណ៍​ជន​ជាតិ​វៀត​ណាម​

ជនជាតិ​វៀតណាម​មាន​រឿង​ព្រេង​និទាន​ថា​ នំពង​ត្រីនិងនំអ្នក​បួស​​មាន​តាំង​ពី​សម័យក្សត្រ​​ហុង​វឿង​ (Hung Vuong) ហើយ​ទំនៀម​ទម្លាប់​​​ធ្វើ​​នំ​ទាំង​ពីរ​​ប្រភេទ​​នេះ ដើម្បី​​រំលឹក​​ដល់​​រឿង​ព្រេង​ “​ថង់​មួយ​រយ​ពង” របស់​ក្សត្រី​អូវ​កើ (Au Co)។​

មិន​ដឹង​ចាប់ពី​ពេល​ណា​ នំ​ពងត្រី​និងនំអ្នក​បួស​ ក៏​បាន​ក្លាយជាអាហារ​​ប្រពៃណី​មិនអាច​ខ្វះបាននៅ​ក្នុង​ថ្ងៃ​បុណ្យ​​អាហារល្អ (Tet Han Thuc) ​របស់ជនជាតិ​វៀតណាម​។​ នាថ្ងៃ៣ ខែ៣ ចន្ទគតិ​ ជា​រៀង​រាល់​ឆ្នាំ​ - មាន​ន័យថា​បុណ្យ​​អាហារល្អ​ ជនជាតិ​វៀតណាម​តែង​ធ្វើ​នំ​ពងត្រី​ នំអ្នក​បួស​ បាយ​ដំណើប​ ដើម្បី​បូជា​ព្រះពុទ្ធ​និង​ជីដូនជីតា​ ដូច​​ជា​វិធីមួយ​​រំលឹក​ដល់ពពួកញាតិ​ ​ក្នុង​ប៉ុន្មាន​ថ្ងៃចុង​និទាឃរដូវ​។
 
ទោះបី​ ​ប្រភេទ​នំទាំង​ពីរ​នេះងាយ​ធ្វើ​ ប៉ុន្តែ​ដើម្បី​ធ្វើ​បាន​នំ​ឆ្ងាញ់​មួយ​ដុំ​ អ្នក​ធ្វើ​នំ​ត្រូវ​ជ្រើសរើស​វត្ថុធាតុ​ដើម​យ៉ាង​​ហ្មត់ចត់​។ អង្ករ​ធ្វើ​នំ​ពងត្រី​និងនំអ្នក​បួស​ត្រូវជា​អង្ករ​ដំណើប​ឆ្ងាញ់ ហើយ​​លាយ​តាម​អត្រា​​ដំណើប៨ចំណែក​​ ​អង្ករខ្សាយ​២ចំណែក​​។
 
នំ​ពង​ត្រី​ធ្វើអំពី​ម្សៅ​ដំណើប​ច្របាច់ជាមួយ​ទឹក​ មាន​ស្នួល​ធ្វើអំពី​ស្ករផែន​។ ស្ករសម្រាប់​​ធ្វើស្នូល​នំពងត្រី​ឆ្ងាញ់​បំផុត​ គឺស្ករផែនយឿង​លេវ (Duong Lieu) កាត​ក្វេ (Cat Que) ជាមួយ​ពណ៌​ក្រហមជាំ រឹង​ ​ស្រួយ​និង​មាន​ក្លិន​ក្រអូប​​ត្រជាក់​។



វត្ថុធាតុធ្វើនំពងត្រីរួមមាន៖ ម្សៅកិន ស្នូលស្ករផែន នំអ្នកបួសរួមមាន៖ ម្សៅដំឡូងមី ស្នូលសណ្តែកខៀវ។

ដុំស្គរផែនដណ្តប់ដោយស្រទាប់ម្សៅសក្បុស សម្រាប់ធ្វើនំពងត្រី។

ស្នូលសណ្តែកខៀវបានដណ្តប់ដោយស្រទាប់ម្សៅសក្បុស សម្រាប់ធ្វើនំអ្នកបួស។

នំក្រោយពេលលុញរួចយកទៅដាក់ចូលទឹកកំពុងពុះ រហូតដល់ឃើញ៧ភាគអណ្តែត ៣ភាគលិច គឺឆ្អិន។

នំពងត្រីបានស្រង់ឡើកដាក់លើចានទៀប...។ល។

ក្រោយមករោយគ្រាប់ល្ងពីលើ។

នំអ្នកបួសបានដាក់ក្នុងចានកូម និងស្រូបទឹកស្ករបន្ថែមជាមួយម្សៅដំឡូងមីអប់ផ្កាក្រូច។

បុណ្យអាហារល្អ ជាឱកាសដើម្បីមនុស្សគ្រប់គ្នាក្នុងគ្រួសារជុំគ្នា ធ្វើនំពងត្រីនិងនំអ្នកបួស។

នំពងត្រីនិងនំអ្នកបួសបានជនជាតិវៀតណាម ថ្វាយដល់បុព្វការីជនក្នុងថ្ងៃបុណ្យអាហារល្អ។

នំពងត្រីដាក់ក្នុងចានទៀប និងនំអ្នកបួសបានដាក់ក្នុងចានកូម។

នំពងត្រីនៅបានច្នៃដែលពោរពេញទៅដោយពណ៌សម្បុរ បង្កើតដោយវត្ថុធាតុមានពណ៌ធម្មជាតិ ដូចពណ៌ក្រហមពីផ្លែហ្គឹក (Gac) ពណ៌ស្វាយពីដំឡូង...។ល។

ធ្វើ​អំពី​វត្ថុធាតុ​ម្សៅតែមួយ​ ​ដូចជា​នំ​ពងត្រី​  ប៉ុន្តែ​ខ្នាត​ទំហំ​នៃ​​ដុំ​នំ​អ្នកបួស​ តែង​ធំជាង​ ជាមួយ​ស្នូល​ដែល​បាន​ធ្វើ​​អំពី​​សណ្តែក​ខៀវ​ឆ្អិន​លាយ ​ស្ករ​ និង​សាច់​ដូង​ហាន់​ជា​ចម្រៀកតូចៗ​។ ចង់បាន​ដុំនំ​អ្នកបួស​ឆ្ងាញ់​ ពួកគេ​តែង​ជ្រើស​​គ្រាប់​សណ្តែក​តូច​ ឈ្ងុយ​សម្រាប់ធ្វើ​ស្នូល​។ នំអ្នកបួស​បាន​ដាក់​ក្នុង​ចាន​ ស្រូប​បន្លែម​ទឹកស្ករ​លាយជាមួយ​ម្សៅ​​ដំឡូង​មី​ អប់​ក្លិន​ផ្កា​ក្រូច​។ នៅ​តាម​ទីកន្លែង​ ពួកគេ​អាច​រោយ​​បន្ថែម​ល្ង​ ដូង​ ឬសណ្តែង​ពីលើ​នំ​។​
 
សព្វថ្ងៃ​ ជុំវិញ​របៀប​ធ្វើ​នំ​ពងត្រី​ នំអ្នក​បួស​ប្រពៃណី​ នៅ​មានរបៀប​​ធ្វើ​កំឡាយ​​ជាច្រើន​ដូចជា​៖​ នំពងត្រី​ ច្របល់​ម្សៅ​​ជាមួយ​ស្លឹកចន្ទន៍ ហ្គឹន​ (Gac) ដំឡូវ​ ដើម្បី​​មាន​ពណ៌​ចាប់​​ចិត្ត​។ នំ​អ្នកបួស​​ធ្វើ​អំពី​សណ្តែក​ខៀវ​ គេអាច​​ធ្វើ​នំអ្នក​​បួសល្ពៅ​ អ្នក​នំ​បួស​សណ្តែក​ខ្មៅ​...។ល។ សម្រាប់​បម្រើ​ការ​ចូលចិត្ត​ពិសា​ផ្សេង​គ្នា៕

 



បុណ្យ​អា​ហារ​ល្អ ជា​ថ្ងៃបុណ្យ​កើត​ឡើង​នាថ្ងៃ​៣ ខែ៣ ចន្ទគតិ​។ ហាន​ធឹក (Han Thuc)​ ​មានន័យ​ថា “អាហារ​ល្អ”។ ថ្ងៃ​បុណ្យ​​ប្រ​ពៃណី​​នេះ កើត​មាន​​តាម​ខេត្ត​មួយ​ចំនួន​នៅ​ប្រទេស​ចិន​ ភាគខាងជើង​វៀតណាម​ និង​​សហគមន៍​ជន​ជាតិ​​ចិន​​នៅ​លើ​ពិភពលោក។​


 អនុវត្ត​៖ ត្រឹន​ថាញយ៉ាង​
 

បណ្តាអត្ថបទបានផ្សាយ